នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip

នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip Welcome to Cambodia Intellectual property official page!

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដ...
17/08/2026

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារនៅខែបន្ត ឆ្នាំ២០២៦ ។

នៅក្នុងកិច្ចប្រជុំ ការិយាល័យនីមួយៗ បានរាយការណ៍ពីលទ្ធផលការងារ សំណូមពរ និងបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយ។

ជាលទ្ធផល នាយកដ្ឋានបានសម្រេចសម្មិទ្ធផលការងារសំខាន់ៗជាច្រើននៅក្នុងប្រចាំឆមាសទី១នេះ និងបន្តអនុវត្តសកម្មភាពជាអាទិភាពតាមផែនការសកម្មភាពរបស់នាយកដ្ឋាន។ ជាមួយគ្នាផងដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍ណែនាំ និងបានដោះស្រាយបញ្ហាប្រឈមនានារបស់ការិយាល័យចំណុះនាយកដ្ឋាន។

(ខេត្តកែប)៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន​ វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិ...
07/08/2026

(ខេត្តកែប)៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន​ វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមអម ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការអនុវត្តគម្រោងការកសាងកេរ្តី៍ឈ្មោះម៉ាក និងការចុះបញ្ជី ក្តាមសេះកែប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ" និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្តកែប ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម មន្ទីររអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងអាជីវករ ជាច្រើនរូប។

គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បីផ្តល់ចំណេះដឹងនិងផ្សព្វផ្សាយពីគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាកនិងចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការលើកកម្ពស់ចំណេះដឹងពីកម្មសិទ្ធិបញ្ញា ជាពិសេស មូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការប្រមូលធាតុចូលពីអ្នកចូលរួមដើម្បីរៀបចំជាសៀវភៅបន្ទុក ក្នុងការត្រៀមរៀបចំចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នារសៀលថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦  ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជ...
05/08/2026

នារសៀលថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកអគ្គនាយករងសេវាពាណិជ្ជកម្ម និងមន្រ្តីជំនាញនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលដឹកនាំដោយ​ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សា​លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ជាប្រពៃណី (GRTKTCE) ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្ត្រី ​ ក្រោមអធិបតីភាព ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

20/07/2026
(ទីក្រុងហ្សាការតា, ប្រទេសឥណ្ឌូនេស៊ី) នាព្រឹកថ្ងៃចន្ទទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ក្នុងនាមជាប្រធានក្រុមការង...
20/07/2026

(ទីក្រុងហ្សាការតា, ប្រទេសឥណ្ឌូនេស៊ី) នាព្រឹកថ្ងៃចន្ទទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ក្នុងនាមជាប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC) បានចូលរួមបើកកិច្ចប្រជុំលើកទី៣ នៃក្រុមការងារ ASEAN IP DIGITAL TRANSFORMATION TASK FORCE (DTTF) ដែលមានការរួមពីបណ្ដាលប្រទេសជាសមាជិកអាស៊ាន អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្រុមការងារអាស៊ាន ។

កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖
១. រាយការណ៍អំពីវឌ្ឍនភាពដែលសម្រេចបានតាមយរៈគម្រោងក្រោមអាណត្តិរបស់ក្រុមការងារ
២. ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រទាក់ទងនឹងបញ្ញាសិប្បនិម្មិតនិងកំណត់វិស័យសម្រាប់ការគាំទ្របន្ថែម
៣. ពន្លឿនការធ្វើសមាហរណកម្មឌីជីថលក្នុងតំបន់តាមរយៈការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើបដិវត្តកម្មឌីជីថល និង
៤. ពង្រឹងការលើកកម្ពស់ចំណេះដឹងក្នុងតំបន់តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលស្ដីពី ឌីជីថលកម្មសិទ្ធិបញ្ញា "Digital IP Office " និងកិច្ចពិភាក្សាផ្សេងៗ។

ការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិ​បញ្ញាពិភពលោក (WIPO)(ទីក្រុងហ...
15/07/2026

ការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិ​បញ្ញាពិភពលោក (WIPO)

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី១៣​ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជាពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា (DIP) នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយអ្នកជំនាញនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្តីពីការរៀបចំច្បាប់ការសង្ងាត់ពាណិជ្ជកម្ម និងការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មរបស់កម្ពុជា។

ក្នុងជំនួបនេះ ភាគីកម្ពុជាបានលើកឡើងថា ការរៀបចំច្បាប់ស្តីពីការសង្ងាត់ពាណិជ្ជកម្មកំពុងមានសំណួរគោលនយោបាយជាច្រើនដែលត្រូវការការពិភាក្សា។ ជាការឆ្លើយតប WIPO បានបង្ហាញការត្រៀមខ្លួនក្នុងការគាំទ្រកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលតាមអនឡាញស្តីពីកាសង្ងាត់ពាណិជ្ជកម្ម និងការផ្តល់យោបល់លើបញ្ហាគោលនយោបាយដែលកម្ពុជាបានលើកឡើង។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មរបស់កម្ពុជាផងដែរ។ WIPO បានលើកទឹកចិត្តឱ្យកម្ពុជាកំណត់ឱ្យបានច្បាស់នូវគោលបំណង និងទិសដៅគោលនយោបាយរបស់ខ្លួន ដើម្បីឱ្យ WIPO អាចផ្តល់នូវការប្រឹក្សាយោបល់ និងផ្តល់ជំនួយបច្ចេកទេកផ្នែកច្បាប់ដែលសមស្រប​។

ជំនួបនេះបានបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និង WIPO ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ដើម្បីគាំទ្រដល់នវានុវត្តន៍ ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី១៣​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និង ជា...
15/07/2026

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី១៣​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និង ជាប្រធានលេខាធិដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា​ និងគណ:ប្រតិភូពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ WIPO ​លេីការពង្រឹង និងពង្រីកបណ្តាញមជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងព័ត៌មានកម្មសិទ្ធិបញ្ញា (TISC)។​

ជាលទ្ធផល​ ភាគីទាំងពីរនឹងបន្តពិភាក្សាផ្នែកបច្ចេកទេសលើការអនុវត្តប្រព័ន្ធគ្រប់គ្រង TPPM Dashboard និងជំរុញការបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល Certified TISC Trainers​ ដេីម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌល TISC ទាំង៥ ដែលមានស្រាប់ ពង្រីកទៅកាន់សាកលវិទ្យាល័យបន្ថែម និងផ្តោតលើសេវាផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។

(ទីក្រុងហ្សឺណេវ, ប្រទេសស្វ៊ីស) នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជាបានចូលរួម ពិធីបើកកិច្ចប្រជុំម...
10/07/2026

(ទីក្រុងហ្សឺណេវ, ប្រទេសស្វ៊ីស) នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជាបានចូលរួម ពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។ មហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយមានការចូលរួមពីរដ្ឋសមាជិករបស់ WIPO និងអង្គការអន្តរជាតិដេីម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា និងការតម្រង់ទិសដៅការងារនាពេលអនាគត។

ទន្ទឹមនេះ ឯកឧត្តម សួន វិជ្ជា ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា បានធ្វើសេចក្តីថ្លែងការណ៍របស់អាស៊ាន ទៅកាន់មហាសន្និបាតនេះផងដែរ។

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ សួន​ វិជ្ជា​ បានអមដំណេីរលោកលោកជំទាវ ចម និម្មល...
08/07/2026

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ សួន​ វិជ្ជា​ បានអមដំណេីរលោកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងឯកឧត្តម​ KIM YONG SUN​ រដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ។​

ជំនួបទ្វេភាគីនេះធ្វេីឡេីងក្នុងគោលបំណងពិនិត្យលេីវឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការដែលមានស្រាប់​ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដេីម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមជម្រាបផងដែរថា​ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើការពង្រឹងកិច្ចការពារនិងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា ជាពិសេសការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការការងាររួមគ្នា ឆ្នាំ២០២៥-២០២៧ និងការអនុវត្តគម្រោងស្តីពីការអប់រំលើការបង្កើតថ្មីនៅកម្ពុជា។

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ សួន​ វិជ្ជា​ បានអមដំណេីរលោកលោកជំទាវ ចម និម្មល...
08/07/2026

(ទីក្រុងហ្សឺណេវ​, ប្រទេសស្វ៊ីស​) នាថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ សួន​ វិជ្ជា​ បានអមដំណេីរលោកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។​ ជំនួបទ្វេភាគីទាំងពីរនេះធ្វេីឡេីងក្នុងគោលបំណងពិនិត្យលេីវឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការដែលមានស្រាប់​ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដេីម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមជម្រាបផងដែរថា​ ទន្ទឹមនឹងកិច្ចពិភាក្សាទ្វេភាគីជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាធ្វេីឡេីងក្នុងគោលបំណងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) អាជីវកម្មថ្មី (Startup) និងអ្នកច្នៃប្រឌិត (Innovators) ក្នុងការកំណត់អត្តសញ្ញាណ ការពារ និងគ្រប់គ្រងទ្រព្យកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វេីការបណ្តុះបណ្តាលដើម្បីជួយអាជីវកម្មប្រើប្រាស់កម្មសិទ្ធិបញ្ញាជាឧបករណ៍សម្រាប់ការការពារអាជីវកម្ម​ និងលេីកកម្ពស់ការប្រកួតប្រជែង។

Address

Lot 19-61, Russian Federation Boulevard, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Kingdom Of CAMBODIA
Phnom Penh
12102

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523866114

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip:

Shortcuts

Share