វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳

  • Home
  • Cambodia
  • Phnom Penh
  • វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳

វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳, Lao San Francisco of California, Phnom Penh.
(1)

✍🏻 ភាពជោគជ័យមិនមែនជាសំណាងនោះទេ តែវាគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ🚴🏻‍♂️🚵🏻‍♂️
✍🏻 ជីវិតគឺបែបនេះឯង គេមើលតែលទ្ធផល គេមិនខ្វល់ថាអ្នកបានតស៊ូអ្វីខ្លះ ធ្វើបានប៊ុណ្ណានោះទេ🥇

16/08/2026

តើការបើកមុខងារ Two-Step Verification លើកម្មវិធី Telegram មានអត្ថប្រយោជន៍អ្វីខ្លះ?

ការបើក Two-Step Verification ឬ 2FA គឺជារបាំងសុវត្ថិភាពដ៏រឹងមាំបំផុតសម្រាប់ការពារគណនី Telegram របស់អ្នកពីជនខិលខូច។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីអត្ថប្រយោជន៍សំខាន់ៗនៃមុខងារ 2FA ដែលមានដូចតទៅ៖

១. ការបង្កើនសុវត្ថិភាពទ្វេដង៖ ក្នុងករណីជនខិលខូចលួចបានលេខកូដ Login Code (OTP) តាមរយៈសារ SMS ឬ Call ក៏មិនអាចចូលប្រើប្រាស់គណនី Telegram របស់អ្នកបានឡើយ ប្រសិនបើគ្មានលេខកូដ 2FA Password ឬ Cloud Password។

២. ការពារគណនីក្នុងករណីមានការក្លែងបន្លំស៊ីម (SIM Swapping)៖ ក្នុងករណីជនខិលខូចលួចបន្លំបើកស៊ីមកាតថ្មី ឬប្តូរលេខទូរសព្ទរបស់អ្នក ក៏នៅតែមិនអាចចូលប្រើប្រាស់គណនីរបស់អ្នកបានឡើយ។

៣. រក្សាសុវត្ថិភាពទិន្នន័យ៖ ការពារសារសម្ងាត់ រូបភាព ឯកសារ និង Groups/Channels របស់អ្នកមិនឱ្យបែកធ្លាយបាន។

៤. ភាពងាយស្រួលក្នុងការទាញយកគណនីមកវិញ៖ ការកំណត់ Recovery Email ពេលដាក់ដំណើរការ 2FA នឹងជួយឱ្យអ្នកទាញយកគណនីមកវិញបានយ៉ាងស្រួល ប្រសិនបើភ្លេចលេខសម្ងាត់។

សូមចូលទៅបើកមុខងារ 2FA តាមរយៈ Settings > Privacy and Security > Two-Step Verification ដើម្បីធានាសុវត្ថិភាពគណនីរបស់អ្នកឥឡូវនេះ!

13/08/2026

តើត្រូវធ្វើដូចម្តេចប្រសិនបើឧបករណ៍ ឌីជីថល បានឆ្លងមេរោគ Malware?

ប្រសិនបើឧបករណ៍ឌីជីថល (ទូរស័ព្ទ ឬកុំព្យូទ័រ) របស់អ្នកបានឆ្លងមេរោគ Malware អ្នកត្រូវប្រញាប់អនុវត្តតាមជំហានសំខាន់ៗខាងក្រោមនេះភ្លាមៗ ដើម្បីកាត់បន្ថយការខូចខាត និងការពារទិន្នន័យផ្ទាល់ខ្លួន៖

១. ផ្តាច់ការតភ្ជាប់អ៊ីនធឺណិត និងបិទទិន្នន័យចល័ត (Mobile Data) ដើម្បីទប់ស្កាត់មិនឱ្យមេរោគបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ពួក Hacker។

២. ស្កេន និងសម្អាតមេរោគចេញ ដោយប្រើកម្មវិធីកំចាត់មេរោគ (Antivirus) ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ដើម្បីធ្វើការស្កេនរក និងលុបឯកសារ ឬកម្មវិធីដែលសង្ស័យចេញ។

៣. ផ្លាស់ប្ដូរពាក្យសម្ងាត់គណនី : ក្រោយពេលសម្អាតមេរោគរួច សូមធ្វើការផ្លាស់ប្ដូរពាក្យសម្ងាត់នៃគណនីសំខាន់ៗរបស់អ្នក ដូចជា៖ អ៊ីម៉ែល គណនីបណ្តាញសង្គម និងគណនីធនាគារ។ បន្ថែមពីនេះ បើកដំណើរការផ្ទៀងផ្ទាត់ពីរជាន់ (2FA) ដើម្បីធានាថាគ្មាននរណាម្នាក់អាចចូលគណនីលោកអ្នកបានដោយគ្មានការអនុញ្ញាត ទោះបីជាពួកគេដឹងពាក្យសម្ងាត់ក៏ដោយ។

៤. បម្រុងទុកទិន្នន័យសំខាន់ៗ (Backup Important Data): មុននឹងសម្រេចចិត្តលុបទិន្នន័យចេញពីប្រព័ន្ធចោល (Formatting) សូមចម្លងទុកឯកសារសំខាន់ៗទុកក្នុង USB ឬ Hard Drive ខាងក្រៅ ប៉ុន្តែត្រូវប្រាកដថាឯកសារទាំងនោះមិនមានជាប់មេរោគ។

៥. ដំឡើងប្រព័ន្ធប្រតិបត្តិការឡើងវិញជាជម្រើសចុងក្រោយ (Factory Reset / Clean Reinstall) ប្រសិនបើមេរោគមិនអាចលុបចេញបានតាមរយៈការស្កេនទេ វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតគឺ៖
- ករណីប្រើប្រាស់ទូរស័ព្ទ សូមធ្វើការឈូសទិន្នន័យចោលទាំងស្រុង (Factory Reset)
- ករណីប្រើប្រាស់កុំព្យូទ័រ សូមដំឡើងប្រព័ន្ធប្រតិបត្តិការ (Windows/macOS) ឡើងវិញសាថ្មីម្តងទៀត។

06/08/2026
06/08/2026
03/08/2026

Address

Lao San Francisco Of California
Phnom Penh
00000

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+85599000000

Alerts

Be the first to know and let us send you an email when វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វរសេនីយ៍ឯក ប៉ិច កក្កដា - 𝑷𝑬𝑪𝑯 𝑲𝑨𝑲𝑫𝑨.𝑪𝑶𝑳:

Shortcuts

Share