Ith Dara អុិត ដារ៉ា

Ith Dara អុិត ដារ៉ា H.E Ith Dara Under Secretary of State, State Secretariat of Border Affairs

សូមគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រ...
14/08/2026

សូមគោរពជូនពរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ខ្ញុំបាទសូមសម្ដែងនូវអំណរសាទរដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#កម្ពុជា

#អ៊ិតដារ៉ា

សូមគោរពជូនឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា—————————ន...
08/08/2026

សូមគោរពជូន
ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
—————————
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយក្តីសោមនស្សរីករាយនៃខួប ១០ឆ្នាំ (០៨ សីហា ២០១៦ - ០៨ សីហា ២០២៦) នៃការកកើត និងដំណើរការស្ថាប័នសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ព្រមទាំងការប្រកាសដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលយុទ្ធសាស្ត្រទំនាក់ទំនង (CCS)» ខ្ញុំបាទ អ៉ិត ដារ៉ា សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសូមកោតសរសើរ ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់ ស.ស.ស.ក ទាំងអស់។

នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា គាំពារ និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃ ស.ស.ស.ក សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#កម្ពុជា

#អ៊ិតដារ៉ា

ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ «ស្តីពីកិច្ចការមុខងារសាធារណៈ»ឯកឧត្តម...
05/08/2026

ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ «ស្តីពីកិច្ចការមុខងារសាធារណៈ»

ឯកឧត្តម អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាកិត្តយសក្នុង ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ «ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

#កម្ពុជា

#អ៊ិតដារ៉ា

សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរា...
04/08/2026

សូមគោរពជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ។

ខ្ញុំបាទសូមសម្ដែងនូវអំណរសាទរដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្ដិសិទ្ធិ ក្នុងលោកជួយថែរក្សា ប្រសិទ្ធពរសព្ទសាធុការ គោរពជូន សម្តេចតេជោ សូមប្រកបដោយជន្មាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបំពេញបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេច ព្រមទាំងបន្តជួយឃុំគ្រងជាតិមាតុភូមិឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាព។

#កម្ពុជា

#អ៊ិតដារ៉ា

27/07/2026

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

24/07/2026
16/06/2026
ឯកឧត្តម អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រ...
18/05/2026

ឯកឧត្តម អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកគម្រោងថ្មី ដំណាក់កាលទី៣។

ឯកឧត្តម អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមនៅក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ភូមិព្រៃទទឹង ឃុំឆ្នាល់មាន ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

#កម្ពុជា

#អ៉ិតដារ៉ា

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Ith Dara អុិត ដារ៉ា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share