08/08/2026
(ម៉ុងរ៉េអាល់, កាណាដា)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងទស្សនកិច្ចសិក្សាស្តីពី «របបប្រតិបត្តិការដែលមានកិច្ចធានា ហិរញ្ញប្បទានពាណិជ្ជកម្ម និងហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់» ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារជាតិកាណាដា (National Bank of Canada)។
ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ក្នុងគោលបំណងសិក្សាស្វែងយល់ស៊ីជម្រៅអំពីក្របខ័ណ្ឌគតិយុត្ត និងឧត្តមានុវត្តរបស់ប្រទេសកាណាដា ពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ហិរញ្ញប្បទានពាណិជ្ជកម្ម និងហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អក្របខ័ណ្ឌគតិយុត្ត និងជំរុញការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ក្នុងគោលដៅចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ទស្សនកិច្ចសិក្សានេះ មានការចូលរួមធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងឧត្តមានុវត្តពីសំណាក់អ្នកជំនាញ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារជាតិកាណាដា មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន លើប្រធានបទសំខាន់ៗ រួមមាន៖
(១) តួនាទី និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារជាតិកាណាដា ក្នុងប្រតិបត្តិការដែលមានកិច្ចធានា ហិរញ្ញប្បទានពាណិជ្ជកម្ម និងហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្រទេសកាណាដា ដោយលោក Mathieu Cousineau Deguire មកពីធនាគារជាតិកាណាដា (NBC)។
(២) ការស្វែងយល់អំពីប្រព័ន្ធចុះបញ្ជីទ្រព្យធានាជាចលនវត្ថុនៅក្នុងខេត្តកេបិច ដោយលោកស្រី Stéphanie Turcotte និងលោកស្រី Martine Auger មកពីក្រសួងយុត្តិធម៌នៃខេត្តកេបិច (Ministère de la Justice du Québec)។
(៣) ការស្វែងយល់អំពីការគាំទ្រ និងការលើកទឹកចិត្តសម្រាប់ការចាប់ផ្តើមធុរកិច្ច និងការវិនិយោគនៅក្នុងខេត្តកេបិច ដោយលោកស្រី Mélissa Prophète មកពី Investissement Québec។
(៤) ការស្វែងយល់អំពីរបបគតិយុត្ត និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងករណីអសោធនភាព និងក្ស័យធននៅក្នុងប្រទេសកាណាដា ដោយតំណាងមកពីក្រុមហ៊ុនមេធាវី Fasken។
(៥) ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទានពាណិជ្ជកម្ម ដោយលោកស្រី Liliane Pin មកពី Export Development Canada (EDC)។
---
(Montreal, Canada): On the morning of Wednesday, 5 August 2026, His Excellency BUON Sarakmony, Secretary of State at the Ministry of Commerce, led a Cambodian delegation in a study visit on the “Secured Transactions Regime, Trade Finance, and Supply Chain Finance,” held at the headquarters of the National Bank of Canada.
The study visit was organized within the framework of cooperation between the Ministry of Commerce and the Ministry of Economy and Finance, with coordination by Advanced Bank of Asia Limited (ABA Bank). The study visit aimed to gain an in-depth understanding of Canada’s legal frameworks and best practices relating to secured transactions, trade finance, and supply chain finance, as a basis for improving the legal framework and strengthening the implementation of the Law on Secured Transactions, with a view to contributing to economic growth and improving the business environment in Cambodia.
The study visit featured presentations and knowledge-sharing sessions, including practical insights and best practices from experts, senior executives of the National Bank of Canada, government officials, and private-sector representatives on key topics, including:
(1) The Role and Financial Services of the National Bank of Canada in Secured Transactions, Trade Finance, and Supply Chain Finance in Canada, presented by Mr. Mathieu Cousineau Deguire of the National Bank of Canada (NBC).
(2) Understanding the Movable Property Security Registry System in Quebec, presented by Ms. Stéphanie Turcotte and Ms. Martine Auger of the Ministry of Justice of Quebec (Ministère de la Justice du Québec).
(3) Understanding Support and Incentives for Business Start-ups and Investment in Quebec, presented by Ms. Mélissa Prophète of Investissement Québec.
(4) Understanding the Legal Regime and Practical Implementation Relating to Insolvency and Bankruptcy Cases in Canada, presented by representatives of Fasken.
(5) Understanding Trade Finance Options, presented by Ms. Liliane Pin of Export Development Canada (EDC).