29/06/2026
កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារស្ត្រី បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត
----------------------------------
នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានក្រុមការងារយេនឌ័រ និងយន្តការគាំទ្រ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM Meeting) ស្ដីពីកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារស្ត្រី បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត របស់ក្រុមការងារទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្រ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីប្រធានការិយាល័យ លោកស្រីអនុប្រធានការិយាល័យ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ នៃក្រុមការងារទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្រអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
សូមអរគុណ!