13/08/2026
🐓🤝 [English below] អេមស៍ បន្តផ្តល់កញ្ចប់ផលិតកម្មមាន់សាច់ (មាន់ខ្មែរពូជស្គួយ) ដល់គ្រួសារកសិករខ្នាតតូចចំនួន ២០ គ្រួសារទៀតនៅខេត្តកែប
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោងអេមស៍ ក្រោមមន្ទីរពាណិជ្ជកម្មខេត្តកែប បានរៀបចំផ្តល់កញ្ចប់ផលិតកម្មមាន់សាច់ (មាន់ខ្មែរពូជស្គួយ) សម្រាប់ការចិញ្ចឹមវគ្គទី១ នៃវដ្តផលិតកម្ម ៤វគ្គក្នុងមួយឆ្នាំ ដល់កសិករចំនួន ២០គ្រួសារបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ មានគ្រួសារសរុបចំនួន ២៩ គ្រួសារហើយដែលទទួលបានកញ្ចប់ផលិតកម្មនេះ ក្នុងចំណោមគ្រួសារទាំង ៧២ ដែលបានចូលរួមក្នុងការវិនិយោគក្នុងផលិតកម្មមាន់សាច់ (មាន់ខ្មែរពូជស្គួយ) នេះ នៅក្នុងខេត្តកែប ក្រោមហិរញ្ញប្បទានឥតសំណង ច្រកទី១ របស់គម្រោង។ សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អភិបាលក្រុងកែប ចៅសង្កាត់ មេភូមិ មន្រ្តីកសិកម្មឃុំ មន្រ្តីគម្រោង និង កសិករ សរុបចំនួន៣៨នាក់។
តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង បូករួមជាមួយការវិនិយោគរបស់កសិករ និងការគាំទ្របច្ចេកទេស គំនិតផ្តួចផ្តើមនេះនឹងជួយកសិករខ្នាតតូចក្នុងការកសាងអាជីវកម្មផលិតកម្មមាន់សាច់ (មាន់ខ្មែរពូជស្គួយ) ប្រកបដោយចីរភាព និងឆ្លើយតបទៅតាមតម្រូវការទីផ្សារ។
------------------
🐓🤝 𝐀𝐈𝐌𝐒 𝐂𝐨𝐧𝐭𝐢𝐧𝐮𝐞𝐬 𝐭𝐨 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐞 𝐒𝐤𝐮𝐨𝐲-𝐁𝐫𝐞𝐞𝐝 𝐊𝐡𝐦𝐞𝐫 𝐂𝐡𝐢𝐜𝐤𝐬 𝐭𝐨 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝟐𝟎 𝐒𝐦𝐚𝐥𝐥𝐡𝐨𝐥𝐝𝐞𝐫 𝐅𝐚𝐦𝐢𝐥𝐢𝐞𝐬 𝐢𝐧 𝐊𝐞𝐩
On 12 August 2026, the AIMS Project team under the Kep Provincial Department of Commerce organized an event to distribute the first batch of Skuoy-breed Khmer chicks to another 20 smallholder families, bringing the total to 29 of the 72 participating households in Kep Province supported under the Value Chain Innovation Fund (VCIF) Window 1. This marks the first of four production cycles planned for the participating families. The distribution took place in Ou Krasar Village, Sangkat Ou Krasar, Krong Kep, Kep Province.
The event was presided over by H.E. Som Piseth, Governor of Kep Province, together with the PDoC Director, provincial and local authorities, project focal points, agricultural officers, and farmers, with a total of 38 participants.
Through matching grants, farmer co-investment, and technical support, the initiative helps smallholders build sustainable, market-oriented poultry businesses.