វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI

វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI TTRI is an institute to promote trade training and research capacity. It is the place to provide up-

To be a globally networked centre of excellence in the area of domestic and international trade with a regional integration vision striving to impart demand-driven training and research services to government officials and businesses.

លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្...
20/08/2026

លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខាងត្បូង-ខាងត្បូង (ISSCAD) នៃសាកលវិទ្យាល័យប៉េកាំង..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខាងត្បូង-ខាងត្បូង (ISSCAD) នៃសាកលវិទ្យាល័យប៉េកាំង ដឹកនាំដោយលោក DENG Ziliang សាស្ត្រាចារ្យផ្នែកគ្រប់គ្រង និងជាជំនួយការព្រឹទ្ធបុរសនៃវិទ្យាស្ថាន ISSCAD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន វិទ្យាស្ថាន និងមន្ត្រីរាជការចំណុះក្រសួងពាណិជ្ជកម្មជាច្រើនរូប។

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរ និងពិភាក្សាស៊ីជម្រៅអំពីគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៃពាណិជ្ជកម្ម ព្រមទាំងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសចិន និងកម្ពុជា ណែនាំអំពីកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាផ្លូវការរបស់វិទ្យាស្ថាន ISSCAD និងពន្យល់លម្អិតអំពីគំរូកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ និងការកសាងសមត្ថភាពអភិបាលកិច្ចជាតិ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពគ្រប់គ្រង និងគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរយៈពេលវែងរបស់កម្ពុជា។
---
Her Excellency SVAY Nakry, Under-Secretary of State of the Ministry of Commerce, Receives a Delegation from the Institute of South-South Cooperation and Development (ISSCAD) of Peking University..
(Phnom Penh): On the morning of Tuesday, August 18, 2026, at the Ministry of Commerce, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, received a delegation from the Institute of South-South Cooperation and Development (ISSCAD) of Peking University, led by Prof. DENG Ziliang, Professor of Management and Assistant Dean of ISSCAD, for a courtesy call and working meeting to strengthen cooperation between the Institute and the Ministry of Commerce. The meeting was also attended by representatives from the General Secretariat, relevant General Departments, as well as Department Directors, Institute representatives, and officials from the Ministry of Commerce.

The purpose of the meeting was to conduct in-depth exchanges and discussions on trade policies, practical ex*****on, and industrial development in both China and Cambodia; introduce ISSCAD's formal academic degree programs; and elaborate on cooperation models for high-level human resource training and national governance capacity building, aimed at strengthening management development and supporting Cambodia's long-term human resource development strategy.

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រស...
12/08/2026

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។

​ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីបង្គោលយេនឌ័រមកពីបណ្តារាជធានី-ខេត្ត មន្ត្រីនៃសាខា ក.ប.ប. ខេត្ត តំណាងសមាគមសហគ្រិនស្ត្រី សភាពាណិជ្ជកម្ម អាជីវករ និងនិស្សិតជាច្រើនរូប។

​វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងបង្កើនសិទ្ធិអំណាចដល់ស្ត្រី ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មឌីជីថល។
​---
​(Preah Sihanouk): On the morning of Friday, 7 August 2026, at the Preah Sihanouk Provincial Department of Commerce, His Excellency Veng Sothy, Secretary of State of the Ministry of Commerce, presided over the opening ceremony of the training workshop on "Women's Participation in Digital Trade." The workshop was co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Preah Sihanouk Provincial Department of Commerce.

​The event was attended by various distinguished guests, including the Undersecretary of State, the Deputy Governor of Preah Sihanouk Province—who also serves as Head of the Gender Secretariat—gender focal points from various capital and provinces, officials from the provincial CCF branch, representatives of the Cambodia Women Entrepreneurs Association (CWEA), the Chamber of Commerce, local business owners, and university students.

​This training workshop aimed to enhance capacity, build confidence, and empower women to actively engage in the digital trade sector.

ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះ...
07/08/2026

ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក»..
(ក្រចេះ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ដោយមានសមាសភាពចូលរួមពីមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្ត តំណាងសមាគមសហគ្រិនស្ត្រី សភាពាណិជ្ជកម្ម អាជីវករ និងនិស្សិតជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងការយល់ដឹងអំពីសាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងលើកកម្ពស់ការយល់ដឹងអំពីគន្លឹះ យុទ្ធសាស្ត្រ និងសារសំខាន់នៃការកសាង និងថែរក្សាកេរ្តិ៍ឈ្មោះម៉ាកឱ្យមានភាពរឹងមាំ អាចប្រកួតប្រជែងក្នុងទីផ្សារបាន៕
---
His Excellency VENG Sothy, Secretary of State of the Ministry of Commerce, Presides Over the Opening Ceremony of a Training Workshop on "Simplification of Business Registration and Branding"..
(Kratie): On the morning of Wednesday, 5 August 2026, at the Kratie Provincial Department of Commerce, His Excellency VENG Sothy, Secretary of State of the Ministry of Commerce, presided over the opening ceremony of a training workshop on "Simplification of Business Registration and Branding." The event was co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Kratie Provincial Department of Commerce. The workshop was attended by the officials from the Provincial Department of Commerce, the Provincial Directorate-General of Consumer Protection, and Competition (CCF) Branch, representatives of the Women Entrepreneurs Association, the Chamber of Commerce, business owners, and university students.

This course aimed to provide knowledge and understanding of simplified business registration procedures, as well as to enhance awareness of key strategies and the importance of building and maintaining a strong brand reputation to remain competitive in the market.

ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះ...
05/08/2026

ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក»..
(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្ត តំណាងសមាគមសហគ្រិនស្ត្រី សភាពាណិជ្ជកម្ម អាជីវករ និងនិស្សិត ជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹង និងការយល់ដឹងអំពីសាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីគន្លឹះ យុទ្ធសាស្ត្រ និងសារសំខាន់នៃការកសាង និងថែរក្សាកេរ្តិ៍ឈ្មោះម៉ាកឱ្យមានភាពរឹងមាំ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារបាន។
---
His Excellency VENG Sothy, Secretary of State of the Ministry of Commerce, Presides Over the Opening Ceremony of a Training Workshop on “Simplification of Business Registration and Branding”..
(Siem Reap): On the morning of Tuesday, 4 August 2026, at the Siem Reap Provincial Department of Commerce, His Excellency VENG Sothy, Secretary of State of the Ministry of Commerce, presided over the opening ceremony of a training workshop on “Simplification of Business Registration and Branding.” The workshop was co-organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce and the Siem Reap Provincial Department of Commerce.

The event was attended by the participants, including officials from the Provincial Department of Commerce, representatives of the Women Entrepreneurs Association and the Chamber of Commerce, local business owners, and university students.

The workshop aimed to enhance participants’ understanding of simplified business registration procedures, while highlighting key strategies and the importance of building and maintaining a strong brand reputation to remain competitive in the market.

ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រស្រាវជ្រា...
20/07/2026

ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យពាណិជ្ជកម្ម»..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យពាណិជ្ជកម្ម» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម។

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អំពីការស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម រួមមាន៖ ការរៀបចំផែនការស្រាវជ្រាវ ការកំណត់បញ្ហា និងគោលបំណង ការរៀបចំសំណួរស្រាវជ្រាវ ការជ្រើសរើសវិធីសាស្ត្រស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យ ព្រមទាំងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។
---
His Excellency VENG Sothy, Secretary of State of the Ministry of Commerce, presided over the Training on “Research Methods, Trade Data Collection and Analysis”..
(Phnom Penh): On the morning of Wednesday, July 15, 2026, at the Ministry of Commerce, His Excellency Veng Sothy, Secretary of State of the Ministry of Commerce, presided over the training on "Research Methods, Trade Data Collection and Analysis" organized by the Trade Training and Research Institute (TTRI) of the Ministry of Commerce.

The course aimed to raise awareness among the Ministry of Commerce officials regarding trade research, including research planning, identifying research problems and objectives, formulating research questions, selecting research methodologies, data collection and analysis, and the benefits of using the market analysis tools of the International Trade Centre (ITC).

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់បញ្ញាសិប...
17/07/2026

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីប្រសិទ្ធភាពការងារ”..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីប្រសិទ្ធភាពការងារ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម អំពីបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ព្រមទាំងការយល់ដឹងអំពីគោលនយោបាយ អភិបាលកិច្ច និងសីលធម៌ពាក់ព័ន្ធនឹងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារសំខាន់ និងស្របពេលវេលា ដោយបច្ចុប្បន្នបញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យាសម្រាប់តែអ្នកជំនាញព័ត៌មានវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍ការងារដែលមន្ត្រីរាជការគ្រប់វិស័យអាចប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារផងដែរ។
---
Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presides over the Training on “Using Artificial Intelligence for Work Efficiency”..
(Phnom Penh): On the morning of Tuesday, 14 July 2026, at the Ministry of Commerce, Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presided over the training on "Using Artificial Intelligence," co-organized by the Trade Training and Research Institute​ (TTRI) of the Ministry of Commerce and the Cambodia Academy of Digital Technology (CADT) of the Ministry of Post and Telecommunication.

The course aimed to raise awareness among Ministry of Commerce officials regarding artificial intelligence (AI) and the application of AI technology in daily work, as well as to enhance their understanding of the policies, governance, and ethics related to the responsible use of AI. This training is both timely and highly relevant. Today, Artificial Intelligence is no longer a technology reserved solely for information technology specialists; rather, it has become a practical tool that government officials across all sectors can leverage to improve the efficiency, effectiveness, and quality of their work.

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិ...
12/07/2026

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម»..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានា នៃក្រសួងពាណិជ្ជកម្ម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការពាក់ព័ន្ធនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ដែលរួមមានថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTAs Portal) ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចុះបញ្ជីម៉ាក ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0) កម្មវិធី MoC Mobile App និងថ្នាលខេមបូឌាត្រេដ។
---
Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presides over the training on the "Automation System of the Ministry of Commerce."..
(Phnom Penh): On the morning of Friday, 10 July 2026, at the Ministry of Commerce, Her Excellency Chea Ratha, Secretary of State of the Ministry of Commerce, presided over the training on the "Automation System of the Ministry of Commerce," co-organized by the Trade Training and Research Institute and the relevant specialized departments of the Ministry of Commerce.

The course aimed to raise awareness among Ministry of Commerce officials regarding the Automation System of the Ministry of Commerce, including the Cambodia FTAs Portal, Online Business Registration, Trademark e-filing System, Secured Transaction Filing Office (SETFO 2.0), MOC Mobile App, and Cambodia Trade Portal.

📍 វគ្គបណ្តុះបណ្តាលស្តីពី «បច្គេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)៖ វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនក្នុងយុគឌីជីថល»———នាព្រឹក...
09/07/2026

📍 វគ្គបណ្តុះបណ្តាលស្តីពី «បច្គេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)៖ វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនក្នុងយុគឌីជីថល»
———
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ AI ក្នុងវិស័យភស្តុភារកម្ម។ កម្មវិធីនេះសហការរៀបចំដោយវិទ្យាស្ថាន TTRI នៃក្រសួងពាណិជ្ជកម្ម និងសមាគមភស្តុភារកម្មកម្ពុជា (CLA)។ វគ្គបនណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងចំណេះដឹងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធលើការអនុវត្តបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និង ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន (TMS) ឃ្លាំងទំនិញ (WMS) និងភស្តុភារកម្មឆ្លាតវៃ (Smart Logistics)។

——————
📍 Training on "Artificial Intelligence (AI): Logistics and Transportation in the Digital Era"
———
On June 23, 2026, H.E. VENG Sothy, Secretary of State of the Ministry of Commerce, presided over the opening of a specialized training course co-organized by the Trade Training and Research Institute (TTRI) and the Cambodia Logistic Association (CLA). The training aimed to boost AI and digital technology adoption in supply management among ministry officials and stakeholders, and to focus on modern systems including Transport Management Systems (TMS), Warehouse Management Systems (WMS), and Smart Logistics.

23/06/2026

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​ បាន​ និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ,​ សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការកោតសរសេីរ​ និងអបអរសាទរ​ចំពោះសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លេីទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សមាគម ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវបរិមាណផលិតកម្ម, គុណភាព​ និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគម។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ បន្ថែមពីនេះ, សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម​ ក៏ដូចជាបណ្តាក្រុមហ៊ុន​, រោងចក្រ និង សហគ្រាសឯកជន​ ថា​ ដេីម្បី​ធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន​,​ អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាន​នូវគុណភាពល្អ​ ជាមួយតម្លៃសមរម្យ។

ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មុននឹងបញ្ចប់, សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា​ រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

23/06/2026

Address

Lot 19-61, Russian Federation Boulevard, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Kingdom Of CAMBODIA
Phnom Penh
120802

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ - TTRI:

Shortcuts

Share