រដ្ឋបាលឃុំជីក្រែង /Chikreng Commune Administration

  • Home
  • Cambodia
  • Siem Reap
  • រដ្ឋបាលឃុំជីក្រែង /Chikreng Commune Administration

រដ្ឋបាលឃុំជីក្រែង /Chikreng Commune Administration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលឃុំជីក្រែង /Chikreng Commune Administration, Public Service, Siem Reap.

គោរពជូនពរលោកស្រីប្រធាន និងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ🙏❤️
11/04/2026

គោរពជូនពរលោកស្រីប្រធាន និងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ🙏❤️

ឃុំជីក្រែងថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦     រដ្ឋបាលឃុំ...
24/02/2026

ឃុំជីក្រែង
ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
រដ្ឋបាលឃុំជីក្រែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា លុន សុម៉ា នៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលបានចូលរួមថវិកាចំនួន ៥០,០០០រៀល ក្នុងការសាងសង់ស្ពានបេតុង វត្តស្លែង ភូមិព្រីង ឃុំជីក្រែង ។
សូមគោរពជូនពរកញ្ញា និងក្រុមគ្រួសារសមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!🙏🏻🙏🏻🙏🏻

ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦     នៅរដ្ឋបាលឃុំជីក្រែង បានរៀប...
24/02/2026

ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅរដ្ឋបាលឃុំជីក្រែង បានរៀបចំពិធី "បើកការដ្ឋានសាងសង់ស្ពានបេតុងថ្មី ០១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ៣០ម៉ែត្រ ទទឹង ០៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៦០០ម៉ែត្រ ស្ថិតនៅភូមិព្រីង ភ្ជាប់ទៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប" ក្រោមអធិបតីភាព:
- ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការធិការក្រសួងអភិវឌ្ឍន៍ជនបទ
- ឯកឧត្ដម បណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
- ឯកឧត្ដម ឧត្ដមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានកងវិស្វ័កម្មទទួលបន្ទុកកងពលលេខ ១៧៨ ស្ពានថ្នល់
- ឯកឧត្ដម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
- លោក បូ ម៉េងទ្រី អភិបាល នៃគណៈអភិបាលស្រុកជីក្រែង
- លោក ប៉ែន ប៊ុនធឿន អនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំជីក្រែង
- និងសមាសភាពចូលរួមមាន:
- ព្រះសង្ឃ លោក លោកស្រីមេឃុំ មន្ត្រីជំនាញ អមដំណើរគណៈអធិបតី ជាភ្ញៀវកិត្តិយស
- លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ អង្គភាពចំណុះឃុំ មេភូមិ អនុភូមិ សមាជិកភូមិ អាចារ្យ គណៈកម្មការ តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋ ជាសមាជិកអង្គពិធី។

រដ្ឋបាលឃុំជីក្រែងសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសរបស់ លោក ហ៊ត ណាក់ និងភរិយា ព្រមទាំងលោកស្រី ចេង ឡូន រស់នៅភូមិកំពង់ស្...
22/12/2025

រដ្ឋបាលឃុំជីក្រែងសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសរបស់ លោក ហ៊ត ណាក់ និងភរិយា ព្រមទាំងលោកស្រី ចេង ឡូន រស់នៅភូមិកំពង់ស្នោកើត ដែលបានចូលរួមឧបត្ថម្ភថវិកា ២២០,០០០ រៀល ដល់វីរៈកងទ័ពជួរមុខឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ។
សូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លាសូមជូនពរ លោក លោកស្រី រកស៊ីមានបាន មានសុខភាពល្អ និងទទួលបាននូវពុទ្ធពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។🙏🏻🇰🇭

រដ្ឋបាលឃុំជីក្រែង🇰🇭ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥     រដ្...
18/12/2025

រដ្ឋបាលឃុំជីក្រែង🇰🇭
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
រដ្ឋបាលឃុំជីក្រែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ជា ផល្លា និងភរិយា ជាអាជីវករលក់ដូរបានចូលរួមថវិកាចំនួន ៥០,០០០រៀល ដល់រដ្ឋបាលឃុំជីក្រែងសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីសមរភូមិ មកស្នាក់នៅតាមបណ្តាភូមិក្នុងមូលដ្ឋានឃុំជីក្រែង ។
សូមគោរពជូនពរលោក និងភរិយា រកស៊ីទទួលទានមានបាន លក់ដូរភ្ញៀវទិញច្រើនៗ និងទទួលបាននូវព្រះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏻🇰🇭ជាពិសេសសូមឲ្យវីរៈកងទ័ពទាំងអស់ទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពទាំងអស់គ្នា ។
ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមចំណែកជាមួយរដ្ឋបាលឃុំជីក្រែង បងប្អូនអាចចូលរួមតាម QR របស់លោក យ៉ង់ សេងហួរ ដែលមាននៅខាងក្រោម
សូមអរគុណ!!!🙏🏻🙏🏻🙏🏻

ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥     រដ្ឋបាលឃុំជីក្រែង សូមគោរពថ្លែ...
17/12/2025

ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
រដ្ឋបាលឃុំជីក្រែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ភិន វរល័ក្ខ និងភរិយា បានចូលរួមថវិកាចំនួន ៥០,០០០រៀល ដល់រដ្ឋបាលឃុំជីក្រែងសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីសមរភូមិមកស្នាក់នៅតាមបណ្តាភូមិក្នុងមូលដ្ឋានឃុំជីក្រែង ។
សូមគោរពជូនពរលោក និងភរិយា ទទួលបាននូវព្រះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏻🇰🇭ជាពិសេសសូមឲ្យវិរៈកងទ័ពទាំងអស់ទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពទាំងអស់គ្នា ។
ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមចំណែកជាមួយរដ្ឋបាលឃុំជីក្រែង បងប្អូនអាចចូលរួមតាម QR របស់លោក យ៉ង់ សេងហួរ ដែលមាននៅខាងក្រោម
សូមអរគុណ!!!🙏🏻🙏🏻🙏🏻

ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥     រដ្ឋបាលឃុំជីក្រែងសូមថ្លែងអំណរគ...
17/12/2025

ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥
រដ្ឋបាលឃុំជីក្រែងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមសប្បុរសជន បងប្អូនយុវជន និងមិត្តភក្តិ តាមរយៈលោក ហ៊ន់ គឹមលី និង លោក ស៊ី សារ៉ាត់ បាននាំមកនូវ : អង្ករ មី ទឹកបរិសុទ្ធ ទឹកស៊ីអុីវ និងថវិកាចំនួន ២៤០,០០០រៀល សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីសមរភូមិមកស្នាក់នៅតាមបណ្ដាភូមិក្នុងមូលដ្ឋានឃុំជីក្រែង ។
សូមគោរពថ្លែងអំណរគុណ និងជូនពរលោក លោកស្រី សប្បុរសជនទាំងអស់ទទួលបាននូវព្រះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!!!🙏🏻🙏🏻🙏🏻

12/05/2025
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤     ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណ...
26/09/2024

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៦០ គ្រួសារ ដោយក្នុង ០១ គ្រួសារ ទទួលបានអង្ករ ១០ គីឡូក្រាម និងថវិកាចំនួន ១០,០០០ រៀល ។
សរុបថវិកាចំនួន ៦,២០០,០០០រៀល ( ប្រាំមួយលានពីររយពាន់រៀលគត់ )
សូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!!!🙏🙏🙏

Address

Siem Reap

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 19:30 - 17:30

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំជីក្រែង /Chikreng Commune Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category