ការិយាល័យលូទឹកខេត្តសៀមរាប

ការិយាល័យលូទឹកខេត្តសៀមរាប The Drainage and Sewerage Improvement System which Supports Our Lifestyle. sanitation for all.

20/08/2026

៣៦. តើអ្នកប្រើប្រាស់អាចអនុញ្ញាតឱ្យអ្នកជិតខាងតភ្ជាប់ទឹកកខ្វក់ចូលបំពង់លូរបស់ខ្លួនបានទេ?

A. បាន បើត្រូវរ៉ូវគ្នា
B. មិនបានទេ មិនត្រូវអនុញ្ញាតឱ្យបុគ្គលណាមួយបង្ហូរចូលបំពង់លូខ្លួនឡើយ
C. បាន បើបង់លុយឱ្យ
D. បាន បើជាសាច់ញាតិ

*សូមចូលរួមកំសាន្ត ស្វែងយល់សំណួរពីចំណេះដឹងវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰🇰🇭🇰🇭🇰🇭

💡TIP: សូមពិនិត្យ "ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់" ត្រង់មាត្រា៥២។.....

20/08/2026
20/08/2026

៣៥. “តើម្ចាស់ទីតាំងត្រូវទទួលខុសត្រូវរៀបចំបំពង់លូពីផ្ទះខ្លួនរហូតដល់ទីណា?”

A. រហូតដល់បន្ទប់ទឹកក្នុងផ្ទះប៉ុណ្ណោះ
B. រហូតដល់ចំណុចតភ្ជាប់ជាមួយបណ្តាញលូសាធារណៈ
C. រហូតដល់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់
D. រហូតដល់ប្រឡាយ ឬផ្លូវសាធារណៈ

*សូមចូលរួមកំសាន្ត ស្វែងយល់សំណួរពីចំណេះដឹងវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰🇰🇭🇰🇭🇰🇭

💡TIP: សូមពិនិត្យ "ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់" ត្រង់មាត្រា៣៥។.........

20/08/2026
15/08/2026

៣៤. “តើ «អណ្តូងលូ» មានមុខងារអ្វី?”

A. សម្រាប់បោះសំរាម និងវត្ថុរឹងចូលប្រព័ន្ធលូ
B. សម្រាប់ត្រួតពិនិត្យ សម្អាត ថែទាំ និងដោះស្រាយការស្ទះក្នុងបណ្តាញលូ
C. សម្រាប់បង្ហូរទឹកកខ្វក់ចេញដោយផ្ទាល់ទៅផ្លូវសាធារណៈ
D. សម្រាប់បិទបាំងបណ្តាញលូដោយមិនចាំបាច់ថែទាំ

*សូមចូលរួមកំសាន្ត ស្វែងយល់សំណួរពីចំណេះដឹងវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰

💡សូមពិនិត្យសទ្ទានុក្រមក្នុងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។..............

14/08/2026

៣៣. “តើអ្នកណាមានភារកិច្ចគ្រប់គ្រងប្រព័ន្ធលូក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅមូលដ្ឋាន?”

A. ក្រសួងបរិស្ថាន
B. រដ្ឋបាលថ្នាក់ក្រោមជាតិ
C. រដ្ឋបាលថ្នាក់ជាតិ
D. ប្រជាពលរដ្ឋ

*សូមចូលរួមកំសាន្ត ស្វែងយល់សំណួរពីចំណេះដឹងវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰🇰🇭🇰🇭🇰🇭

💡Tip: មាត្រា៤ នៃច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។..............

10/08/2026

២៧. “តើការរំខាន ឬបង្អាក់ដំណើរការនៃការតភ្ជាប់បណ្តាញលូដោយគ្មានការអនុញ្ញាត ត្រូវចាត់ទុកជាអ្វី?”

A. សិទ្ធិរបស់ពលរដ្ឋ
B. ការងារស្ម័គ្រចិត្ត
C. អំពើហាមឃាត់
D. ការជួយសង្គម

*សូមចូលរួមកំសាន្ត ស្វែងយល់ពីវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰🇰🇭🇰🇭🇰🇭🥰...........

26/07/2026

១៧. តើ Long-term plan សម្រាប់ប្រព័ន្ធទឹកកខ្វក់គួរផ្តោតលើអ្វី?

A. ការគិតគូរពីអនាគតមិនចាំបាច់
B. គិតលើការជួសជុលបណ្តាញទឹកកខ្វក់តូចៗ
C. គ្របដណ្តប់សេវាកាន់តែទូលំទូលាយ និងបង្កើននិរន្តរភាពប្រព័ន្ធ
D. ផែនការថវិកាប្រតិបត្តិការ និងថែទាំមិនសំខាន់

*សូមចូលរួមកំសាន្ត ស្វែងយល់ពីវិស័យប្រព័ន្ធទឹកកខ្វក់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🥰💧💦🫒🇰🇭🇰🇭🇰🇭..................

25/07/2026

១២. តើ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ជួយការពារអ្វីខ្លះ?

A. កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិ
B. សុខភាពសាធារណៈ បរិស្ថាន និងគុណភាពជីវិត
C. បង្កើនការនាំចូលសម្ភារៈសំណង់
D. បង្កើនការជួញដូរអចលនទ្រព្យ

*សូមចូលរួមកំសាន្ត ស្វែងយល់ និងជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ🇰🇭.............

Address

Siem Reap

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Telephone

+85563965739

Alerts

Be the first to know and let us send you an email when ការិយាល័យលូទឹកខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ការិយាល័យលូទឹកខេត្តសៀមរាប:

Shortcuts

Share