04/08/2026
-អរគុណសន្តិភាព!
-អរគុណនយោបាយឈ្នះ ឈ្នះ!
-ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបតិ្តករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែកក្កដា និងទិសដៅអនុវត្តខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។