មន្ទីរមុខងារសាធារណៈ ខេត្តឧត្ដរមានជ័យ

  • Home
  • Cambodia
  • Samrong
  • មន្ទីរមុខងារសាធារណៈ ខេត្តឧត្ដរមានជ័យ

មន្ទីរមុខងារសាធារណៈ ខេត្តឧត្ដរមានជ័យ ទំព័រហ្វេសបុកផ្លូវការរបស់មន្ទីរមុខងារសាធារណៈខេត្តឧត្ដរមានជ័យ

21/07/2026
សេចក្ដីជូនដំណឹង | គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្...
20/07/2026

សេចក្ដីជូនដំណឹង | គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។

👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26moj01 ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖
១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26moj01 ឬ អ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០៦១ ២៦៨ ៩៩៩, ០៦៨ ៨០៧ ៩២៦, ០៨៦ ៥៥០ ៥៤៥, ០១០ ៤១៦ ៥៧៣ រៀងរាល់ម៉ោងធ្វើការ។
៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

#ក្រសួងមុខងារសាធារណៈ
#មន្ទីរមុខងារសាធារណៈខេត្តឧត្ដរមានជ័យ

សេចក្ដីជូនដំណឹង | គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្...
20/07/2026

សេចក្ដីជូនដំណឹង | គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

សាធារណជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រឡង សូមអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ក្នុងសេចក្តីណែនាំ៖

👉 ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26mop ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពី ក្រុមការងារដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយ ប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។

👉 ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម (០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩៩, និង ០៦៨ ៨០៧ ៩២៦) រៀងរាល់ម៉ោងធ្វើការ។

👉 ករណីរកឃើញថា មានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ ឬមានចេតនាបន្លំព័ត៌មាន បេក្ខជននឹង ត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ ទោះបីជាបេក្ខជននោះ បានប្រឡងជាប់ជាស្ថាពរក៏ដោយ និងត្រូវប្រឈមចំពោះមុខ ច្បាប់ជាធរមាន។

👉 បេក្ខជនដែលបានប្រឡងជាប់ស្ថាពរ មិនត្រូវអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយ។

👉 បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ និងមិនរក្សាមុខតំណែងឡើយ។

👉 មន្ត្រីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើសទៅបម្រើការងារជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។

👉 គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

#ក្រសួងមុខងារសាធារណៈ
#មន្ទីរមុខងារសាធារណៈខេត្តឧត្ដរមានជ័យ

សេចក្តីជូនដំណឹងលេខ៣៦៩០ មស.ន.ធវផ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត...
17/07/2026

សេចក្តីជូនដំណឹងលេខ៣៦៩០ មស.ន.ធវផ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
ស្តីពីដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល។

ដំណឹងល្អសម្រាប់បេក្ខជនទាំងអស់! បេក្ខជន អាចនឹងទទួលបានប្រាក់បៀវត្សរហូតដល់ ៦លានរៀល​ តាមរយៈការប្រឡងប្រជែងជាមន្ត្រីផ្អែកលើកិច...
17/07/2026

ដំណឹងល្អសម្រាប់បេក្ខជនទាំងអស់! បេក្ខជន អាចនឹងទទួលបានប្រាក់បៀវត្សរហូតដល់ ៦លានរៀល​ តាមរយៈការប្រឡងប្រជែងជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។

ឆាប់ៗនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងក្រសួងផែនការ។ ក្នុងការប្រឡងប្រជែងនេះផងដែរ មានមុខតំណែងដែលបេក្ខជនអាចទទួលប្រាក់បៀវត្សរហូតដល់ ៦លានរៀល នៅពេលប្រឡងជាប់ និងចូលទៅបម្រើការងារ។
#ក្រសួងមុខងារសាធារណៈ
#មន្ទីរមុខងារសាធារណៈខេត្តឧត្ដរមានជ័យ

15/07/2026

ថ្ងៃនេះ សម្តេចធិបតី បានធ្វើជីវមាត្ររួចរាល់ ក្នុងយុទ្ធនាការធ្វើជំរឿនមន្ត្រីជាក់ស្តែង

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមធ្វើជំរឿនមន្ត្រីរួចរាល់។

តាមរយៈផេកហ្វេសបុកផ្លូវការរបស់ សម្តេចធិបតី បានបង្ហាញពីការចូលរួមធ្វើជំរឿនមន្ត្រីជាក់ស្តែងថា «ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។

ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។

សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។»

14/07/2026

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ

១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ | លោក ជា ឈុននឿន អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានដឹកនាំមន្ត្រីចំនួន ០១រូប ចូលរួមវ...
24/06/2026

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ | លោក ជា ឈុននឿន អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានដឹកនាំមន្ត្រីចំនួន ០១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ” ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២៦ និងតម្រូវការជាក់ស្តែងរបស់មន្ត្រីមូលដ្ឋាន។ កម្មវិធីនេះមានការចែករំលែកបទពិសោធន៍ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួងចំនួន ៤រូប ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖

១-ការស្វែងយល់ស៊ីជម្រៅពីតួនាទី និងភារកិច្ចក្នុងកិច្ចការរដ្ឋបាល
២-ការតាក់តែងលិខិតបទដ្ឋានរដ្ឋបាលឱ្យបានត្រឹមត្រូវ
៣-ការគ្រប់គ្រងចរន្តឯកសារ និងការធ្វើការងារជាក្រុមតាមប្រព័ន្ធឌីជីថល
៤-ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណត់ និងគ្រប់គ្រងទិន្នន័យមន្ត្រី។

តាមរយៈវគ្គបណ្តុះបណ្តាលដែលរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់នេះ ក្រសួងមុខងារសាធារណៈរំពឹងថា មន្ត្រីនៅតាមរាជធានី-ខេត្ត នឹងទទួលបានចំណេះដឹង និងជំនាញបច្ចេកវិទ្យាកាន់តែច្បាស់លាស់ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងរដ្ឋបាលសាធារណៈកម្ពុជា ឱ្យក្លាយជារដ្ឋបាលប្រកបដោយភាពឆ្លាតវៃ ទំនើប និងឌីជីថល៕

#ក្រសួងមុខងារសាធារណៈ
#មន្ទីរមុខងារសាធារណៈខេត្តឧត្ដរមានជ័យ

Address

ផ្លូវលេខ៧​ ភូមិបុរីរដ្ឋបាល​ សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ​
Samrong
17404

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Telephone

093946070

Alerts

Be the first to know and let us send you an email when មន្ទីរមុខងារសាធារណៈ ខេត្តឧត្ដរមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរមុខងារសាធារណៈ ខេត្តឧត្ដរមានជ័យ:

Shortcuts

Share