Aniki Angkor Cambodian People Party's Official

Aniki Angkor Cambodian People Party's Official Aniki Angkor Cambodian People Party's Official

14/08/2026

ទឹកចិត្តឪពុកម្តាយគ្មានចង់បានអ្វីនោះទេ ក្រៅតែពីចង់ឃើញកូនទទួលបានជោគជ័យ

#សម្ដេចធិបតីហ៊ុនម៉ាណែត

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌លើបណ្តាញសង្គម ឱកាសជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សា...
14/08/2026

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌លើបណ្តាញសង្គម ឱកាសជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌ ការហែកហួរ ជេរបញ្ចោរលើបណ្តាញសង្គម៖
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជំរុញឱ្យបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកថាបញ្ហានេះ គឺសំខាន់ណាស់សម្រាប់កម្ពុជា និងបណ្តាប្រទេសនានា។ សម្តេចតេជោ បានបញ្ជាក់ថា ការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច គឺជួយពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងតួនាទីស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច ក៏ជាការរួមចំណែកដល់ការពង្រឹងគោលការណ៍សមភាពយេនឌ័រដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ត្រីប្រមាណ ៤៩ភាគរយ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាការរៀបចំដោយរាជរដ្ឋាភិបាល។ សម្តេចតេជោ បានសាទរចំពោះតួលេខនេះ ដែលជាការពង្រឹងសមត្ថភាពរបស់ស្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពង្រឹងសមត្ថភាពរបស់ស្ត្រីពាក់ព័ន្ធការបណ្តុះបណ្តាល។ សម្តេចតេជោ បានសម្តែងក្តីរីករាយ ដែលតួលេខបង្ហាញថា ស្ត្រីមានអត្រារហូតដល់៥៤ភាគរយ ក្នុងវិស័យអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ សាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ៥០០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានដើរចេញឆ្ងាយហើយ ពីស្ថានភាពអតីតកាលរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលបានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ។
* សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ ស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ដែលមានស្ត្រីជាអ្នកបើកបរយន្តហោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទាស់ទែងគ្នារវាងប្តីប្រពន្ធ និងគូសង្សារ ហេតុអ្វីក៏បង្ហោះហែកហួរគ្នាលើបណ្តាញសង្គម?
* សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់គ្រួសារ ដែលបែកបាក់គ្នា កុំបង្ហោះលើបណ្តាញសង្គម ដើម្បីរក្សាកិត្តិយសឱ្យកូនៗ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអាចារ្យអេ និងពិធីការិនីវិទ្យុ ABC ឱ្យឈប់ផ្សាយ និងជជីកសួរបកអាក្រាតគ្រួសារដែលបែកបាក់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ករណីស្ត្រីដែលជេរបញ្ចោរកងទ័ព មិនអាចព្រងើយកន្តើយបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងព័ត៌មាន តាមដានឱ្យជាប់ពាក់ព័ន្ធការជេរបញ្ចោរតាមបណ្តាញសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ្វេសប៊ុក តិកតុក និង AI មានក្រមសីលធម៌ខ្ពស់ ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌?
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងកិច្ចការនារី ជាអ្នកមុខការលើបញ្ហាសីលធម៌លើបណ្តាញសង្គម។
* សម្តេចតេជោ ហ៊ុន សែន ស្នើទៅតុលាការចាត់វិធានការដោយម៉ឹងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហ៊ានអនុវត្តន៍វិធានការច្បាប់មនុស្សមួយចំនួន ដើម្បីការពារមនុស្សរាប់លាននាក់។ ដូច្នេះយើងហ៊ានចាត់វិធានការលើបុគ្គលដែលបំផ្លាញសីលធម៌របស់កម្ពុជាដែរទេ?
* សម្តេចតេជោ ហ៊ុន សែន ថ្លែងព្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង!
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអសីលធម៌សង្គម នរណាក៏អាចប្តឹងបានដែរ នេះជាបញ្ហារបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាមន្ត្រីរាជការជាស្ត្រី មានកំណើនឡើងរាល់ឆ្នាំ។ បច្ចុប្បន្នស្ត្រីជាមន្ត្រីរាជការ មានអត្រា ៤២ភាគរយ ដែលជារឿងរីករាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានជំរុញឱ្យ​តែង​តាំងស្ត្រីជាថ្នាក់ដឹកនាំនៅស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅបក្សប្រជាជនកម្ពុជា ឱ្យដាក់បេក្ខភាពស្ត្រីនៅ​លេខ​រៀង​ជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅបក្សប្រជាជនកម្ពុជា ឱ្យដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងសង្កាត់។
* សម្តេចតេជោ ហ៊ុន សែន ដាក់គោលដៅឆ្នាំ២០៥០ មានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ៕

14/08/2026

សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
ផ្តាំទៅអាចារ្យអេ និងពិធីការិនីវិទ្យុ ABC ឱ្យឈប់ផ្សាយ និងជជីកសួរបកអាក្រាតគ្រួសារដែលបែកបាក់គ្នា។

14/08/2026

សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ យុវនារីអាចប្រឡងជាប់ច្រើនជាងយុវជន ។

- សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងកិច្ចការងារ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំព...
14/08/2026

- សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងកិច្ចការងារ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលជេរបរិយាកេរ្ដិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ។

-  សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះ...
14/08/2026

- សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI ខណៈគេខ្លាំងជាងយើង ហេតុអ្វីស្ថាប័នរដ្ឋមួយមិនអាចធ្វើបានថាគេរារាំង។

សហរដ្ឋអាម៉េរិកប្ដេជ្ញាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀតនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ...
14/08/2026

សហរដ្ឋអាម៉េរិកប្ដេជ្ញាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ។

មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុរដ្ឋមន្ត្រី នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ដ្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្...
14/08/2026

សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ដ្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។

14/08/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា

#រាជធានីភ្នំពេញ
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ...
14/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

Address

Phnom Penh Cambodian
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Aniki Angkor Cambodian People Party's Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share