នាយកដ្ឋានបរិវត្តកម្មឌីជីថល

នាយកដ្ឋានបរិវត្តកម្មឌីជីថល The Department of Digital Transformation
(229)

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ...
29/07/2026

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីការបន្ស៊ីរបៀបប្រមូលនិងបញ្ចូលទិន្នន័យកសិកម្មរបស់មន្រ្តីកសិកម្មឃុំ ពីកម្មវីធី KoboToolBox មកកាន់កម្មវិធី CAO Farmbook app។ កិច្ចប្រជុំមានការចូលរួមពីមន្ត្រីជំនាញពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ក្រុមការងារ FAO និងមន្ត្រីជំនាញនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល។ គោលបំណងនៃការបន្ស៊ីទិន្នន័យនេះគឺដើម្បីកាត់បន្ថយការចំណាយ ពេលវេលា កំហុសឆ្គងនិងភាពត្រួតស៊ីគ្នានៃការប្រមូលទិន្នន័យពីខេត្តគោលដៅក្នុងមូលដ្ឋាន ដដែលៗ ហើយច្រើនដង ដោយកែប្រែមកប្រើកម្មវិធីឌីជីថលរួមមួយដែលបានបង្កើតបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្...
23/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យលើផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការនៃនាយកដ្ឋានបរិវត្តកម្មឌីជីថលទាំងអស់។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងវាយតម្លៃលើសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងខែកក្កដាកន្លងមក ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ ដើម្បីកែលម្អចំណុចខ្វះខាត និងរៀបចំទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ...
23/07/2026

នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បី រៀបចំបង្កើតប្រព័ន្ធ Building Cambodia's Agricultural Intelligence System។

កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញមកពី គម្រោង CFAVC គម្រោង Coastal Marine Project គម្រោង Pearl project និងអ្នកជំនាញអភិវឌ្ឍន៍ប្រព័ន្ធផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំអភិវឌ្ឍន៍ប្រព័ន្ធ Building Cambodia's Agricultural Intelligence System។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានណែនាំទៅអ្នកជំនាញអភិវឌ្ឍន៍ប្រព័ន្ធ ធ្វើការសិក្សាជាមួយអ្នកជំនាញនៅក្នុងគម្រោងខាងលើ ដើម្បីសិក្សាផ្នែកបច្ចេកទេសទាំង Software និង Hardware ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធថ្មីមួយនេះឡើង៕

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
07/07/2026

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេវាសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច (ESB)។

កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារបច្ចេកទេសនាយកដ្ឋាន​បរិវត្តកម្មឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមការ​ងារ​បច្ចេកទេស នៃអគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ព្រមទាំងមានការចូលរួម​ផង​ដែរ​ពីក្រុមការងារអភិវឌ្ឍប្រព័ន្ធនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។

សូមជម្រាបផងដែរថា​ មកពេលនេះ ក្រសួងបានរៀបចំដាក់បញ្ចូលសេវាស្នើសុំ ចុះបញ្ជិកា វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជី-ថ្នាំកសិកម្ម និងការបង្កើតកសិកដ្ឋានបង្កាត់ពូជ និងចិញ្ចឹមខ្នាតមធ្យម និងធំ របស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចបានចំនួន ៩សេវារួចមកហើយ។ ក្នុងខណៈនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំដាក់បញ្ចូលសេវាចំនួន៧ របស់អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ និងអគ្គនាយកដ្ឋានជលផល ចូលក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចថែមទៀត៕

ប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល រួមមាន៖ ១). វិញ្ញាបនបត្របញ្ជាក់បញ្...
27/06/2026

ប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល រួមមាន៖
១). វិញ្ញាបនបត្របញ្ជាក់បញ្ជិកាជីកសិកម្ម
២). វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិជីកសិកម្ម
៣). លិខិតអនុញ្ញាតផ្គត់ផ្គង់ចែក-ចាយជីកសិកម្ម
៤). លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីជីកសិកម្ម
៥). វិញ្ញាបនបត្របញ្ជាក់បញ្ជិកាថ្នាំកសិកម្ម
៦). វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម
៧). លិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម និង
៨). លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីថ្នាំកសិកម្ម ដែលអាចស្នើសុំបានតាមរយៈអាសយដ្ឋាន maff.gov.kh ឬ services.maff.gov.kh

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយក្រុ...
26/06/2026

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សារៀបចំយន្តការការងាត្រៀមចូលរួមអនុវត្តគម្រោង EMPOWER ដើម្បីលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋក្នុងខេត្តឧត្តមានជ័យ នាពេលខាងមុខ៕

26/06/2026
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបប្រជុំជាមួយក្រុមការងារ FAO ដើម្បីពិភាក្សា និងពិនិត្យប្រព័ន្ធដែល FAO គ្រោងនិងកំព...
09/06/2026

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបប្រជុំជាមួយក្រុមការងារ FAO ដើម្បីពិភាក្សា និងពិនិត្យប្រព័ន្ធដែល FAO គ្រោងនិងកំពុងអភិវឌ្ឍន៍តាមរយៈគម្រោង PEARL និងគម្រោងផ្សេងទៀត

= = = = = = = = = = =

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ត សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំជាមួយក្រុមការងារ FAO នៅបន្ទប់ប្រជុំនាយកដ្ឋានបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សា និងពិនិត្យប្រព័ន្ធដែល FAO គ្រោង និងកំពុងអភិវឌ្ឍន៍តាមរយៈគម្រោង PEARL និងគម្រោងផ្សេងទៀតរួមមានប្រព័ន្ធតាមដានដំណាំស្រូវ (Crop Monitoring System-CropWatch) ដែលជាប្រព័ន្ធតាមដានកសិកម្មតាមរយៈរូបភាពផ្កាយរណប, ប្រព័ន្ធផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុនិងព័ត៌មានកសិកម្មដល់កសិករតាមរយៈ App និង SMS (Cambodia Agrometeorological Service-CAS) ដែលអាចជួយឱ្យកសិករត្រៀមខ្លួនចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ, ប្រព័ន្ធសហគមន៍កសិកម្ម (Cooperative Platform-CP) ជាប្រព័ន្ធឌីជីថលដែលនឹងត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍសហគមន៍កសិកម្ម, ប្រព័ន្ធគាំទ្រការសម្រេចចិត្ត (Landscape-Level Agroecology Monitoring system-LAMS) )ដែលនឹងត្រូវបានរចនាឡើងដើម្បីបូកបញ្ជូលទិន្នន័យអាកាសធាតុ កសិ-អេកូឡូស៊ី បរិស្ថាន និងសង្គម-សេដ្ឋកិច្ចដើម្បីគាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងការវិនិយោគដែលធន់នឹងអាកាសធាតុ និងប្រព័ន្ធTraceability។

ក្នុងកិច្ចប្រជុំនេះឯឧត្តមបានស្នើឱ្យFAO ពិនិត្យលទ្ធភាពដើម្បីបន្ស៊ីគ្នានូវប្រព័ន្ធ ទាំងឡាយ ដែលមុខងារប្រហាក់ប្រហែលឬស្រដៀងគ្នាទៅនឹងប្រព័ន្ធ ដែលក្រសួង បាននិងកំពុងអភិវឌ្ឍចៀសវាងការធ្វើប្រព័ន្ធជាន់គ្នា។ បន្ថែមពីនេះ ឯកឧត្តមបានឡើងផងដែរថារសម្រាប់ពេលអនាគត FAO គួរពិចារណាផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍនិងពង្រីកវិសាលភាពប្រព័ន្ធដែលមានស្រាប់របស់ក្រសួងបន្ថែមទៀតដើម្បីប្រមូលទិន្នន័យនិងប្រើប្រាស់ឱ្យបានទូលំទូលាយផងដែរ៕

04/06/2026

Address

Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបរិវត្តកម្មឌីជីថល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានបរិវត្តកម្មឌីជីថល:

Shortcuts

Share