ល្អឯក-Laor Ek Shop

ល្អឯក-Laor Ek Shop មានទទួលកម្មង់ស៊ីញគ្រប់ប្រភេទ តាមតម្រូវការ ប្រឹក្សាយោបល់លើសេវាកម្មបង់រំលួសគ្រប់ប្រភេទ លក្ខខណ្ឌងាយៗ អត្រាការប្រាក់សមរម្យ

សេចក្ដីណែនាំ លេខ ៣៧ អយក.សណន ស្ដីពីការអនុវត្ដប្រកាសស្ដីពីឯកសណ្ឋានបំពេញការងាររបស់គ្រូបង្រៀនកម្រិតឧត្ដម និងគ្រូបង្រៀនកម្រិត...
12/02/2026

សេចក្ដីណែនាំ លេខ ៣៧ អយក.សណន ស្ដីពីការអនុវត្ដប្រកាសស្ដីពីឯកសណ្ឋានបំពេញការងាររបស់គ្រូបង្រៀនកម្រិតឧត្ដម និងគ្រូបង្រៀនកម្រិតមូលដ្ឋាន និងប្រកាសស្ដីពីសញ្ញាសក្ដិស្មា និងឯកសណ្ឋានបំពេញការងារសម្រាប់គ្រូបង្រៀនកម្រិតបឋម

#វិស័យអប់រំ

ឃើញព័ត៌មាននេះហើយ នឹកដល់ប្អូនស្រីត្រូវគេបញ្ឈប់ថ្មីៗនេះ ដោយសារគេងនៅកន្លែងការងារម៉ោងសម្រាក😁😁😁
11/02/2026

ឃើញព័ត៌មាននេះហើយ នឹកដល់ប្អូនស្រីត្រូវគេបញ្ឈប់ថ្មីៗនេះ ដោយសារគេងនៅកន្លែងការងារម៉ោងសម្រាក😁😁😁

🙂 អ្នកខ្លះមានផ្ទះ ប៉ុន្តែបែរត្អូញចង់ "រត់​ចេញពីផ្ទះ...."👉 អ្នកខ្លះមានឪពុកម្តាយ ប៉ុន្តែបែរត្អូញថា "គ្មានអ្នកណាស្រលាញ់.......
29/11/2021

🙂 អ្នកខ្លះមានផ្ទះ ប៉ុន្តែបែរត្អូញចង់ "រត់​ចេញពីផ្ទះ...."
👉 អ្នកខ្លះមានឪពុកម្តាយ ប៉ុន្តែបែរត្អូញថា "គ្មានអ្នកណាស្រលាញ់...."
👉 អ្នកខ្លះមានបាយហូប ប៉ុន្តែបែរត្អូញ "អត់​ដឹង​ញ៉ាំ​អី​…"

💥 បើថ្ងៃនេះអ្នកនិយាយថាជីវិតអ្នកគ្មាន​ក្ដីសុខ #គ្មានអ្នកយល់ចិត្ត គ្មានអ្វីៗដូចអ្នកដទៃ....

💥 សូមកុំភ្លេចថា... នៅលើលោកនេះនៅមានមនុស្សជាច្រើនដែល... #មិនសំណាងដូចអ្នកទេ ព្រោះ​គេ​អាច​នឹង​គ្មាន​ផ្ទះ 🏡 គ្មាន​ឪពុកម្តាយ👴👵 ពេលខ្លះ #គ្មានទាំងបាយទ្រាប់ក្រពះផង Credit : AMSInfotainment

ឆ្លៀតពេលអានរឿងនេះ១នាទី អ្នកនឹងស្គាល់តម្លៃពិតនៃមនុស្សដែលកំពុងនៅជុំវិញអ្នកមិនខាន ==============បុរសម្នាក់បានសម្លាប់សត្វគោដ...
28/11/2021

ឆ្លៀតពេលអានរឿងនេះ១នាទី អ្នកនឹងស្គាល់តម្លៃពិតនៃមនុស្សដែលកំពុងនៅជុំវិញអ្នកមិនខាន
==============
បុរសម្នាក់បានសម្លាប់សត្វគោដ៏ធំមួយក្បាល ដើម្បីធ្វើម្ហូប។ បន្ទាប់ពីអាំងសត្វគោឆ្អិន គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់ថា« ចូរកូនទៅហៅមនុស្សដែលជាទីស្រលាញ់របស់កូននិងអ្នកជិតខាងរបស់យើងមក ដើម្បីញាំជាមួយគ្នា»។ កូនស្រីរបស់គាត់បានដើចេញទៅក្រៅផ្ទះរួចស្រែកថា « ជួយពួកយើងផង ផ្ទះរបស់យើងភ្លើងឆេះហើយ សូមជួយពន្លត់ភ្លើងយើងផង!»។ បន្តិចក្រោយមកមានមនុស្សមួយក្រុមតូចបានចេញមក ហើយអ្នកផ្សេងទៀតធ្វើដូចជាមិនបានឮសម្លេងស្រែក។ ពួកគេបានញាំអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ។ នៅពេលដែលពួកគេកំពុងញាំអាហារ បុរសនោះបានងាកមកកូនស្រីរបស់គាត់ហើយនិយាយថា« មនុស្សទាំងនេះ ខ្លះប៉ាពុំដែលស្គាល់ និងមិនដែលឃើញពីមុនឡើយ ឯណា មនុស្សដែលជាទីស្រលាញ់ និង អ្នកជិតខាងរបស់យើង។ កូនស្រីរបស់គាត់បានតបទៅគាត់ថា« មនុស្សទាំងនេះចេញពីផ្ទះរបស់ពួកគេ ដើម្បីមកជួយពន្លត់ភ្លើងផ្ទះយើង មិនមែនមកពិធីជប់លៀងទេ។ ដូចនេះ ពួគេគួតែជាមនុស្សដែលត្រូវទួលបាននូវ អាហារទាំអស់នេះ។ សរុបសេចក្តីមកអ្នកដែលមិនបានជួយអ្នកក្នុងគ្រាអាសន្ន មិនគួរញាំអាហារក្នុងពិធីជប់លាងជ័យជំនះរបស់អ្នកឡើយ។

ប្រភព: បរទេស

ចំនុចចាប់ផ្តើមនៃមនុស្សជាច្រើននាក់🙂
28/11/2021

ចំនុចចាប់ផ្តើមនៃមនុស្សជាច្រើននាក់🙂

ប៉ះអាលាក ប៉ះអាលាក 😭
27/11/2021

ប៉ះអាលាក ប៉ះអាលាក 😭

ដាស់តឿនដល់ឪពុកម្តាយ ដង្កូវស៊ីធ្មេញមិនមែនជារឿងធម្មតាទេ៖ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ប៊ិះពិការភ្នែក ដោយសារតែធ្មេញដង្កូវស៊ី...
26/11/2021

ដាស់តឿនដល់ឪពុកម្តាយ ដង្កូវស៊ីធ្មេញមិនមែនជារឿងធម្មតាទេ៖ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ប៊ិះពិការភ្នែក ដោយសារតែធ្មេញដង្កូវស៊ី ហើយមេរោគ…..

ឪពុកម្តាយ ត្រូវដឹងថាដង្កូវស៊ីធ្មេញមិនមែនជារឿងធម្មតាទេ ប្រសិនបើអ្នកបានមិនបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យទេនោះ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះកូនៗរបស់អ្នកបាន ។ ជាក់ស្តែងមានក្មេងប្រុសអាយុ ៣ ឆ្នាំជនជាតិថៃម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីក្មេងប្រុសនោះមានសភាពធ្ងន់ធ្ងរ ដោយសារតែមេរោគដង្កូវស៊ីធ្មេញរីករាលដាល ធ្វើអោយហើមមុខ និងគ្រុនក្តៅខ្លាំង ។
បើតាមទំព័រហ្វេសប៊ុក លោកវេជ្ជបណ្ឌិត Arak Wongworachat ដែលជាប្រធានមន្ទីរពេទ្យ Sichon Hospital Nakhon Sri Thammarat បានចែករំលែក ក៏ដូចជាការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញកូនតូចៗ ដោយគាត់បានសរសេររៀបរាប់ដូច្នេះថា «អ្នកជំងឺអាយុ ៣ ឆ្នាំម្នាក់ មានអាការគ្រុនក្តៅខ្លាំង ។ ភ្នែកខាងឆ្វេងឈឺ និង ហើមធំ មិនតែប៉ុណ្ណោះភ្នែកព្រិលស្រវាំង ហើយនឹងឈឺធ្មេញខ្លាំង ដោយសារតែដង្កូវស៊ីធ្មេញ ។ ម្តាយអូនតូចបានប្រាប់ថា គាត់ចូលចិត្តញុំាស្ករគ្រាប់ ហើយមិនសូវដុសធ្មេញទេ រហូតធ្មេញរបស់គាត់ជាច្រើនដើម ត្រូវដង្កូវស៊ីដល់គុល ។
អូនតូចឈឺធ្មេញ មុខគាត់ហើមមួយចំហៀង ម្តាយក៏បាននាំអូន មកកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យខាងយើង ក៏បានថតមើលអញ្ចាញធ្មេញ រកឃើញថានៅក្នុងប្រហោរឆ្អឹង (sinus ) និងអញ្ចាញមានខ្ទុះ ។ អូនតូច តម្រូវអោយវះកាត់ យកឬសធ្មេញខាងលើ ដែលត្រូវដង្កូវស៊ីសល់តែគុលចេញ ហើយនឹងត្រូវបូមខ្ទុះចេញផងដែរ ។ អូនត្រូវនៅគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃ » ។ លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា «អាការអូនតូចមិនមែនធម្មតាទេ ។ ខ្ទុះដោយសារដង្កូវស៊ីធ្មេញនេះ បណ្តាលអោយរលាកប្រហោងឆ្អឹងក្រោមភ្នែកធ្ងន់ធ្ងរ ។ វាអាចធ្វើអោយពិការភ្នែក» ។
បន្ទាប់ពីរឿងនេះបានកក្រើកឡើង នៅលើបណ្តាញសង្គមប្រទេសថៃ ខាងអ្នកយកព័ត៌មានក៏បានសុំសម្ភាសន៍ លោកវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងករណីនេះផងដែរ ។ អ្នកយកព័ត៌មានបានចោទជាសំនួរថា «គ្រាន់តែដង្កូវស៊ីធ្មេញសោះ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងនេះផង?» លោកសាស្ត្រាចារ្យ Wuttikhun បានពន្យល់ថា «ករណីនេះអាចកើតមានឡើង ដោយសារតែឆ្អឹងថ្ពាល់នៅចន្លោះភ្នែក និងធ្មេញ មានរន្ធសម្រាប់អោយខ្យល់ចេញចូល ដែលគេហៅថា Sinus ។ នៅពេលដែលធ្មេញខាងលើត្រូវដង្កូវស៊ី ដូច្នេះឬសធ្មេញអាចប៉ះពាល់ទៅនឹងប្រហោងឆ្អឹង ដែលអាចបណ្តាលអោយមេរោគរាលដាល់ដល់ប្រហោងឆ្អឹង អាចជ្រាបចូលទៅក្នុងរន្ធភ្នែក បង្កអោយមានការឆ្លងមេរោគធ្ងន់ធ្ងរនៅជុំវិញភ្នែក និងកន្លែងដែលមានសរសៃប្រសាទជាប់ទាក់ទងនឹងកែវភ្នែក ។
ដូច្នេះសូមឪពុកម្តាយចាប់អារម្មណ៍ចំពោះអាការកូនតូចៗ ជាពិសេសនៅពេលដែលពួកគេចាប់ផ្តើមឡើងក្តៅខ្លួន ដោយសារតែធ្មេញដង្កូវស៊ី សូមប្រញាប់នាំអូនៗទៅកាន់មន្ទីរពេទ្យធ្មេញ ។ មនុស្សធំក៏អាចកើតមានករណីនេះដែរ ហើយរោគសញ្ញារបស់វានោះគឺ ចាប់ផ្តើមឈឺនៅត្រង់ប្រហោងឆ្អឹង (Sinus) ឬឈឺត្រង់សាច់ដុំភ្នាស ។ ករណីធ្ងន់ធ្ងរនោះគឺ ភ្នែកចាប់ផ្តើមស្រវាំង ឬមើលមិនឃើញ » ។ គ្រូពេទ្យបានជួយព្យាបាលក្មេងប្រុសយ៉ាងយកចិត្តទុកដាក់ ដើម្បីគេចចេញពីភាពពិការភ្នែក ។ ដូច្នេះសូមឪពុកម្តាយយកចិត្តទុកដាក់ចំពោះកូនៗផង កុំអោយពួកគាត់ញុំាស្ករច្រើនពេក និងត្រូវបង្រៀនពួកគាត់អោយចេះដុសធ្មេញផង ៕

Cr. Life-ជីវិត

ប្តីប្រពន្ធទៅលេងសួនសត្វ, គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែនប្រពន្ធប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង sweet ...
25/11/2021

ប្តីប្រពន្ធទៅលេងសួនសត្វ, គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន

ប្រពន្ធប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង sweet ហើយ រ៉ូមែនទិច

ប្តីប្រពន្ធឃើញតោញីឈ្មោល នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនោះសោះ
តោឈ្មោលនៅស្ងាត់តែឯង ធ្វើដូចអត់មាន និង មិនខ្វល់ពីតោញី

ប្រពន្ធប្រាប់ប្តីថា មើលទៅដូចកំសត់ណាស់ សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ

ប្តីក៏ឲ្យប្រពន្ធគប់កូនថ្មទៅកាន់តោញី ហើយចាំមើល

ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញី

បន្ទាប់មកគេក៏គប់ថ្មទៅស្វាដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញី,
ស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ដោយព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ

ប្តីក៏ប្រាប់ប្រពន្ធគាត់ថា កុំឆោតល្ងង់នឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយម, ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ
ល្អតែមើលមិនល្អស៊ី

ហើយក៏មានអ្នកខ្លះ ដែលគាត់មិនបានបញ្ចេញ​ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់

ជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ

Address

Phnom Penh
12000

Telephone

+855969224492

Website

Alerts

Be the first to know and let us send you an email when ល្អឯក-Laor Ek Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ល្អឯក-Laor Ek Shop:

Shortcuts

Share