12/08/2026
ខេត្តព្រៃវែង មានចំនួន ១៧មណ្ឌល ស្មើនឹង ៣៩៧បន្ទប់ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣មណ្ឌល ស្មើនឹង ៧៩បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រ សង្គម ចំនួន ១៤មណ្ឌល ស្មើនឹង ៣១៨បន្ទប់ ក្នុងនោះ ក្រុង ព្រៃវែងចំនួន ០៧មណ្ឌល, ស្រុកស្វាយអន្ទរចំនួន ០៣មណ្ឌល, ស្រុកបាភ្នំចំនួន ០៣មណ្ឌល ស្រុកពាមរក៍ ចំនួន ០២មណ្ឌល និងស្រុកពារាំង ចំនួន ០២មណ្ឌល។ ដែលមានបេក្ខជនក្នុងបញ្ជីប្រឡងសរុបចំនួន ៩.៨៥៥នាក់ ស្រី៥.៥១២នាក់ ក្នុងនោះបេក្ខជនមកប្រឡង ៩.៧៨៤នាក់ ស្រី៥.៤៨៣នាក់។ សូមជូនពរប្អូនៗក្មួយៗទទួលលទ្ធផលល្អគ្រប់ៗគ្នា។