04/08/2026
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានបើកកិច្ចប្រជុំដោយមានអ្នកចូលរួមមាន ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា ប៉ុស្ត៍នគរបាល ប្រធានភូមិ អនុភូមិ សមាជិកភូមិ ប្រធានប្រជាការពារសង្កាត់ ប្រជាការពារសង្កាត់ មន្រ្តីបរិស្ថាន អំពីការងារ កំណត់បែងចែកភារកិច្ច ក្នុងកម្មវិធី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ចំនួន ១១០០នាក់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ។