27/06/2026
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (យកកន្ត្រៃដែកកាត់នាឡិកាទឹក) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ក្រុងសៀមរាប៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង ០០នាទី យើងបានទទួលសេចក្ដីរាយការណ៍មានករណីអំពើលួច(នាឡិកាទឹក)។ ក្រោយពីយើងទទួលពាក្យបណ្ដឹង យើងបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃដដែល នៅចំណុចតាមបណ្ដោយផ្លូវ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ុន ភ័ក្រ្ក ហៅបារាំង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិរំចេក ឃុំរំចេក ស្រុករតនៈ ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (រួមទាំងវត្ថុតាង នាឡិកាទឹក ពណ៌ខៀវ ម៉ាកSEWSA ចំនួន២គ្រឿង ,ដង្កាប់ដែក ចំនួន០២ ,ពិលបំភ្លឺ ពណ៌លឿង ចំនួន០១ នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ) យកមកធ្វើការសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាបានធ្វើសកម្មភាពលួច នាឡិកាទឹក ពិតប្រាកដមែន ។ ជនសង្ស័យបានឆ្លើយសារភាពបន្ថែមថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាត់នាឡិការបស់រដ្ឋករទឹកស្វយ័តសៀមរាប នៅក្នុងក្រុងសៀមរាប សរុបចំនួន១៧លើកបន្ថែមទៀត បន្ទាប់ពីខ្លួនធ្វើសកម្មភាពលួចនាឡិកាទឹកបានហើយ ខ្លួនបានយកទៅដុតរំលាយជ័រ ហើយយកស្ពាន់ ទៅលក់អោយបក្ខពួកម្នាក់ទៀតឈ្មោះមាស វិសាល ភេទប្រុស។
យើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះមាស វិសាល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អេតចាយ មានស្រុកកំណើតភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប យកមកធ្វើការសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះមាស វិសាល បានឆ្លើយសារភាពថា កាលកំឡុងថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០២៦ ខ្លួន ពិតជាបានទទួលទិញស្ពាន់របស់នាឡិកាទឹក ពីជនសង្ស័យឈ្មោះប៊ុន ភក្រ័្ក ហៅបារាំង ចំនួន៣លើក សរុបចំនួន៩,៥គីឡូក្រាម ពិតប្រាកដមែន រួចខ្លួនបានយកស្ពាន់ ដែលទិញចំនួន៣លើកនោះ ទៅលក់អោយរទេះអេតចាយចល័តបានប្រាក់ ចំនួន២៤ម៉ឺនរៀល ហើយខ្លួនបានអោយប្រាក់ទៅឈ្មោះ ប៊ុន ភក្រ្ក័ ហៅបារាំង ចំនួន១៩ម៉ឺនរៀល ចំណែកខ្លួនយកចំនួន៥ម៉ឺនរៀល ។
-វត្ថុតាងដកហូតរួមមាន កង់គ្មានម៉ាក តួស្រី ពណ៌ខ្មៅ ចំនួន០១គ្រឿង , កាបូបស្ពាយចំហៀងពណ៌ខ្មៅ លាយពណ៌ប្រផេះ ម៉ាកBULBAL ចំនួន០១ , មួកតើប ពណ៌ប្រផេះម៉ាក RCK & OL ចំនួន០១ , នាឡិការវាស់គីឡូទឹក ពណ៌ខៀវ ម៉ាកSRWSA ចំនួន០២គ្រឿង , ដង្កាប់ដែកពណ៌សរ ចំនួន០១ , ដង្កាប់ដែក កាត់ខ្សែភ្លើង ចំនួន០១ , ពិលបំភ្លឺ គ្មានម៉ាក ពណ៌លឿង ចំនួន០១គ្រឿង
-យើងបានធ្វើតេស្ដស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យទាំងពីរ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
🚨ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាអសន្តិសុខ ក្នុងក្រុងសៀមរាប សូមទាក់ទងមកលេខប្រចាំការខាងក្រោម ២៤ម៉ោង/២៤ម៉ោង៖
𝗛𝗼𝘁𝗹𝗶𝗻𝗲 𝟬𝟵𝟳 𝟳𝟳𝟴 𝟬𝟭𝟮𝟯
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟮𝟯𝟵 𝟮𝟰𝟬
𝗖𝗲𝗹𝗹𝗰𝗮𝗿𝗱 𝟬𝟭𝟮 𝟰𝟲𝟬 𝟱𝟳𝟬
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/AthikaKrongSiemReap