06/08/2026
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុង និងសហការី បានចូលរួមពិធីសែនព្រេនសុំសេចក្តីសុខសប្បាយទាំងអស់គ្នា ដើម្បីសាងសង់បង្គោលកង្ហាខ្យល់ ដែលមានទីតាំងស្ថិតនៅសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ (ស្រែអ៊ី) ក្រោមអធិបតិភាព លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងលោក អភិបាលរង នៃគណៈអភិបាលក្រុង អាជ្ញាធរសង្កាត់-ភូមិ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕