Cambodian Human Rights Committee

Cambodian Human Rights Committee This is an Official Page of Cambodian Human Rights Committee (CHRC), which will release all activities done by CHRC.
(1)

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ...
30/07/2026

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ។

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ និងពន្ធនាគា...
24/07/2026

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ និងពន្ធនាគារខេត្តបន្ទាយមានជ័យ។
======

ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក ) នៅថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម ប៊ុត ផល្លាសមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះពិនិត្យ ស្ថានភាពសិទ្ធិមនុស្សនៅ​មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ និងពន្ធនាគារខេត្តបន្ទាយមានជ័យ។ ក្នុងនោះក្រុមការងារបាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏​ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ទុកជូនមជ្ឈមណ្ឌល និងពន្ធនាគារខេត្តបន្ទាយមានជ័យ សំរាប់ប្រើប្រាស់ផងដែរ ៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

សេចក្ដីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Thomas An...
23/07/2026

សេចក្ដីប្រកាសព័ត៌មាន

លទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

សេចក្ដីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ សុទ្ធិ  អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Abig...
22/07/2026

សេចក្ដីប្រកាសព័ត៌មាន

លទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Abigail Fryer អនុប្រធានបេសសកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ ...
22/07/2026

សេចក្តីប្រកាសព័ត៌មាន

លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធ...
21/07/2026

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ។

=========

នៅថ្ងៃ អង្គារ ៧កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២១ខែ កក្កដា ឆ្នាំ២០២៦វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះស៊ើបអង្កេត និងសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្...
16/07/2026

ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះស៊ើបអង្កេត និងសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

==================

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. នៅថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.កនិងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា ដឹកនាំក្រុមការងារនិងមេធាវីរបស់ គ.ស.ម.ក ចុះស៊ើបអង្កេត និងសម្របសម្រួលករណីបណ្តឹងរបស់ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

ប្រជាពលរដ្ឋនៅសាលាឃុំត្រពាំងសាប ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធ...
14/07/2026

ប្រជាពលរដ្ឋនៅសាលាឃុំត្រពាំងសាប ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

=================

ខេត្តតាកែវ ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម វ៉ាន់ ច័ន្ទតារា សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន៣៧នាក់ ស្រីចំនួន៥នាក់ នៅសាលាឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានបទអប់រំផ្សព្វផ្សាយមានចំនួនបីគឺ ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោកអភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សា ពូមីងបងប្អូនជាប្រជាពលរដ្ឋ ដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស...
14/07/2026

ប្រជាពលរដ្ឋនៅសាលាឃុំចំបក់ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

=================

ខេត្តតាកែវ ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម វ៉ាន់ ច័ន្ទតារា សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន១៧​ នាក់ ស្រីចំនួន៣នាក់ នៅសាលាឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានបទអប់រំផ្សព្វផ្សាយមានចំនួនបីគឺ ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោកអភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សា ពូមីងបងប្អូនជាប្រជាពលរដ្ឋ ដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្ស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

សារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម កែវ រ៉េមី ទេសរដ...
09/07/2026

សារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ 🙏🙏🙏

Address

Building 03, Street VI 13, Toulkok, Russey Keo
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523882065

Alerts

Be the first to know and let us send you an email when Cambodian Human Rights Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Human Rights Committee:

Shortcuts

Share