រដ្ឋបាលសង្កាត់មិត្តភាព

រដ្ឋបាលសង្កាត់មិត្តភាព ចៅសង្កាត់ 012 305 002
ស្មៀនសង្កាត់ 017 889 340
មេប៉ុស្តិ៍ 012 922 050

02/08/2026
នៅថ្ងៃទី01 ខែ សីហា ឆ្នាំ 2026 នៅវត្តសំពៅមាសលោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព បានដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្...
02/08/2026

នៅថ្ងៃទី01 ខែ សីហា ឆ្នាំ 2026 នៅវត្តសំពៅមាស
លោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព បានដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និង សមាជិកភូមិនឹង នាំយកនូវបញ្ច័យចូលបុណ្យ ចំនួន៤៤០០០០រៀល ចូលរួមនៅក្នុងពិធីប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន 3 គឺវត្តសំពៅមាស វត្តព្រះពុទ្ធមានបុណ្យ នឹង វត្តស្វាយដង្គុំ ក្រោមអធិបតីភាព៖ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ 7 មករា រាជធានីភ្នំពេញនិងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។

02/08/2026
ថ្ងៃទី ២៨ខែ កក្កដា ឆ្នាំ ២០២៦នៅសាលារាជធានីភ្នំពេញ លោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព និង ស្មៀនសង្កាត់បានចូលរួមក្នុងកិច្...
31/07/2026

ថ្ងៃទី ២៨ខែ កក្កដា ឆ្នាំ ២០២៦នៅសាលារាជធានីភ្នំពេញ លោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព និង ស្មៀនសង្កាត់បានចូលរួមក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារផ្ដល់សេវារដ្ឋបាលនៅយន្តការច្រក ចេញ ចូល តែមួយ ខណ្ឌ សង្កាត់ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។

👉នាវេលាព្រឹក ម៉ោង៩:៣០នាទី ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦=======...
31/07/2026

👉នាវេលាព្រឹក ម៉ោង៩:៣០នាទី ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
=========================
👉សង្កាត់មិត្តភាព : លោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព ជួបសំណេះសំណាល និងឧបត្ថម្ភជូនឈ្មោះ អ៊ុក ទីតូ (កងទ័ពជួរមុខ) រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកក្រូច១កេស ក្រមា២ និងថវិកាចំនួន១០ម៉ឺនរៀល។
🙏❤️❤️❤️❤️❤️❤️❤️ 🙏

👉នាវេលាម៉ោង១៤:៣០នាទីរសៀល ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦=========================👉រដ្ឋបាលសង្កាត់មិត្តភាពបើកកិច្ចប្រ...
31/07/2026

👉នាវេលាម៉ោង១៤:៣០នាទីរសៀល ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦
=========================
👉រដ្ឋបាលសង្កាត់មិត្តភាពបើកកិច្ចប្រជុំការងារពង្រឹងកិច្ចសហការ ស្តីពីការចុះបញ្ជីកម្មសិទ្ធិផ្ទះជាប្រព័ន្ធ
ក្រោមអធិបតីភាព៖ លោក ហេង ចាន់សារិន ចៅសង្កាត់មិត្តភាព
លោក ប្លុង សីហៈ ប្រធានក្រុមវាលទី៦

👉នាវេលាព្រឹក ម៉ោង៩:៣០នាទី ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦=======...
31/07/2026

👉នាវេលាព្រឹក ម៉ោង៩:៣០នាទី ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
=========================
👉សង្កាត់មិត្តភាព : ប្រជុំចុះកិច្ចសន្យាគម្រោងរៀបការ៉ូឡា រវាងក្រុមហ៊ុន និងសង្កាត់មិត្តភាព ក្នុងភូមិ១ ភូមិ៥ ភូមិ៦ និងភូមិ៧ ក្រោមអធិបតីភាព លោក កេត ឧត្តម អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា។

👉នាវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦=========...
31/07/2026

👉នាវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦
=========================
👉រដ្ឋបាលសង្កាត់មិត្តភាពបើកសំណើរដេញថ្លៃជួសជុលដាក់ភ្លើងអគ្គិសនីបំភ្លឺផ្លូវសាធារណៈ LED150Wចំនួន57គោម រួមបញ្ចូលនាឡិការកំណត់ពេល១គ្រឿងស្ថិតក្នុងភូមិ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ និងភូមិ១០។
ក្រោមអធិបតីភាព៖ លោក ពាន វាសនា អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា

30/07/2026

អនុមោទនា បុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

ផ្ទះលេខ២០៥E0 ផ្លូវ១២៨ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា
Phnom Penh
120306

Telephone

+85511902779

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់មិត្តភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share