រដ្ឋបាលសង្កាត់បឹងកក់ទី១

រដ្ឋបាលសង្កាត់បឹងកក់ទី១ -ចៅសង្កាត់ 011700723
-ស្មៀន 015700701
-មេប៉ុស្តិ៍ 017692939

03/08/2026

ឯកសារអត្តសញ្ញាណកម្មផ្ទាល់ខ្លួន ដែលចាំបាច់ត្រូវមាន និងពិនិត្យឱ្យបានត្រឹមត្រូវ

ឯកសារអត្តសញ្ញាណកម្មគ្រប់ប្រភេទ មានដូចជា: សំបុត្រអត្រានុកូលដ្ឋាន សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព) សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងច្បាប់ថតចម្លងមានបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ។ល។

👉បងប្អូនប្រជាពលរដ្ឋគួរស្នើសុំឯកសារទាំងនេះឱ្យមានស្រាប់ សម្រាប់ទុកប្រើប្រាស់ កុំរង់ចាំមន្ត្រីជំនាញកោះហៅ ឬអញ្ជើញឱ្យមកធ្វើ ដើម្បីជៀសវាងពេលចាំបាច់ត្រូវការប្រើ ទើបមកស្នើសុំ ម្យ៉ាងទៀតឯកសារទាំងអស់ដែលមាន ត្រូវផ្ទៀងផ្ទាត់គ្នាអំពីទិន្នន័យព័ត៌មាននៅក្នុងនោះឱ្យបានត្រូវគ្នា។ បើមានកំហុសឆ្គងឯកសារណាមួយ ត្រូវទាក់ទងសាកសួរជំនាញ ដើម្បីកែតម្រូវឱ្យបានត្រឹមត្រូវ ជៀសវាងពេលត្រូវការប្រើ ទើបឃើញខុស ហើយស្នើសុំកែតម្រូវ ដែលអាចយឺតយ៉ាវ ឬមិនទាន់ពេលវេលា ឬប្រឈមនឹងបញ្ហាផ្សេងៗ។

👉សម្រាប់ព័ត៌មានបន្ថែម
សូមលោកអ្នកទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ

03/08/2026
03/08/2026
03/08/2026
03/08/2026
03/08/2026
03/08/2026
03/08/2026

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមឈ្លានពាន ធ្វើឱ្យជាតិមាតុភូមិ និងប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។ យើងខ្ញុំទាំងអស់គ្នា នឹងប្តេជ្ញាបន្តថែរក្សាមរតកសន្តិភាព ភារកិច្ចជាអមតៈ និងសមិទ្ធផលគ្រប់យ៉ាងដែល សម្តេចតេជោ សម្រេចបានដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

03/08/2026
03/08/2026

Address

ផ្ទះលេខ ៩ដេ១ ផ្លូវ ៥១២ ភូមិ១ សង្កាត់បឹងកក់ទី១
Phnom Penh

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់បឹងកក់ទី១ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share