យោធភូមិភាគទី៤

យោធភូមិភាគទី៤ រួមគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន
ទទួលបានព័ត៌មានថ្មីៗ របស់យោធភូមិភាគទី៤
(1)

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ អនុប្រធានគណៈបញ្ជាការឯកភាពទិស...
17/08/2026

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ អនុប្រធានគណៈបញ្ជាការឯកភាពទិសទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារតួនាទី ជូននាយទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤៕

នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ន...
17/08/2026

នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ បានចុះអប់រំផ្សព្វផ្សាយនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី សតិអារម្មណ៍ តួនាទីភារកិច្ច ក្នុងភាពជាអ្នកដឹកនាំស្របនឹងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈម និងសត្រូវឈ្លានពាន និងសភាពការណ៍ថ្មីៗ ព្រមទាំងអនុសាសន៍ផ្ដាំផ្ងើរពីសំណាក់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ជូនដល់យោធិននៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ កងទ័ពជើងគោក។

នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុ...
16/08/2026

នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ បានចុះអប់រំផ្សព្វផ្សាយនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី សតិអារម្មណ៍ តួនាទីភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ស្របនឹងស្ថានភាពបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈម និងសត្រូវឈ្លានពាន និងសភាពការណ៍ថ្មីៗ ព្រមទាំងអនុសាសន៍ផ្ដាំផ្ងើរពីសំណាក់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ជូនដល់យោធិននៅក្នុងអង្គភាព កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ កងទ័ពជើងគោក។

នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ន...
15/08/2026

នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋសក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ បានចុះអប់រំផ្សព្វផ្សាយនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី សតិអារម្មណ៍ តួនាទីភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ស្របនឹងស្ថានភាពបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈម និងសត្រូវឈ្លានពាន និងសភាពការណ៍ថ្មីៗ ព្រមទាំងប្រសាសន៍ផ្ដាំផ្ងើរពីសំណាក់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ជូនដល់យោធិននៅក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងឧត្តរមានជយ និងកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ កងទ័ពជើងគោក៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង ...
14/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់ រាជរដ្ឋាភិបាល ០១លើកដំបូង ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៥ កងពលតូចថ្មើរ...
14/08/2026

ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់ រាជរដ្ឋាភិបាល ០១លើកដំបូង ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៤២ និងតំបន់ប្រតិបតិ្តការសឹករងឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយលើកដំបូង ជូនដល់យោធិនចូលសោធននិវត្តន៍ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងតំបន់ប្រតិបតិ្តការសឹករងឧត្ដរមានជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធាន អនុគណៈកម្មការគោលនយោបាយយោធិនពលី មរណៈ ពិការ បង្កស្លាប់ បាត់ខ្លួន និងសោធននិវត្តន៍ ក្រសួងការពារជាតិ បានលើកឡើងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយមួយលើកដំបូងសម្រាប់បងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ក្នុងឆ្នាំ ២០២៥។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន គូសបញ្ជាក់អំពីខ្ទង់ប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលលើកដំបូងរបស់យោធិនត្រូវចូលសោធននិវត្តន៍ក្នុងម្នាក់ៗ ដែលនឹងត្រូវទទួលបានតាមបណ្ដាឋានន្តរសក្កិជាក់ស្ដែង និងអំពីបែបបទដែលត្រូវបំពេញលើឯកសាររបស់បុគ្គលម្នាក់ៗសម្រាប់ការបញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនតាមបណ្ដារាជធានី.ខេត្ត ដែលបងប្អូនរស់នៅ រួម និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនឹងត្រូវទទួលបានអំពីរដ្ឋពេលខាងមុខ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានផ្ដាំផ្ញើដល់បងប្អូនសោធន៍និវត្តពេលត្រឡប់ទៅកាន់មូលដ្ឋាន ក្លាយជាប្រជាពលរដ្ឋស៊ីវិលវិញត្រូវខិតខំយកចិត្តទុកដាក់ គោរពច្បាប់របស់រដ្ឋ មិនត្រូវប្រព្រឹត្តិនូវសកម្មភាពល្មើសច្បាប់ ត្រូវចូលរួមគ្រប់សកម្មភាពអភិវឌ្ឍន៍សង្គមតាមលទ្ធភាពរបស់ខ្លួន ខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ និងប្រកបមុខរបរអាជីវកម្មស្របច្បាប់ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសាររស់នៅប្រកបដោយក្តីសុខ និងសុភមង្គល។

ដោយពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង និងក្រុមការងារ របស់កងពលតូចថ្មើរជើងលេខ៤២ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ និងក្រុមការងារ ព្រមទាំងនាយទាហាន នាយទាហានរង និងយោធិនសោធននិវត្តន៍ផងដែរ៕

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហាក់ ប៉ោលាង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានពិធីការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានជួយ...
13/08/2026

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហាក់ ប៉ោលាង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានពិធីការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានជួយឧបត្ថមកុំព្យូទ័រ Laptop ចំនួន ០២គ្រឿង និងម៉ាស៊ីន Printer ចំនួន ០២គ្រឿង ជូនដល់អង្គភាពយោធភូមិភាគទី៤ តាមរយៈលោកស្រី វរសេនីយ៍ឯក វេជ្ជបណ្ឌិត ពេជ្រ សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ ព្រមទាំងក្រុុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវ ដែលបានជួយឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការងារចាំបាច់នៅក្នុងអង្គភាពយើងខ្ញុំនាពេលបច្ចុប្បន្ន។ នឹងសូមគោរពជូនពរ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបទៅដោយពុទ្ធពរ និងពរទាំងឡាយប្រាំប្រការគឺ អយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ០១លើកដំបូង ជូនយោធិនចូលសោធននិវត្តន៍ឆ្នាំ២០២៥ របស់អង្គភាពយោធ...
13/08/2026

ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ០១លើកដំបូង ជូនយោធិនចូលសោធននិវត្តន៍ឆ្នាំ២០២៥ របស់អង្គភាពយោធភូមិភាគទី៤

ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការយោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយលើកដំបូង ជូនដល់យោធិនចូលសោធននិវត្តន៍ របស់អង្គភាពយោធភូមិភាគទី៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាអនុប្រធាន អនុគណៈកម្មការគោលនយោបាយយោធិនពលី មរណៈ ពិការ បង្កស្លាប់ បាត់ខ្លួន និងសោធននិវត្តន៍ក្រសួងការពារជាតិ បានលើកឡើងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយមួយលើកដំបូងសម្រាប់បងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ក្នុងឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន គូសបញ្ជាក់អំពីខ្ទង់ប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលមួយលើកដំបូងរបស់យោធិនត្រូវចូលសោធននិវត្តន៍ក្នុងម្នាក់ៗ ដែលនឹងត្រូវទទួលបានតាមបណ្ដាឋារន្តរសក្កិជាក់ស្ដែង និង អំពីបែបបទដែលត្រូវវបំពេញលើឯកសាររបស់បុគ្គលម្នាក់ៗសម្រាប់ការបញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនតាមបណ្ដារាជធានី.ខេត្ត ដែលបងប្អូនរស់នៅ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនឹងត្រូវទទួលបានអំពីរដ្ឋនាពេលខាងមុខ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានផ្ដាំផ្ញើដល់បងប្អូនសោធន៍និវត្តពេលត្រឡប់ទៅកាន់មូលដ្ឋាន ក្លាយជាប្រជាពលរដ្ឋ ស៊ីវិលវិញ ត្រូវខិតខំយកចិត្តទុកដាក់ គោរពច្បាប់របស់រដ្ឋ មិនត្រូវប្រព្រិត្តិនូវសកម្មភាពល្មើសច្បាប់ ត្រូវចូលរួមគ្រប់សកម្មភាពអភិវឌ្ឍន៍សង្គមតាមលទ្ធភាពរបស់ខ្លួន ខិតខំបង្ករបង្កើនផលចិញ្ចឹមសត្វ និងប្រកបមុខរបរអាជីវកម្មស្របច្បាប់ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសាររស់នៅប្រកបដោយក្តីសុខ និងសុភមង្គល។

ពិធីប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង របស់តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ...
10/08/2026

ពិធីប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង របស់តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង របស់តំបន់ប្រតិបត្តការសឹករងឧត្ដរមានជ័យ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល និងសម្ដែងការចូលរួមអបអរសាទរជាមួយនឹង នាយទាហាន ទាហានរង ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ បានដំឡើងឋានន្តរសក្តិ និងប្រគល់ភារកិច្ចថ្មី ដែលស័ក្តិសម សមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ ការប្ដូរផ្ដាច់ និងកសាងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នារយៈកាលកន្លងមក ។

បន្ថែមលើនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងអំពីព្រឹត្តិការណ៍ សភាពការណ៍សំខាន់ថ្មីៗ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងប្រឈម និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះដែរ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ កំពុងនឹងខិតខំបំពេញនូវបេសកកម្ម ការពារអធិបតេយ្យបូរណភាពទឹកដី ប្រកបដោយ ឆន្ទៈស្នេហាជាតិមុះមុត អង់អាចក្លាហាន និងប្រកបដោយស្មារតី គោរពវិន័យ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ក៏មានប្រសាសន៍ផ្តាំផ្ញើ ដល់នាយទាហាន នាយទាហានរង ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខតំណែង និងភារកិច្ចថ្មី ដើម្បីឱ្យសក្តិសមនិងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ត្រូវអនុវត្ត និងគោរពឱ្យបានដាច់ខាតនូវច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ សារាចរ បទបទបញ្ជារបស់ថ្នាក់លើ រក្សាការសម្ងាត់យោធា ប្រឆាំងដាច់ខាតរាល់ការបំបែកបំបាក់ ញុះញង់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ពង្រឹងស្មារតី ឆន្ទៈប្រយុទ្ធស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងតស៊ូប្រយុទ្ធប្ដូរផ្ដាច់ ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពជូនជាតិទាំងមូល ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង ...
05/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ។

សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Siem Reap
17656

Telephone

+85586657666

Website

Alerts

Be the first to know and let us send you an email when យោធភូមិភាគទី៤ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share