13/07/2026
🎉 នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ពិធីជប់លៀងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៥នៃទំនាក់ទំនងរវាងរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានធ្វើឡើងនៅនិវេសនដ្ឋានរបស់ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។
🗣️ នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាអន្ដរកម្មរុស្ស៊ី-អាស៊ាន ដែលផ្អែកលើការគោរពគ្នា ទំនុកចិត្ត និងការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព នៅតែជាមូលដ្ឋានដ៏រឹងមាំនៃស្ថិរភាពនិងវិបុលភាពប្រជាជនយើងទាំងពីរ។ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានបូកសរុបលទ្ធផលកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដោយមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការសន្ទនាយើង ខណៈប្រធានគណៈប្រតិភូបានអនុម័តឯកសារចំនួន៤ច្បាប់ជាឯកច្ឆ័ន្ទ។ សេចក្តីប្រកាសទីក្រុងកាហ្សានចុះឆ្នាំ២០២៦ ដែលមានចំណងជើងថា "រុស្ស៊ី-អាស៊ាន៖ ឯកភាពក្នុងភាពចម្រុះ - ៣៥ឆ្នាំជាមួយគ្នា" បានបញ្ជាក់ជាម្ដងទៀត ពីទស្សនវិស័យរួមរបស់យើងនៃអនាគតតំបន់ធំ ដែលរួមបញ្ចូលតំបន់អាស៊ីប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងអឺរ៉ាស៊ី ប្រកបដោយសន្តិភាព ស្ថិរភាព និងសន្តិសុខ។ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសេចក្ដីប្រកាសរួមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងថាមពលបានបង្កើតមូលដ្ឋានគម្រោងថ្មីដ៏មានសក្តានុពល។
🎙 ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ព្រមទាំងឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាឆ្លើយតប។
ពិធីនេះមានការចូលរួមពី ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងសមាជិករដ្ឋសភា តំណាងមន្ទីរក្រសួង ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំកម្ពុជា។
ពិធីជប់លៀងត្រូវបានរៀបចំក្នុងបរិយាកាសដ៏កក់ក្តៅនិងរាក់ទាក់។
***
🎉 9 июля в Резиденции Посла А.В.Боровика состоялся приём-коктейль по случаю 35-летия отношений между Россией и Ассоциацией государств Юго-Восточной Азии.
🗣️ В своём приветственном обращении глава дипмиссии подчеркнул, что российско-асеановское взаимодействие, основанное на взаимном уважении, доверии и общей приверженности делу мира, остаётся надёжной опорой стабильности и процветания наших народов. А.В.Боровик подвёл итоги Саммита Россия-АСЕАН: «Впервые в истории нашего диалога главы делегаций единогласно приняли четыре документа. Казанская декларация 2026 года «Россия – АСЕАН: единство в многообразии – 35 лет вместе» вновь подтвердила наше общее видение мирного, стабильного и безопасного будущего более широкого региона, включающего Азиатско-Тихоокеанский регион, Индийский океан и Евразию. Комплексный план действий, а также совместные заявления о сотрудничестве в области культуры и энергетики заложили фундамент для новых перспективных проектов».
🎙 С ответным словом выступили Государственный секретарь Министерства иностранных дел и международного сотрудничества Королевства, Старшее должностное лицо АСЕАН от Камбоджи Кунг Пхоак, послы Республики Союз Мьянма Тё Со Мин и Республики Филиппины Флерида Анн Камилле Майо.
Мероприятие посетили Председатель политической партии «ФУНСИНПЕК» и депутат Национальной Ассамблеи Принц Нородом Чакравут, представители министерств и ведомств, главы дипмиссий стран Ассоциации, аккредитованных в Пномпене.
Приём прошёл в тёплой, дружеской атмосфере.
#РоссияКамбоджа
***
🎉 On July 9, a Cocktail Reception marking the 35th Anniversary of relations between Russia and the Association of Southeast Asian Nations was held at the Residence of H.E. Mr Anatoly Borovik, Ambassador.
🗣️ In his welcoming address, the head of the diplomatic mission emphasized that the ASEAN-Russia engagement, based on mutual respect, trust and a shared commitment to peace, remains a solid foundation for the stability and prosperity of our peoples. H.E. Mr Anatoly Borovik outlined the outcomes of the ASEAN-Russia Summit: “For the first time in the history of our dialogue, the heads of delegations unanimously adopted four documents. The Kazan Declaration 2026 “ASEAN – Russian Federation: Unity in Diversity – 35 years together" has once again reaffirmed our common vision for the peaceful, stable and secure future of the wider Asia-Pacific, the Indian Ocean, and Eurasia region. The Comprehensive Plan of Action, as well as the joint statements on cultural and energy cooperation have laid the foundations for new promising projects.”
🎙 Remarks were also made by H.E. Mr Kung Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom, ASEAN SOM Leader of Cambodia; H.E. Mr Kyaw Soe Min, Ambassador of the Republic of the Union of Myanmar; and H.E. Mrs Flerida Ann Camille P. Mayo, Ambassador of the Republic of the Philippines.
The event was attended by H.R.H. Prince Norodom Chakravuth, President of FUNCINPEC and Member of the National Assembly, representatives of Cambodian ministries, and the heads of the ASEAN Member States’ diplomatic missions accredited in Phnom Penh.
The reception was held in a cordial and friendly atmosphere.