28/07/2026
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា គ.ស.២០២៦ នៅទីស្តីការសាលាភូមិន្ទរដ្ឋបាល
លោក សយ ជីវិន អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. អមដោយលោក មឿន សុវណ្ណារ៉ា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.)»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ ក.ស.ហ.វ. និង ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីតំណាងនៃក្រសួងទាំងពីរ សរុបប្រមាណ ៥០រូប។
On Monday morning, July 27, 2026, at the Royal School of Administration:
Mr. Say Chivin, Deputy Director General of the Real Estate Business and Pawnshop Regulator (RPR), high representative of H.E. Chou Vannak, Director General of the RPR, accompanied by Mr. Moeurn Sovannara, Director of the General Affairs Department, and technical officials, attended the meeting on “Reviewing the Progress of Defining and Job Descriptions for Professional Positions, Management Positions, and Support Professional Positions of the Ministry of Economy and Finance (MEF).”
The meeting was co-presided over by H.E. Meas Soksensan, Secretary of State and Chairman of the Public Administration Reform Working Group of the MEF, and H.E. Kong Sophy, Secretary of State of the Ministry of Public Function and Chairman of the Technical Working Group for Improving the Official Selection System of the Executive Subcommittee of the National Committee for Civil Service Reform (NCCSR), with the participation of H.E., Lok Chumteav, Mr and Mrs. who are leaders and representative officials from both ministries, totaling approximately 50 participants.
---------------------------------------------------------------------------------------------
ដើម្បីទទួលបានព័ត៌មានពីវិស័យអចលនវត្ថុនិងបញ្ចាំ សូមចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម
Please join the below link to receive updates on the Real Estate and Pawnshop sector៖
-https://rpr.gov.kh
-https://t.me/rprcambodia
-https://www.youtube.com/channel/UCMxWeGgTcPOhY67aYcm52ew