21/07/2026
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក អះម៉ាត់ យ៉ះយ៉ាអារ៉ហ្វាត ភូឈួយទី១ និងថ្នាក់ដឹកនាំនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សារឥស្លាមរដ្ឋកឺឡាន់តាន់ ប្រទេសម៉ាឡេស៊ី (MAIK) ដឹកនាំដោយ ឯកឧត្តម YABhg. Dato' Haji Mohd Anis Bin Hussein នៅទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមប្រឹក្សារឥស្លាមរដ្ឋកេឡាន់តាន់ (MAIK) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៥ ដែលជាស្ថាប័នសាសនាឥស្លាមចំណាស់ជាងគេមួយនៅប្រទេសម៉ាឡេស៊ី។ អស់រយៈពេលជាងមួយសតវត្សរ៍មកនេះ MAIK បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហ្សាកាត់ (Zakat) វ៉ាកាហ្វ (Waqf) និងសកម្មភាពការងារសប្បុរសធម៌នានាសម្រាប់សហគមន៍មូស្លីម៕