Volunteer Doctors Samdech Pichey Sena Tea Banh

Volunteer Doctors Samdech Pichey Sena Tea Banh Charity and Health Checkup for poor people.

ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្...
05/11/2022

ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការដ៏មហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ 🙏🙏🙏

ញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា...
01/08/2022

ញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​។

ថ្ងៃនេះ ជាខួប៥ឆ្នាំ«២៩ កក្កដា ២០១៧-២៩ កក្កដា ២០២២» ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ«សម្តេចពិជ័យសេនា»ដល់សម្ដេចពិជ័យ...
29/07/2022

ថ្ងៃនេះ ជាខួប៥ឆ្នាំ«២៩ កក្កដា ២០១៧-២៩ កក្កដា ២០២២» ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ«សម្តេចពិជ័យសេនា»ដល់សម្ដេចពិជ័យសេនា​ ទៀ​ បាញ់​ ដើម្បីបំរើជាតិ មាតុភូមិ។

ពិធី​បិទ​វគ្គបណ្តុះបណ្តាល សមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ...
22/07/2022

ពិធី​បិទ​វគ្គបណ្តុះបណ្តាល សមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
Closing Ceremony Doping Control Officer Training Course preparing for 32nd SEA Games in 2023. Organized by: Cambodia Anti-Doping Agency (CADA)

ព្រឹក​ថ្ងៃ​សុក្រ​ ៣កេីត​ ខែអាសាឍ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព​.ស.​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២២ ឯកឧត្ដម​ ឧ...
01/07/2022

ព្រឹក​ថ្ងៃ​សុក្រ​ ៣កេីត​ ខែអាសាឍ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព​.ស.​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២២
ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ អញ្ជើញ​ជា​អធិបតីភាព​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០២១-២០២២​ លេីកទិសដៅបន្ត២០២៣​ ដោយ​មាន​ការអញ្ជេីញ​ចូលរួម​ ឯកឧត្ដម​ ផៃ​ សុខខេង​ ទី​ប្រឹក្សា​ និង​ជា​នាយក​រង​ខុទ្ទកាល័យ​សម្ដេច​ពិជ័យសេនា​ ឧត្ដម​សេនីយ៍​ឯក​ ឡាំង​ អូណា​ អគ្គ​លេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារ​ជាតិ​ និង​ឯក​ឧត្ដម​ លោក​ឧកញ៉ា​ លោក​ លោក​ស្រី​ដែល​ជា​សមាជិក​ សមាជិកា​សរុប​១៦០នាក់។

អបអរសាទរ​ ឯកឧត្ដម​វេជ្ជបណ្ឌិត​ ជិន​ សំណាង​ អនុប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ ត្រូវ​បាន​...
18/06/2022

អបអរសាទរ​ ឯកឧត្ដម​វេជ្ជបណ្ឌិត​ ជិន​ សំណាង​ អនុប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ ត្រូវ​បាន​គណៈកម្មការ​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ តែង​តាំង​ជា​អនុប្រធាន​ Doping អម​ គណៈកម្មការ​ធិការ​អូឡាំពិក​កម្ពុជា​។
គោរព​ជូនពរ​ឯកឧត្ដម​ ទទួល​បាន​សុខ​ភាព​ល្អ​ កម្លាំង​មាំមួន​ ប្រាជ្ញា​ឈ្លាសវៃ​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មី​ សម្រាប់​ក្រុម​គ្រួសារ​ សង្គម​ និង​ប្រទេស​ជាតិ​ សូម​ឯកឧត្តម​និង​ក្រុម​គ្រួសារ​ ទទួល​បាន​នូវ​ ពុទ្ធ​ពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

អរគុណអរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូ...
15/06/2022

អរគុណអរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

ថ្ងៃពុធ​ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​​ បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជម្រុញ (ដូសទី៥) ជូនយោធិន និងគ្រួសារយោធិន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

អរគុណអរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូ...
14/06/2022

អរគុណអរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

ថ្ងៃអង្គារ​ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ​ទៀ​ បាញ់​ បាន​បន្ត​ចុះពិនិត្យ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជម្រុញ (ដូសទី៥) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ជូនយោធិន និងគ្រួសារយោធិន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២​ ឯកឧត្តម​...
13/06/2022

នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ​ទៀ​ បាញ់​ និង​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានអញ្ជើញបើកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជម្រុញ (ដូសទី៥) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ជូនយោធិន និងគ្រួសារយោធិន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

តបតាម​អនុសាសន៍​ណែនាំ​របស់​​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​ក្រុម​គ្...
12/06/2022

តបតាម​អនុសាសន៍​ណែនាំ​របស់​​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ ​ដោយ​មាន​ការ​សហការ​គាំទ្រ​ជាមួយ​អគ្គ​លេខាធិការ​ដ្ឋាន​ក្រសួង​ការពារ​ជាតិ​​ ​ បាន​រៀប​ចំ​ពិធី​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ-១៩​ ដូស​ជម្រុញ​ (ដូស​​ទី៥​)​ ជូន​យោធិន​ និង​គ្រួសារ​យោធិន​ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ​ ចាប់​ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២​ ខាងមុខនេះ​។

ស្រុក​អង្គរធំ ខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ...
02/06/2022

ស្រុក​អង្គរធំ ខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្ដម​ ស​ ថាវី​ ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ និង​ឯកឧត្តម​វេជ្ជបណ្ឌិត​ ជិន​ សំណាង​ អនុប្រធាន​ បាន​ចូលរួម​​ពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដសៀមរាប ។

ថ្ងៃសុក្រ​​​​ ១៣កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥​ ត្រូវ​នឹងថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ​២០២២យុទ្ធនាការ​ចាក់​វ៉ាក់​សាំង...
14/05/2022

ថ្ងៃសុក្រ​​​​ ១៣កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥​ ត្រូវ​នឹងថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ​២០២២

យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ-១៩​ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំងកូវីដ-១៩​ ក្នុង​ក្របខ័ណ្ឌ​​ទូទាំង​ប្រទេស​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ កំពុង​តែ​បន្ត​ចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះ​ដូសជំរុញទាំង​១៤​ ខណ្ឌ​ នៅ​រាជធានី​ភ្នំពេញ​។​ ចូលរួម​ចាក់​វ៉ាក់​សាំង​ទាំងអស់​គ្នា​ដេីម្បី​ឱ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​!
#បញ្ជាក់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យសេនា​ ទៀ​ បាញ់​ បន្ត​ចាក់​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ សូម​អរគុណ

Address

Address: #162, Street 10m New, Bayab Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Kingdom Of Cambodia
Phum Prek Thmey
12101

Telephone

+85598567822

Website

Alerts

Be the first to know and let us send you an email when Volunteer Doctors Samdech Pichey Sena Tea Banh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share