14/07/2026
[ English below ]
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ម៉ក់ រាត្រី ប្រធានស្តីទីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងពោធិ៍សាត់ បានចូលរួមក្នុងកិច្ចប្រជុំ និងដឹកនាំក្រុមការងារ ចុះពិនិត្យ វាយតម្លៃការអនុវត្តជាក់ស្ដែង អមដំណើរជាមួយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូអមដំណើរជាច្រើនរូបទៀត។
សកម្មភាពការងារ និងការចុះវាយតម្លៃនេះ មានរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២0២៦ ក្នុងគោលបំណងពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងាររបស់រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងការរៀបចំខ្លួនជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។
On the morning of July 14, 2026, Mr. Mork Reatrey, Acting Head of the Office of Public Works, Transport, Sanitation, Environment, and Public Order of Pursat City, attended the meeting and led the working group to conduct the field assessment, accompanying His Excellency Hor Sarun, Secretary of State of the Ministry of Tourism, and his delegation.
This official mission and assessment took place over the course of one day, on July 14, 2026, with the objective of evaluating the progress of the Pursat Municipal Administration in transforming the municipality into a "Tobacco-Free Tourism City" to enhance public health and promote tourism.