ASMF នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់ន?

08/07/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីវិស័យទេសចរណ៍កម្ពុជា។




03/07/2026
28/05/2026
17/05/2026

កម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អជាងគេបំផុតនៅលើពិភពលោក

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។

របាយការណ៍ខាងលើនេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន រួមមានទាំងការគ្រប់គ្រងគុណភាពខ្យល់បានល្អប្រសើរ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះ របស់ប្រជាជន និងប្រទេសកម្ពុជា លើវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្រ្តីបានបន្ថែមថា ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូល ដែលបានដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើរ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលការងារ និងកិត្យានុភាពទាំងនេះ គឺជាកេរមរតកដ៏មានតម្លៃ ដែលបន្តវេនមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានបង្កើតបានសមិទ្ធផលថ្មីៗ លើវិស័យបរិស្ថាននិងធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យបន្តទៀត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ U.S. News & World Report និងបានផ្សាព្វផ្សាយតាមគេហទំព័រ SEA Infographics បានបង្ហាញថាកម្ពុជាជាប្រទេសដែលមាន បរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក និងដូចគ្នាដែរ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ប្រទេសកម្ពុជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១% នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារនិងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ត្រូវបានធានាដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថាន បានជំរុញសកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំយ៉ាងតិចចំនួន១លានដើម ដែលមិនត្រឹមតែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

12/05/2026
12/05/2026

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មានមោទនភាពក្នុងការប្រកាសការបើកជើងហោះហើយថ្មីក្នុងស្រុកដែលមានទិសដៅដូចខាងក្រោម:
📍ភ្នំពេញ ⇌ សៀមរាប
📍សៀមរាប ⇌ ព្រះសីហនុ

ការផ្តល់ជូនពិសេសក្នុងខែឧសភានេះ ហេីយការបើកដំណើរការជើងហោះហើរនឹងធ្វេីឡេីងចាប់ពីថ្ងៃទី​ ២១​ ខែឧសភា​ ឆ្នាំ២០២៦នេះតទៅ
💙 ជើងឯកទិស តម្លៃត្រឹមតែ​ $20 ឡើងទៅ
💙 ដំណើរទៅមក តម្លៃត្រឹមតែ​ $35 ឡើងទៅ
ចំណាំ៖ តម្លៃមិនទាន់រួមបញ្ចូលជាមួយពន្ធ។

🛫 ជើងហោះហើរចាប់ផ្តើម៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
📅 រយៈពេលលក់៖ ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
✈️ សុពលភាពធ្វើដំណើរ៖ ២១-៣១ ខែឧសភា ឆ្នាំ២០២៦

🗓 កាលវិភាគជើងហោះហើរ
✈️ ភ្នំពេញ → សៀមរាប
KR801 | រៀងរាល់ថ្ងៃ | 09:00 – 10:05
KR805 | រៀងរាល់ថ្ងៃ | 12:50 – 13:55
✈️ សៀមរាប → ភ្នំពេញ
KR802 | រៀងរាល់ថ្ងៃ | 10:55 – 12:00
KR806 | រៀងរាល់ថ្ងៃ | 18:55 – 20:00
✈️ សៀមរាប → ព្រះសីហនុ
KR804 | រៀងរាល់ថ្ងៃ | 14:45 – 16:00
✈️ ព្រះសីហនុ → សៀមរាប
KR803 | រៀងរាល់ថ្ងៃ | 16:50 – 18:05

ចេញដំណេីរកម្សាន្ដពីទីក្រុងសុីវីល័យ ទៅកាន់ទឹកដីអច្ឆរិយនៃក្រុងអង្គរ​ និងឆ្នេរខ្សាច់ពណ៍មាសដែលជាតំបន់ទិសចរណ៍ល្បីៗរបស់ខ្មែរយើង។

កក់សំបុត្ររបស់អ្នកឥឡូវនេះ:
Ticketing Office: +855 96 852 5555
Ticketing Team: [email protected]
Website: https://www.cambodia-airways.com

Address

Phnom Penh

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00

Telephone

+85512531099

Alerts

Be the first to know and let us send you an email when ASMF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ASMF:

Shortcuts

Share