06/08/2026
ឯកឧត្តម ផូ ផារិទ្ធអញ្ជើញ ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពថវិកា
[English Below] រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ (PFM-MRD) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណេីរដោយ ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពថវិកា នៃអគ្គនាយកដ្ឋានទាំងពីរ ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ នៃអង្គភាពចំណុះអគ្គនាយកដ្ឋានទាំងពីរ និងក្រុមការងារ PFM-MRD សរុបអ្នកចូលរួមចំនួន ២៧ នាក់ ស្រី ៨ នាក់។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើ វឌ្ឍនភាពការងារកន្លងមករបស់អង្គភាពថវិកា នៃអគ្គនាយកដ្ឋានទាំងពីរ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ រួមមានសមិទ្ធផលដែលសម្រចបាន បញ្ហា និងការប្រឈម ទិសដៅការងារបន្ត នៃការអនុវត្តថវិកា និងសំណូមពរ នៃអង្គភាពថវិកាទាំងពីរ។
សូមបញ្ជាក់ផងដែរថា ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធមិនពេញលេញ ចំនួន ២ អង្គភាព រួចរាល់ហើយ ដោយបានអនុវត្តនៅក្នុងឆ្នាំ២០២៦ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យគឺ អង្គភាពថវិកាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអង្គភាពថវិកាអគ្គនាយកដ្ឋានបច្ចេកទេស ដែលមាននាយកដ្ឋាន និងអង្គភាពចំណុះស្របទៅលក្ខខណ្ឌវិនិច្ឆ័យដែលបានកំណត់ ដោយអង្គភាពថវិកាទាំង២ នឹងក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញនាឆ្នាំ២០២៧ ខាងមុខនេះ។
Phnom Penh: On Tuesday, August 4, 2026, His Excellency Pho Pharith Secretary of State and Head of the Public Financial Management Reform Working Group of the Ministry of Rural Development (PFM-MRD), representative the high esteem of His Excellency Chhay Rithisen, Minister of Rural Development, accompanied by His Excellency Dy Lamtha, Under-Secretary of State, chaired a meeting on the work progress of the budget units under the two Directorates-General. The meeting was attended by Their Excellencies Under-Secretaries of State, Their Excellencies, Messrs., and Madams Director-Generals, Deputy Director-Generals, Department Directors, Deputy Department Directors, technical officers, and financial management officers from the units under the two Directorates-General, as well as the PFM-MRD Working Group, with a total of 27 participants, including 8 women.
The meeting aimed to review the past work progress of the budget units under the two Directorates-General up to the first semester of 2026, including achievements made, issues and challenges, future work directions for budget implementation, and recommendations from the two budget units.
It should also be noted that, in line with the Public Financial Management Reform Program, the Ministry of Rural Development has already established two budget units with partial delegated authority (sub-deconcentration), which have been implemented in 2026 in accordance with the eligibility criteria. These are the Budget Unit of the Directorate-General for Administration and Finance and the Budget Unit of the Directorate-General for Technical Affairs, with departments and subordinate units that meet the prescribed criteria. These two budget units will become fully delegated budget units in the upcoming year 2027.