30/07/2026
U.S. Embassy Phnom Penh teamed up with Cambodia's National Authority for the Prohibition of Chemical Weapons (NACW) to host a seminar on the Economic Benefits of Strategic Trade Management, bringing together experts from the EU, South Korea, the Philippines, and Malaysia, along with representatives from the U.S.-ASEAN Business Council and companies such as IBM and Toshiba, to share best practices on how effective strategic trade management systems support economic growth while strengthening international security.
Strong trade controls help attract investment, boost advanced manufacturing, and make Cambodia more competitive on the global stage.
By preventing the spread of weapons of mass destruction and promoting secure, rules-based trade, we are building a safer and more prosperous Indo-Pacific together!
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានសហការជាមួយលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីកម្ពុជា (NACW) បានរៀបចំសិក្ខាសាលាស្តីពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការគ្រប់គ្រងពាណិជ្ជកម្មលើទំនិញយុទ្ធសាស្ត្រ ដោយប្រមូលផ្តុំអ្នកជំនាញមកពីសហភាពអឺរ៉ុប កូរ៉េខាងត្បូង ហ្វីលីពីន ម៉ាឡេស៊ី រួមជាមួយតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) និងក្រុមហ៊ុនដូចជា IBM និង Toshiba ដើម្បីចែករំលែកការអនុវត្តល្អបំផុតអំពីរបៀបដែលប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មទំនិញយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព អាចជួយគាំទ្រកំណើនសេដ្ឋកិច្ច ខណៈពេលដែលពង្រឹងសន្តិសុខអន្តរជាតិ។
ការគ្រប់គ្រងពាណិជ្ជកម្មដ៏រឹងមាំជួយទាក់ទាញការវិនិយោគ ជំរុញផលិតកម្មទំនើប និងធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
តាមរយៈការទប់ស្កាត់ការរីកសាយភាយនៃអាវុធមហាប្រល័យ និងការលើកកម្ពស់ពាណិជ្ជកម្មដែលមានសុវត្ថិភាព និងផ្អែកលើច្បាប់ យើងកំពុងកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងរីកចម្រើនជាងមុនជាមួយគ្នា!