មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប

មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប, Government Organization, ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប, Siem Reap.

កិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ នឹងវាយតម្លៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាបល...
01/08/2026

កិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ នឹងវាយតម្លៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប

លោកស្រី ជ្រន ម៉ូនីកា អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រី ២រូប បានចូលរួមកិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ នឹងវាយតម្លៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធានប្រតិភូដឹកនាំអន្តរក្រសួង លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីតំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង១៣ ។

https://www.facebook.com/profile.php?id=100063787237428

នៅសាលប្រជុំធំ សាលាខេត្តសៀមរាប
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

សិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់បេតិកភណ្ឌសៀមរាប អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ព...
01/08/2026

សិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់បេតិកភណ្ឌសៀមរាប អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ«ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយរួមគ្នា ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា

លោក ទឹម ថាវិត្យា អនុប្រធានមន្ទីរបានចូលរួមសិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់បេតិកភណ្ឌសៀមរាប អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ«ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយរួមគ្នា ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ឬតំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ។

https://www.facebook.com/profile.php?id=100063787237428

នៅសណ្ឋាគារបាយ័ន អេរ៉ា ខេត្តសៀមរាប
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

វេទិកាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនីជូនអតិថិជនលោក ឡេង ល...
01/08/2026

វេទិកាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនីជូនអតិថិជន

លោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹកនាំ មន្ត្រី ១រូប បានចូលវេទិកាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនីជូនអតិថិជន ក្រោមអធិបតីភាព ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និង ឯកឧត្តម ហេង គុណលាង អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ពីលោក លោកស្រី ប្រធាន ឬតំណាងមន្ទីរ សេវាករអគ្គិសនី ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

https://www.facebook.com/profile.php?id=100063787237428

នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយជីក្រែង  និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ នៅភូមិត្រពាំងត្រាវ  ...
01/08/2026

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយជីក្រែង និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ នៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប

លោក ទឹម ថាវិត្យា អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹកនាំមន្ត្រី ១រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយជីក្រែង និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ នៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ដួង ប៉ូច អនុប្រធានការិយាល័យ នៃរដ្ឋបាលខេត្តសៀមរាប និងមានចូលពី មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកជីក្រែង ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លោក លោកស្រីរដ្ឋបាលស្រុក/រដ្ឋបាលឃុំ/មេភូមិ ។

https://www.facebook.com/profile.php?id=100063787237428

នៅសាលាឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយពួកថ្មី និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប ...
01/08/2026

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយពួកថ្មី និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប

លោក ទឹម ថាវិត្យា អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹកនាំមន្ត្រី ១រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់អនុស្ថានីយពួកថ្មី និងខ្សែបណ្តាញអគ្គិសនី ២២ KV ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ហ៊ុ ចាយ នាយករងទីចាត់ការ នៃរដ្ឋបាលខេត្តសៀមរាប និងមានចូលពី រដ្ឋបាលស្រុកពួក ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លោក លោកស្រីរដ្ឋបាលស្រុក/រដ្ឋបាលឃុំ/មេភូមិ និងអង្គភាពពាក់ព័ន្ធ ។

https://www.facebook.com/profile.php?id=100063787237428

នៅសាលាឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប
ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុល ក្នុងភូមិសាស្ត្រ ខេត្តសៀមរាបលោក ទឹម ថាវិត្យា អនុប្រធា...
01/08/2026

កិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុល ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប

លោក ទឹម ថាវិត្យា អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹកនាំមន្ត្រី ១រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុល ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ហ៊ុ ចាយ នាយករងទីចាត់ការ នៃរដ្ឋបាលខេត្តសៀមរាប និងមានចូលពី ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លោក លោកស្រីរដ្ឋបាលស្រុក/រដ្ឋបាលឃុំ/មេភូមិ និងអង្គភាពពាក់ព័ន្ធ។

https://www.facebook.com/profile.php?id=100063787237428

នៅសាលាសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ទ និងផ្សព្វផ្សាយសេចក្ដីសម្រេចផែនការសកម្មភាពរបស់គណ...
01/08/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ទ និងផ្សព្វផ្សាយសេចក្ដីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្រ្តី នៃគណៈមហាជន គណៈកម្មាធិការកណ្ដាលដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧

លោកស្រី ជ្រន ម៉ូនីកា អនុប្រធាមន្ទីររ៉ែ និងថាមពលខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ទ និងផ្សព្វផ្សាយសេចក្ដីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្រ្តី នៃគណៈមហាជន គណៈកម្មាធិការកណ្ដាលដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ក្រោមអធិបតីភាព សម្ដេចគិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឈន៍ និងមានការអញ្ជើញចូលរួមពីលោកជំទាវ លោកស្រី ប្រធានមន្ទីរ ឬតំណាងអង្គភាពដែរជាសមាជិកសមាគមននារី នៅបន្ទប់ប្រជុំក្រុមប្រឹក្សាខេត្ត។

https://www.facebook.com/profile.php?id=100063787237428

នៅបន្ទប់ប្រជុំក្រុមប្រឹក្សាខេត្តសៀមរាប
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦


#ក្រសងរ៉ែនិងថាមពល
#មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប
#អរគុណសន្តិភាព

សេចក្ដីជូនដំណឹង ស្តីពី "ការពន្យារពេលនៃការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី"។••• ភ្ជាប់ទំនាក់ទំន...
01/08/2026

សេចក្ដីជូនដំណឹង ស្តីពី "ការពន្យារពេលនៃការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី"។

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែ​និងថាមពល​ (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព

សូមអនុមោទនាពិធី "បុណ្យចូលព្រះវស្សា"ក្នុងអំឡុងពេលនៃពិធី "បុណ្យចូលព្រះវស្សា"នេះ ពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន មានដូចជា ...
01/08/2026

សូមអនុមោទនាពិធី "បុណ្យចូលព្រះវស្សា"

ក្នុងអំឡុងពេលនៃពិធី "បុណ្យចូលព្រះវស្សា"នេះ ពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន មានដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សាដក និងសម្ភារប្រើប្រាស់នានា ទៅប្រគេនព្រះសង្ឃ ដែលគង់នៅអធិដ្ឋានតាមវត្តអារាម ដើម្បីសិក្សាព្រះធម៌និងបដិបត្តិធម៌ ជៀសវាងការធ្វើដំណើរចេញក្រៅទីអារាមក្នុងរដូវវស្សា ដែលអាចប៉ះពាល់ដល់សត្វល្អិតនិងដំណាំរបស់ប្រជាពលរដ្ឋ។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែនិងថាមពល (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព

01/08/2026

ទំនុកចិត្តរបស់វិនិយោគិន មកលើរាជរដ្ឋាភិបាលនិងបរិយាកាសវិនិយោគនៅកម្ពុជា ភ្ជាប់ជាមួយនឹងការផ្គត់ផ្គង់ថាមពលបៃតង ប្រកបដោយស្ថិរភាព គឺជាកត្តាសំខាន់ ជំរុញឱ្យក្រុមហ៊ុន MinebeaMitsumi ដែលជាក្រុមហ៊ុនដ៏ធំ របស់ប្រទេសជប៉ុន ពង្រីកបន្ថែមនូវផែនការវិនិយោគគម្រោងជំហានទី២ របស់ខ្លួន សម្រាប់រយៈពេល ១០ឆ្នាំ នៅខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។

••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែ​និងថាមពល​ (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/

#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព

Address

ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
Siem Reap
17251

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85563210668

Alerts

Be the first to know and let us send you an email when មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប:

Shortcuts

Share