06/08/2026
On 3 August 2026, Ambassador Steven Pang and Mrs Pang were honoured to be granted a Royal Audience with His Majesty King Norodom Sihamoni at the Royal Palace.
Ambassador Pang and Mrs Pang conveyed their appreciation for His Majesty’s gracious welcome and extended their best wishes for His Majesty’s continued good health and well-being. They also reaffirmed the enduring friendship between Singapore and Cambodia, underpinned by longstanding bonds of mutual respect, trust and cooperation.
Among the gifts presented by Ambassador Pang to His Majesty were two photographs of orchids created by Singapore to commemorate the State Visits to Singapore by His Royal Highness Prince Norodom Sihanouk in 1962 and His Majesty King Norodom Sihamoni in 2006 — Mayara Prince Norodom Sihanouk and Dendrobium Norodom Sihamoni, respectively. The orchids are a lasting reminder of the close and longstanding ties between Singapore and Cambodia.
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង និងលោកស្រី ផាំង មានកិត្តិយសទទួលបានព្រះរាជានុញ្ញាតចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ផាំង និងលោកស្រី ផាំង បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏សប្បុរសរបស់ព្រះមហាក្សត្រ ហើយបានថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ផាំង និងលោកស្រី ផាំងក៏បានបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសសិង្ហបុរី និងកម្ពុជា ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។
ក្នុងចំណោមវត្ថុអនុស្សាវរីយ៍ដែលឯកឧត្តម ឯកអគ្គរដ្ឋទូតផាំងបានថ្វាយព្រះមហាក្សត្រ មានរូបថតផ្កាអ័រគីដេចំនួនពីរ ដែលសិង្ហបុរីបានបង្កាត់ ដើម្បីរំលឹកដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរីរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្នុងឆ្នាំ ១៩៦២ និងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០០៦ គឺផ្កាអ័រគីដេ Mayara Prince Norodom Sihanouk និង Dendrobium Norodom Sihamoni ។ ផ្កាអ័រគីដេទាំងនេះជានិមិត្តរូបដ៏យូរអង្វែងនៃចំណងមិត្តភាព និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសសិង្ហបុរី និងកម្ពុជា។