Anti-Corruption Unit

Anti-Corruption Unit Official Telegram Channel of Anti-Corruption Unit
https://t.me/acukhmernews
(1539)

24/08/2026

វីដេអូព័ត៌មានស្តីពី «មិត្តដែកថែបចិន បំពាក់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ដល់អង្គភាពប្រឆាំងអំពើពុករលួយ»។

មិត្តដែកថែបចិន បំពាក់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ដល់អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងបរិបទដែលបទល្មើសសេដ្ឋកិច្ច និងអំពើព...
24/08/2026

មិត្តដែកថែបចិន បំពាក់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ដល់អង្គភាពប្រឆាំងអំពើពុករលួយ

នៅក្នុងបរិបទដែលបទល្មើសសេដ្ឋកិច្ច និងអំពើពុករលួយកំពុងវិវត្តខ្លួនកាន់តែមានភាពស្មុគស្មាញដោយពឹងផ្អែកលើបច្ចេកវិទ្យា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. - ACU) របស់កម្ពុជា បានបោះជំហានជាយុទ្ធសាស្ត្រមួយកម្រិតទៀត តាមរយៈការទទួលបាននូវប្រព័ន្ធកុំព្យូទ័រ និងបរិក្ខារបច្ចេកវិទ្យាមានប្រសិទ្ធភាពខ្ពស់ ដែលជាអំណោយពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព. រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ជំនួយបច្ចេកទេសរបស់មិត្តចិន នៅពេលនេះ មិនមែនត្រឹមតែជាការផ្ដល់សម្ភារៈធម្មតានោះទេ ប៉ុន្តែជាការបំពាក់នូវ «អាវុធឌីជីថល» ដ៏មុតស្រួចសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា បរិក្ខារទាំងនេះនឹងក្លាយជាស្នូលនៃការធ្វើទំនើបកម្មស្ថាប័ន ជាពិសេសលើការងារ កោសលវិច័យឌីជីថល (Digital Forensics) ការវិភាគទិន្នន័យស៊ីជម្រៅ និងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក។ នេះគឺជាការបង្កើនលទ្ធភាពវាយលុក និងទប់ស្កាត់បទល្មើសពុករលួយក្នុងយុគសម័យឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍។

ការពង្រឹងសមត្ថភាពរបស់ អ.ប.ព. គឺជាសារយុទ្ធសាស្ត្រមួយផ្ញើជូនអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឯកឧត្តមប្រធាន អ.ប.ព. បានសង្កត់ធ្ងន់ថា បរិយាកាសធុរកិច្ចដែលស្អាតស្អំ យុត្តិធម៌ គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ អ.ប.ព. ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគគ្រប់រូប ជាពិសេសសហគ្រាសចិន ដើម្បីពង្រឹងទំនុកចិត្តពាណិជ្ជកម្មទ្វេភាគី ស្របតាមស្មារតីនៃ "គំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ"។

កិត្តិនីតិកោសលបណ្ឌិត ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ការឧបត្ថម្ភដ៏មានតម្លៃនេះ ដែលជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន ផងដែរ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានគូសរំលេចពីចំណងប្រវត្តិសាស្ត្រដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ដោយចាត់ទុកជំនួយនេះជាការរួមចំណែក «វាយឱ្យចំគោលដៅ» ក្នុងការលើកកម្ពស់វិជ្ជាជីវៈស៊ើបអង្កេតរបស់កម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ អ.ប.ព. ដែលកន្លងមកតែងតែជួយសម្របសម្រួលយ៉ាងសកម្ម តាមរយៈការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសហគ្រាសចិន ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្ត។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងសមត្ថភាពរឹង (Hardware) របស់ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជាប៉ុណ្ណោះទេ តែជាសារនយោបាយ និងសេដ្ឋកិច្ចដ៏មុតស្រួចមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា-ចិន ក្នុងការកសាងអភិបាលកិច្ចល្អ នីតិរដ្ឋ និងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពជាតិ។

ក្នុងឱកាសនោះ ប្រធាន អ.ប.ព. បានជូនដំណើរឯកឧត្តម Wang Wenbin និងសហការី ទស្សនាបន្ទប់ប្រតិបត្តិការរបស់ អ.ប.ព. មួយចំនួន រួមមាន បន្ទប់វិភាគពាក្យប្តឹង បន្ទប់ស្តាប់ចម្លើយ បន្ទប់ឃាត់ខ្លួន បន្ទប់ប្រតិបត្តិការ និងបន្ទប់រក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងថតរូបអនុស្សាវរីយ៍ផងដែរ៕

ក្រោយមានការផុសចោទថា ACU ស្ថិតក្នុងប្រទេសផ្តាច់ការ ខ្ញុំ (ជាមន្ត្រី ACU ជំនាន់ Gen Z) បានយកការផុសនោះដាក់សួរ AI ហើយ AI ឆ្ល...
21/08/2026

ក្រោយមានការផុសចោទថា ACU ស្ថិតក្នុងប្រទេសផ្តាច់ការ ខ្ញុំ (ជាមន្ត្រី ACU ជំនាន់ Gen Z) បានយកការផុសនោះដាក់សួរ AI ហើយ AI ឆ្លើយប្រាប់មកវិញថា ៕

ដីកា ស្ដីពីការកំណត់តម្លៃសេវារដ្ឋបាល របស់រដ្ឋបាលក្រុងកែប។
21/08/2026

ដីកា ស្ដីពីការកំណត់តម្លៃសេវារដ្ឋបាល របស់រដ្ឋបាលក្រុងកែប។

កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ ចំនួន ១០៤ អង្គ/នាក់ ទទួលការបណ្តុះបណ្តាល ការអប់រំស្តីពីការប្រយុទ...
21/08/2026

កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ ចំនួន ១០៤ អង្គ/នាក់ ទទួលការបណ្តុះបណ្តាល ការអប់រំស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ៦ មេរៀន នៅសាលាភូមិន្ទរដ្ឋបាល។

នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដឹកនាំដោយឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព. បានចូលរួមធ្វើបទឧទ្ទេសនាមលើមុខវិជ្ជាស្តីពី "ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌" ជូនដល់កម្មសិក្សាការី នៃវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ថ្នាក់វិន័យ ឆ្នាំ២០២៦ ចំនួន ១០៤ អង្គ/នាក់។ កម្មសិក្សាការីបានទទួលការបណ្តុះបណ្តាលលើមេរៀនទី១៖ សញ្ញាណនៃអំពើពុករលួយ ធ្វើបទបង្ហាញដោយឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព. និងមេរៀនទី២៖ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា ធ្វើបទបង្ហាញដោយលោកជំទាវ មាស ប៊ុន្នី ជំនួយការកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងលោកជំទាវ អ៊ូ ស៊ីថា ឧបការីនៃ អ.ប.ព.។

សូមជម្រាបជូនផងដែរថា កម្មសិក្សាការីត្រូវសិក្សាចំនួន ១៥ ម៉ោង លើមេរៀនចំនួន ៦ ពាក់ព័ន្ធនឹងសញ្ញាណនៃអំពើពុករលួយ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា បទល្មើសពុករលួយនិងទោស នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌៕

វគ្គទី៤! អ.ប.ព. បន្តបណ្តុះបណ្តាលការប្រើប្រាស់ AI ជូនថ្នាក់ដឹកនាំ និងមន្ត្រី ៧៣ រូបភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២...
21/08/2026

វគ្គទី៤! អ.ប.ព. បន្តបណ្តុះបណ្តាលការប្រើប្រាស់ AI ជូនថ្នាក់ដឹកនាំ និងមន្ត្រី ៧៣ រូប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបើកវគ្គបណ្តុះបណ្តាលវគ្គទី៤ ស្តីពី «ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារសាធារណៈ និងកិច្ចការព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានប្រតិបត្តិការ សរុបចំនួន ៧៣ រូប ដែលមានរយៈពេល ១ថ្ងៃពេញ ក្រោមអធិបតីភាព ឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព.។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មការងាររដ្ឋបាលនៅក្នុង អ.ប.ព. ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងវគ្គនេះ សិក្ខាកាមបានសិក្សា និងអនុវត្តជាក់ស្តែងលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា AI ការរៀបចំសំណួរ និងបទបញ្ជាសម្រាប់ AI ឬ Prompt Engineering គោលការណ៍ប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការប្រើប្រាស់ឧបករណ៍ AI ដែលមានប្រជាប្រិយភាព ដូចជា ChatGPT, Perplexity AI, Notta AI និង Gamma AI។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ.ប.ព. រំពឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានចូលរួម នឹងមានចំណេះដឹង និងជំនាញកាន់តែប្រសើរក្នុងការប្រើប្រាស់ AI ជាឧបករណ៍ជំនួយការងារ ដោយគោរពតាមគោលការណ៍សុវត្ថិភាព ក្រមសីលធម៌ ការការពារទិន្នន័យ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលការប្រើប្រាស់ AI នេះ គឺជាវគ្គទី៤ ដែល អ.ប.ព. បានរៀបចំជូនថ្នាក់ដឹកនាំ និងមន្ត្រី ហើយ អ.ប.ព. នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការប្រើប្រាស់ AI ជាបន្តបន្ទាប់ ដើម្បីពង្រីកចំណេះដឹង និងជំនាញឌីជីថលរបស់មន្ត្រី សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងផលិតភាពការងាររបស់ស្ថាប័ន។

21/08/2026

វីដេអូព័ត៌មានស្តីពី ៖ អ.ប.ព. (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រព្រឹត្តទៅនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅអគារ Wing Tower។

ACU និង CCC ពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងអំពើពុករលួយ-----------------------(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គ...
20/08/2026

ACU និង CCC ពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងអំពើពុករលួយ
-----------------------
(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានជួបពិភាក្សាបឋមនៅស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាស្ថិតនៅអគារ Wing Tower លើចំណុចសំខាន់ៗ ជាកង្វល់របស់វិស័យឯកជនដើម្បីរួមគ្នាចងក្រងជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដែលគ្រោងនឹងចុះហត្ថលេខានាពេលដ៏ឆាប់ខាងមុខនេះ។

ជំនួបនេះ បង្ហាញអំពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងលើកកម្ពស់សុចរិតភាព តម្លាភាព និងការគោរពច្បាប់ក្នុងការប្រកបធុរកិច្ចនៅកម្ពុជា។

កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា៖ «យើងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមការចុះហត្ថលេខាលើ MOU នោះទេ ប៉ុន្តែត្រូវក្លាយជាយន្តការសហការជាក់ស្តែង ដែលជួយវិស័យឯកជន បង្ការ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ព្រមទាំងរួមគ្នាពង្រឹងពង្រីកការកសាងវប្បធម៌សុចរិតភាព»។

ខ្លឹមសារ MOU ផ្តោតលើចំណុចសំខាន់ៗ ៖ ១) វិស័យឯកជនប្តេជ្ញាបដិសេធអំពើសូកប៉ាន់និងអំពើពុករលួយ ២) ACU ប្តេជ្ញាគាំទ្រការការពារសុចរិតភាព និង៣)ការបង្កើតច្រកទំនាក់ទំនងរហ័ស សម្ងាត់ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា CCC ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាតំណាងច្រកចេញចូលតែមួយសម្រាប់វិស័យឯកជននៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ACU ដោយចាត់ទុកថាការចូលរួមរបស់វិស័យឯកជន គឺជាផ្នែកដ៏សំខាន់ក្នុងការកសាងបរិយាកាសធុរកិច្ចប្រកបដោយសុចរិតភាព និងការប្រកួតប្រជែងដោយស្មើភាព។

កិច្ចសហប្រតិបត្តិការនេះ ស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការពង្រឹងអភិបាលកិច្ចល្អ សុចរិតភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល។

ACU ចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់ក្នុងដង្ហើមសេដ្ឋកិច្ចជាតិដែលត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ACU បន្តលើកទឹកចិត្តដល់សហគ្រាស ក្រុមហ៊ុន និងសមាគមធុរកិច្ច សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមកសាង វប្បធម៌សុចរិតភាព ដើម្បីពង្រឹងទំនុកចិត្តក្នុងការវិនិយោគ ការប្រកួតប្រជែងដោយស្មើភាព និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព៕
ក្នុងរូបថតរួមគ្នា សមាសភាពប្រតិភូ អ.ប.ព. ពីឆ្វេងមកស្តាំរួមមាន÷
1- កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង
2- ឯកឧត្តម ឃាង សេង
3- ឯកឧត្តម យន់ ស៊ីណាត
4- លោកជំទាវ អ៊ូ ស៊ីថា
5- លោកជំទាវ អ៊ុក ចាន់សោភាតា
6- លោក ហាន់ តូ
7- លោក ភូ កុកអ៊ូយ។

និងសមាសភាពប្រតិភូសភាពាណិជ្ជកម្មពីស្តាំមកឆ្វេងរួមមាន÷
1- អ្នកឧកញ៉ា គិត ម៉េង
2- អ្នកឧកញ៉ា ឡាវ កាង
3- អ្នកឧកញ៉ា អ៊ឹង សែ
4- ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ
5- លោកជំទាវ អ្នកឧកញ៉ា ទី គឹមស្រ៊ាន
6- ឧកញ៉ា គួច ផេង
7- ឧកញ៉ា ណាង សុធី
8- ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច
9- អ្នកឧកញ៉ា លី សេងឃាង
10- លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល

ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. ៤៧រូប ចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្...
20/08/2026

ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. ៤៧រូប ចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦

វិទ្យាស្ថានជាតិអប់រំ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានដឹកនាំក្រុមការងារ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. សរុបចំនួន ៤៧រូប ចូលរួមក្នុងកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារជំនាញ និងគណៈកម្មការពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រឡង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីគោលការណ៍ នីតិវិធី និងបច្ចេកទេសពាក់ព័ន្ធនឹងការស្រង់ និងបូកពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការផ្ទៀងផ្ទាត់ពិន្ទុ និងលទ្ធផលប្រឡង ដើម្បីធានាថាដំណើរការទាំងមូលត្រូវបានអនុវត្តដោយមានភាពហ្មត់ចត់ ត្រឹមត្រូវ និងស្របតាមស្តង់ដាបច្ចេកទេស។

ក្នុងឱកាសនេះ អ្នកចូលរួមក៏បានទទួលការណែនាំបន្ថែមអំពីការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ដោយផ្តោតលើការធានាសុវត្ថិភាពនៃទិន្នន័យពិន្ទុ ការកាត់បន្ថយកំហុសក្នុងដំណើរការបច្ចេកទេស ការផ្ទៀងផ្ទាត់ភាពស៊ីសង្វាក់គ្នានៃទិន្នន័យ និងការអនុវត្តនីតិវិធីឱ្យបានត្រឹមត្រូវតាមការកំណត់។

ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. ក្នុងដំណើរការនេះ គឺជាផ្នែកមួយនៃការចូលរួមពង្រឹងការអនុវត្តគោលការណ៍តម្លាភាព យុត្តិធម៌ ភាពត្រឹមត្រូវ និងគណនេយ្យភាព ក្នុងដំណើរការប្រឡង ដោយធានាថាការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់លទ្ធផលប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ មិនលម្អៀង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានភាពត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

 #មណ្ឌលកំណែវិទ្យាល័យជាស៊ីមបឹងកេងកង #មុខវិជ្ជាគីមីវិទ្យា19/8-2026 វេលាម៉ោង 11:40នាទីព្រឹក———————ដំណើរការកំណែបានបញ្ចប់ គណៈ...
19/08/2026

#មណ្ឌលកំណែវិទ្យាល័យជាស៊ីមបឹងកេងកង
#មុខវិជ្ជាគីមីវិទ្យា
19/8-2026 វេលាម៉ោង 11:40នាទីព្រឹក
———————
ដំណើរការកំណែបានបញ្ចប់ គណៈកម្មការកណ្តាលបានទទួល ពិនិត្យ ផ្ទៀងផ្ទាត់ វេចខ្ចប់សន្លឹក MCS ទុកក្នុងហឹបដោយបានសាឡេយ៉ាងត្រឹមត្រូវ និងបានដឹកហឹប យកទៅរក្សាទុកនៅអគាររដ្ឋបាល នៃក្រសួងអប់រំ យុវជន និងកីឡា ជាន់ទី៥ ដើម្បីរង់ចាំបន្តការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ។

Address

54, Phsar Themy III, Daun Penh
Phnom Penh
12210

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85523223954

Alerts

Be the first to know and let us send you an email when Anti-Corruption Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Anti-Corruption Unit:

Shortcuts

Share