សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន

សម្ដេច​តេជោ​ ហ៊ុន​ សែន​៖​ ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំជំរុញឲ្យលោកស្រីសំ សុខាធ្វើការសូមទោសជាសាធារណៈចំពោះការជេររបស់គាត...
15/08/2026

សម្ដេច​តេជោ​ ហ៊ុន​ សែន​៖​ ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ
ជំរុញឲ្យលោកស្រីសំ សុខាធ្វើការ
សូមទោសជាសាធារណៈចំពោះការ
ជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់
សិលធម៍សង្គម។
មានមនុស្សមួយចំនួនមានយោបល់ថា
រឿងនេះត្រូវបានបញ្ចប់ហើយ។
ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រី
សំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវ
តុលាការទេ។
អ្នកដែលបានប្តឹងលោកស្រីសំ សុខានៅតុលាការនៅតែអាចបន្តហើយ
តុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទសំ សុខាតាមនិតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ
សូមទោសរបស់លោកស្រីសំ សុខា
មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។
ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំ
រឿងនេះឲ្យបានឆាប់និងស្របតាមច្បាប់។

សារលិខិត​ជូនពរ​ សូម​គោរព​ជូនពរ​សម្ដេច​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​អនុប្រ...
15/08/2026

សារលិខិត​ជូនពរ​ សូម​គោរព​ជូនពរ​សម្ដេច​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

14/08/2026

ពន្លឺថ្មីនៃនយោបាយកម្ពុជា! សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញរូបថតជំនួបជាមួយកូនស្រីលោកគឹមសុខា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាព នៃព្រឹទ...
14/08/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីជំរុញការងារស្ត្រីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ព្រមទាំងអញ្ជើញថ្លែងសារពិសេសទៅកាន់ជនរួមជាតិដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖
សម្ដេចតេជោបានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាចតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះថាកន្លងទៅស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ថា នេះជារឿងដ៏សំខាន់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ ផ្ទុយទៅវិញប្រសិនបើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រក៏បានល្អប្រសើរដែរ។ សម្ដេចក៏បានលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ត្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។ សម្ដេចក៏បានអំពាវនាវឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដី ខណៈសម្ដេច និងភរិយា កំពុងសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីមួយកន្លែងដែលពេលនេះសម្រេចបានជាង៧០ភាគរយហើយ។សម្ដេចក៏បានណែនាំឱ្យរៀបចំបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីនៅតាមបណ្ដាខេត្តផងដែរ ដើម្បីកាត់បន្ថយការលំបាកចំពោះសិស្សជាស្រ្ដី ខណៈបច្ចុប្បន្នមានសាកលវិទ្យាល័យជាច្រើននៅតាមបណ្ដាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សជាស្ត្រីបានបន្តការសិក្សា។ សម្ដេចបន្តថា ការវិនិយោគលើស្រ្ដី ត្រូវមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីកម្ពុជា។
នៅថ្ងៃនេះសម្ដេចបានមានប្រសាសន៍ថា សម្ដេចជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួនសិស្សស្រ្ដីដែលប្រឡងជាប់នឹងមានច្រើនជាងសិស្សប្រុស ជាពិសេសជាប់និទ្ទេស A ច្រើនជាងសិស្សជាបុរស។
សម្ដេចតេជោបានលើកឡើងថា ការធ្លាក់ចុះចំនួនស្រ្ដីទៅបន្តការសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា ឬថ្នាក់បរិញ្ញាបត្រ គឺជាកត្តាសត្យានុម័ត ដែលស្រ្ដីត្រូវរៀបចំគ្រួសារ រៀបការ ប៉ុន្ដែចំណុចនេះ សម្ដេចបានលើកទឹកចិត្តដល់ស្វាមីគ្រប់រូបឱ្យបន្តលើកទឹកចិត្ត និងជំរុញដល់ភរិយារបស់ខ្លួនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ថែមទៀត ដើម្បីលើកកម្ពស់តួនាទីស្រ្ដីលើគ្រប់វិស័យទាំងអស់។
ជាថ្មីម្ដងទៀតនៅថ្ងៃនេះ សម្ដេចបានអំពាវនាវដល់ស្រ្ដី និងបុរសទាំងឡាយ បើរស់នៅមិនចុះសម្រុងនឹងគ្នា ឬក្រោយពេលបែកបាក់គ្នា សូមកុំហែកកេរ្ដ៍គ្នា កុំបង្ហាញទៅកាន់បណ្ដាញសង្គម។ សម្ដេចបន្តថា ជម្លោះប្ដីប្រពន្ធ សូមទុកគ្នារាប់អានពេលក្រោយ ហើយបើខ្លួនមិនស្រលាញ់កិត្តិយស ក៏គួរទុកកិត្តិយសដល់កូនរបស់ខ្លួនផងដែរ។ សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលបរិហារកេរ្តិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ។ ហើយក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI ខណៈ ប្រព័ន្ធបច្ចេកវិទ្យា និងបណ្ដាញសង្គមទាំងអស់នោះ គេមានច្បាប់វិន័យតឹងរឹងណាស់ចំពោះអ្នកលេងខុស ហេតុអ្វីស្ថាប័នរដ្ឋយើងមួយមិនអាចធ្វើបានចំពោះច្បាប់ទម្លាប់ទាំងអស់នោះ។
សម្ដេចតេជោបានស្នើទៅតុលាការជួយចាត់ចែងលើសំណុំរឿងទាំងឡាយនៃការរំលោភសីលធម៌សង្គម ចំពោះជនទាំងឡាយណាបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមរបស់ខ្មែរ។ ជាមួយគ្នានោះ សម្ដេចតេជោក៏បានលើកឡើងអំពីករណីស្រ្ដីដែលជេរកងទ័ព គឺមិនអាចប្រងើយកន្តើយបានទេ ត្រូវអនុវត្តទៅតាមច្បាប់ បើមិនទាន់យកទៅវាស់កម្ពស់ទេ ត្រូវយកទៅវាស់កម្ពស់ មិនអាចទុកបែបនេះបានទេ។ ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ៕

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៖​ ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្...
14/08/2026

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៖​ ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធព្យាករណ៍រ៉ាដាតេជោសែនទី១ ដ...
14/08/2026

ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធព្យាករណ៍រ៉ាដាតេជោសែនទី១ ដើម្បីឈានទៅធ្វើសមហរណកម្មជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (Data Center) និងស្ថានីយរ៉ាដាតេជោសែនទី២»
===========================
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធព្យាករណ៍រ៉ាដាតេជោសែនទី១ ដើម្បីឈានទៅធ្វើសមហរណកម្មជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (Data Center) និងស្ថានីយរ៉ាដាតេជោសែនទី២»។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការព្យាករឱ្យកាន់តែល្អប្រសើរ ព្រមទាំងរក្សាទុកទិន្នន័យចាស់ៗជាសារប្រយោជន៍ក្នុងការប្រៀបធៀបលើការប្រើប្រាស់ទិន្នន័យជាតិនៃមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិធនធានទឹក និងឧតុនិយម (Data Center)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រព័ន្ធរ៉ាដាតេជោសែនទី១ គឺជាឧបករណ៍ដែលក្រសួងបានប្រើប្រាស់កន្លងមក ហើយពិតជាបានផ្តល់បទពិសោធន៍យ៉ាងសំខាន់សម្រាប់យើងគិតគូរឈានទៅរកការបង្កើតរ៉ាដាតេជោសែនទី២ ឱ្យកាន់តែទំនើប អាចព្យាករកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការតភ្ជាប់ជាខ្សែសង្វាក់ទៅនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលជាសមិទ្ធផលវិស្វកម្មដ៏ទំនើប បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនសម្រាប់ប្រមូលផ្តុំ រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការអភិវឌ្ឍជាតិគ្រប់វិស័យ រួមមាន៖ វិស័យកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ អាកាសចរណ៍ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈបង្ការទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងទប់ស្កាត់បញ្ហាភាពរាំងស្ងួតឱ្យបានជាអតិបរមា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ...
14/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្ដម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រួមជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧប...
14/08/2026

ឯកឧត្ដម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រួមជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន...
14/08/2026

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ សីហា ២០២៦

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម(ភ្នំពេញ)​ ៖ នៅព្រឹកថ្ងៃសុក្...
14/08/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម

(ភ្នំពេញ)​ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា៕

Address

Phnom Penh

Telephone

+85592474570

Website

Alerts

Be the first to know and let us send you an email when សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ:

Shortcuts

Share