03/08/2026
លោកឧត្តមសេនីយ៍ទោ ចិន នី អញ្ជើញចូលរួមពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នាក់ការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ ព្រមទាំងសហការី ចូលរួមពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ប្រគល់ជូនលោកស្រី លួន សុខចាំ ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី ហុី សេងលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា (ចូលនិវត្តន៍) នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយជំងឺទឹកនោមផ្អែម និងគ្រួសក្នុងតម្រងនោម ។