06/08/2026
លោកស្រី សុំ រដ្ឋា បេក្ខជនត្រៀមឈរឈ្មោះជាមេឃុំ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំខេត្តសៀមរាប ចែករំលែកពីដំណើរជីវិត និងមូលហេតុដែលជំរុញឱ្យលោកស្រីសម្រេចចិត្តចូលរួមក្នុងវិស័យនយោបាយ ដោយមានបំណងចង់រួមចំណែកបម្រើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។
ក្នុងវីដេអូនេះ លោកស្រីនឹងបង្ហាញពីទស្សនៈចំពោះបញ្ហាប្រឈមដែលសហគមន៍កំពុងប្រឈមមុខ ព្រមទាំងចែករំលែកចក្ខុវិស័យ និងគោលបំណងក្នុងការកសាងមូលដ្ឋានឱ្យកាន់តែរីកចម្រើន ប្រកបដោយតម្លាភាព សេរីភាព យុត្តិធម៌ និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។
សូមអញ្ជើញទស្សនា និងស្វែងយល់ពីទស្សនៈ ការប្តេជ្ញាចិត្ត និងសេចក្តីសង្ឃឹមរបស់លោកស្រី ក្នុងការចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ និងមានអនាគតប្រសើរសម្រាប់មនុស្សគ្រប់រូប។
#គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
#គណបក្សប្រជាធិបតយ្យខេត្តសៀមរាប
#គបមសៀមរាប
#សម្លេងស្រី្ត
#ខេត្តសៀមរាប