រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality

  • Home
  • Cambodia
  • Siem Reap
  • រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality

រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality, Siem Reap.

រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការជួសជុលកែលម្អឡើងវិញនូវតួហោតម្កល់ព្រះអង្គចេក និងព្រះអង្គចម និងការរៀបចំទីតាំងបណ្តោះអា...
09/08/2023

រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការជួសជុលកែលម្អឡើងវិញនូវតួហោតម្កល់ព្រះអង្គចេក និងព្រះអង្គចម និងការរៀបចំទីតាំងបណ្តោះអាសន្នសម្រាប់គោរពបូជា

ព័ត៌មានល្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម​ :

ថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានបើកកិច្ចប្រជ...
26/07/2023

ថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិ​ទី​ ​៣​ ​ក្រោមអធិបតីភាព​ ​លោក ទេព ប៊ុនឆាយ ​ប្រធានក្រុមប្រឹក្សាក្រុង​ ​និង លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ព្រមទាំងមានការចូលរួមពី សមាសភាពក្រុមប្រឹក្សាក្រុង នាយករដ្ឋបាលក្រុងនាយករង លោកលោកស្រីប្រធានការិយាល័យនានាក្នុងរដ្ឋបាលក្រុង និងលោកលោកស្រីចៅសង្កាត់ទាំ១២ក្នុងក្រុងផងដែរ ដើម្បី​ពិនិត្យ​ពិភាក្សា​កែ​លម្អ​ ​ពិនិត្យ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក​ ​ដែល​មាន​របៀបវារៈ​នៃ​កិច្ចប្រជុំ​ដូច​ខាងក្រោម​ ​៖​
​១​-មតិបើកកិច្ចប្រជុំ
២-ពិនិត្យ​ ​កូរ៉ុម
៣-ពិនិត្យ​ ​និង​អនុម័ត​ ​សេចក្តីព្រាងរបៀបវារៈ
​៣​.១​ ​សេចក្ដីព្រាងកំណត់ហេតុនៃសេចក្តីប្រជុំសាមញ្ញលើកទី៤៩អាណត្តិទី៣ ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងសៀមរាប ។
៣.២សេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលក្រុងសៀមរាបប្រចាំខែកក្កដាឆ្នាំ២០២៣
៣.៣សេចក្ដីព្រាងរបាយការណ៍ចំនូល និងចំណាយថវិកា ប្រចាំខែមិថុនា ឆ្នាំ២០២៣
៣.៤សេចក្ដីព្រាងសំណើរសុំ និយ័តភាពថវិកា ជំពូកទី៦៩ ទៅជំពូកទី៦០ ជំពូកទី៦១ ទៅជំពូកទី៦២ និងជំពូក៦៤ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣
៣.៥សេចក្ដីព្រាងឯកសារសម្រាប់វេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣
៤-បញ្ហា​ផ្សេងៗ​ ។

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំ ស្តីពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន...
19/07/2023

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំ ស្តីពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំក...
16/06/2023

ថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីប្រកាសចូលកាន់តួនាទីជា អភិបាលរងក្រុងស្រុក និងនាយករដ្ឋបាលស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងនោះដែរ អភិបាលរងក្រុងសៀមរាប ចំនួន៤រូបផងដែរ ក្នុងនាមរដ្ឋបាលក្រុងសៀមរាប សូមចូលរួមអបអរសាទរ និងពេញចិត្តចំពោះលោកអភិបាលរងក្រុងទាំង៤រូបក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបំពេញសេវារដ្ឋបាលសាធារណៈអោយមាន ប្រសិទ្ធភាពខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

Address

Siem Reap

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality:

Shortcuts

Share