04/08/2026
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញឹម រឿម នាយផ្នែកកិច្ចការប៉ុស្តិ៍ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបាននាំយកនូវថវិកាឧបត្ថម្ភមួយចំនួនប្រគល់ជូន លោកអនុសេនីយ៍ត្រី ញឹម រឿម នាយផ្នែកកិច្ចការប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ដែលស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក អធិការនគរបាលស្រុកសូទ្រនិគម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកអនុសេនីយ៍ត្រី ឆាប់បានជាសះស្បើយឡើងវិញ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/Police_SiemReap