មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital HouseNo:188, Street 271, Teuk Laak II Commune, Tuol Kok District, Phnom Penh, Cambodia.

Public Hospital, Teaching Hospital, Multiclinic.
023 883 047, 023 882 947
Ambalance No:089 761 767

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះ...
03/08/2026

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ

មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សូមគោរពជូនពរ សម្ដេចតេជោ មានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា៕


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

25/07/2026
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនច...
25/07/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនចំពោះឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

ខេត្តព្រៃវែង ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន...
25/07/2026

ខេត្តព្រៃវែង ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដើម្បីតាមដានវឌ្ឍនភាពការងារ និងពិនិត្យគុណភាពនៃការអនុវត្តគម្រោង និងបានរាយការណ៍សង្ខេបជូនសម្ដេចអំពីវឌ្ឍនភាព នៃការជួសជុលនិងសាងសង់។

ក្នុងឱកាសនោះ បន្ទាប់ពីបានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥៤វត្ត នៅតាមក្រុង ស្រុក នៃខេត្តព្រៃវែងរួច សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងផងដែរ ដោយបានស្តាប់របាយការណ៍សង្ខេបពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងពិនិត្យជាក់ស្តែងលើស្ថានភាពការដ្ឋាន។

នាថ្ងៃដដែល ឯកឧត្តម តាន់ សុគុន និងក្រុមការងារ ក៏បានបន្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យ នៅមន្ទីរពេទ្យបង្អែកកំចាយមារ ដើម្បីតាមដានការអនុវត្តគម្រោង ពិនិត្យគុណភាពសំណង់ និងពិភាក្សាលើដំណោះស្រាយបច្ចេកទេសនានា ឱ្យស្របតាមស្តង់ដារសំណង់ និងផែនការដែលបានកំណត់។

ក្នុងនាមជាមន្ទីរពេទ្យជាតិចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព និងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ខេត្តពោធិ៍សាត់ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ ស...
19/07/2026

ខេត្តពោធិ៍សាត់ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមការងារ បានអញ្ជើញប្រគល់គ្រែសម្រាកអ្នកជំងឺចំនួន ២៥គ្រែ និងសេរ៉ូមចំនួន ២០កេស ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីគាំទ្រដល់ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ខណៈដែលចំនួនអ្នកជំងឺកំពុងមានការកើនឡើង។

បន្ទាប់មក ឯកឧត្តមនាយក និងក្រុមការងារ បានបន្តដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីប្រគល់ម៉ូតូចំនួន ១គ្រឿង ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ (វរៈកាំភ្លើងធំ ប្រចាំការនៅទិសថ្មដា) សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងការគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ
#មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
#ក្រសួងសុខាភិបាល

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនច...
16/07/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

ខេត្តព្រៃវែង ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ ...
16/07/2026

ខេត្តព្រៃវែង ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ នៅមន្ទីរពេទ្យបង្អែកកំចាយមារ ខេត្តព្រៃវែង ដើម្បីតាមដាន វាយតម្លៃ និងជំរុញការអនុវត្តគម្រោងឱ្យប្រព្រឹត្តទៅស្របតាមផែនការកំណត់ ប្រកបដោយគុណភាព ស្តង់ដារបច្ចេកទេស និងប្រសិទ្ធភាពខ្ពស់។

បន្ទាប់មក ឯកឧត្តមនាយក និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយបានពិនិត្យស្ថានភាពនៃការផ្តល់សេវាសុខាភិបាល ការថែទាំអ្នកជំងឺ និងស្តាប់របាយការណ៍ពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យអំពីដំណើរការផ្តល់សេវា ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ។

សកម្មភាពខាងលើឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ក្នុងការតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ
#មន្ទីរពេទ្យបង្អែកកំចាយមារខេត្តព្រៃវែង
#ក្រសួងសុខាភិបាល

រាជធានីភ្នំពេញ ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន...
15/07/2026

រាជធានីភ្នំពេញ ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូនៃ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចុះទស្សនកិច្ចនៅការិយាល័យរដ្ឋបាលនិងធនធានមនុស្ស និងការិយាល័យហិរញ្ញវត្ថុ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ និងការអនុវត្តនីតិវិធីការងារ ព្រមទាំងការពង្រឹងប្រព័ន្ធគ្រប់គ្រងស្ថាប័នប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ គណៈប្រតិភូទាំងពីរភាគីក៏បានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយកំណែទម្រង់វិស័យសុខាភិបាល។

ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីស្មារតីសហការ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈរវាងមន្ទីរពេទ្យទាំងពីរ ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័ន និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ
#មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
#ក្រសួងសុខាភិបាល

ថ្ងៃចន្ទ ទី13 ខែកក្កដា ឆ្នាំ2026 នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មានបើកវគ្គបណ្តុះបណ្តាលការពិនិត្យមរណៈភាពមាតា...
14/07/2026

ថ្ងៃចន្ទ ទី13 ខែកក្កដា ឆ្នាំ2026 នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មានបើកវគ្គបណ្តុះបណ្តាលការពិនិត្យមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជូនដល់មន្ត្រីសុខាភិបាល ក្រោមអធីបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ដោយមានការចូលរួមសម្របសម្រួលពីគ្រូបង្គោលដែលអញ្ជើញមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំនូន10 រូប និងមានសិក្ខាកាមចូលរួមចំនួន63 រូប ដែលអញ្ជើញមកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងប្រាំមួយក្រោមឱវាទមន្ទីរសុខាភិបាលខេត្ត ។

រាជធានីភ្នំពេញ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន...
13/07/2026

រាជធានីភ្នំពេញ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម Xue D**g អគ្គកុងស៊ុលថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងជួបសំណេះសំណាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ក្នុងឱកាសនោះ ឯកឧត្តមនាយកមន្ទីរពេទ្យ បានធ្វើបទបង្ហាញអំពីប្រវត្តិសង្ខេប ស្ថានភាពទូទៅ និងវឌ្ឍនភាពនៃការអភិវឌ្ឍរបស់មន្ទីរពេទ្យ បន្ទាប់ពីទទួលបានអគារព្យាបាលកម្ពស់ ១១ ជាន់ ដែលសាងសង់ និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើប ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ សមិទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជូនប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមនាយកមន្ទីរពេទ្យ ក៏បានជម្រាបជូនដែរថា អគារនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គកុងស៊ុល បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានារបស់មន្ទីរពេទ្យ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យឱសថបុរាណចិន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គកុងស៊ុល ក៏បានបង្ហាញពីទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈការគាំទ្រកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ដោយគ្រោងបញ្ជូនក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលរបស់មន្ទីរពេទ្យ ទៅទទួលការបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យដៃគូនានាក្នុងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមន្ទីរពេទ្យដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយឥតគិតថ្លៃ។

ជាទីបញ្ចប់ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Xue D**g អគ្គកុងស៊ុលថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងបង្ហាញការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់មន្ទីរពេទ្យ។ ឯកឧត្តមនាយកមន្ទីរពេទ្យ ក៏បានសម្តែងនូវសេចក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងភាគីចិន នឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។


#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ
#ក្រសួងសុខាភិបាល

Address

Phnom Penh
855

Telephone

+85517335774

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital:

Shortcuts

Share