Human Resource and Rural Economic Development Organization (HURREDO)

Call Directions Website Contact the organization

Human Resource and Rural Economic Development Organization (HURREDO) HURREDO (Human Resource and Rural Economic Development Organisation) is a Cambodian non-governmental, non-profit, non-political organisation.

🌳 សមិទ្ធផលថ្មីសម្រាប់សហគមន៍ព្រៃឈើព្រៃក្បាលទឹក 🌿ក្រោមការគាំទ្រថវិកាពីកម្មវិធី UNDP/COMDEKS-4 អង្គការ HURREDO បានទ្រសម្ភារ...
06/09/2026

🌳 សមិទ្ធផលថ្មីសម្រាប់សហគមន៍ព្រៃឈើព្រៃក្បាលទឹក 🌿

ក្រោមការគាំទ្រថវិកាពីកម្មវិធី UNDP/COMDEKS-4 អង្គការ HURREDO បានទ្រសម្ភារសំណង់ និងគាំទ្រសកម្មភាពសាងសង់ ពង្រីក និងកែលម្អស្នាក់ការសហគមន៍ព្រៃឈើព្រៃក្បាលទឹក ព្រមទាំងសាងសង់ បង្គន់អនាម័យចំនួន ១ នៅក្នុងតំបន់ព្រៃសហគមន៍ ក្បែរស្រះទឹក។

ស្នាក់ការសហគមន៍ដែលត្រូវបានពង្រីក និងកែលម្អនេះ នឹងក្លាយជាកន្លែងសំខាន់សម្រាប់សហគមន៍ ក្នុងការរៀបចំកិច្ចប្រជុំ ចាត់ចែងការងារល្បាតព្រៃ ពិភាក្សា និងសម្របសម្រួលការងារគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងអនុវត្តសកម្មភាពផ្សេងៗរបស់សហគមន៍។ ឯការសាងសង់បង្គន់អនាម័យ នឹងជួយលើកកម្ពស់អនាម័យ និងភាពសមរម្យសម្រាប់សមាជិកសហគមន៍ និងអ្នកចូលរួមសកម្មភាពនៅក្នុងតំបន់ព្រៃ។

សកម្មភាពនេះ មានការចូលរួមពី គណៈកម្មការ សមាជិកសហគមន៍ និងយុវជន-យុវតី សរុបចំនួន ២០រូប ក្នុងនោះមាន ស្ត្រី ៦រូប និងយុវជន-យុវតី ៤រូប (១០នាក់ កែលំអរពង្រីកស្នាក់ការ និង១០នាក់ធ្វើបង្គន់អនាម័យ)។ ការចូលរួមនេះបានបង្ហាញពីស្មារតីជាម្ចាស់ និងការរួមគ្នារបស់សហគមន៍ ក្នុងការថែរក្សា ការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។

គណៈកម្មការ សមាជិកសហគមន៍ និងយុវជន-យុវតី បានសម្តែងនូវ ភាពរីករាយ និងសាទរចំពោះសមិទ្ធផលទាំងនេះ និងប្រើប្រាស់កន្លែងនេះសម្រាប់គ្រប់គ្រងព្រៃសហគមន៍ឱ្យមានប្រសិទ្ធភាព។

ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យស្រុកស្វាយលើ_*_----*---អង្គការយូរីដូ អង្គការភ្លែន និងមន្ទីរអប់រំយុវជន និងកីឡា...
04/09/2026

ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យស្រុកស្វាយលើ_*_----*---
អង្គការយូរីដូ អង្គការភ្លែន និងមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានរៀបចំវគ្គបណ្ដាលស្ដីពី បរិយាប័ន យេនឌ័ និងបង្កើនភាពសាំ ទៅនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងកម្មវិធីអភិវឌ្ឍន៍កុមារតូច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ២២ នាក់ ស្រ្តីទាំងអស់ ក្នុងនោះ ២នាក់ជាមន្រ្តីការិយាល័យ អប់រំ ៤ នាក់ជាក្រុមប្រឹក្សាឃុំ/កិច្ចការនារីឃុំ និង១៦ នាក់ជាគ្រូមត្តេយ្យសហគមន៍
resilience and international

ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦ពិធីដាំកូនឈើចំរុះចំនួន៦០០០ដើម! ...
31/08/2026

ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦

ពិធីដាំកូនឈើចំរុះចំនួន៦០០០ដើម! ក្រោមការគាំទ្រដោយគម្រោង ERIP នៃក្រសួងបរិស្ថាន និងមានកិច្ចសហការរវាង រដ្ឋបាលខេត្ត ស្រុក ឃុំ ជាមួយសហគមន៍ ជាពិសេសមន្ទីរ វិស័យពាក់ព័ន្ធ អង្គការយូរីដូ បានរៀបចំពិធីដាំកូនឈើ ដូចជា បេង ឈើទាល គគី កកោះ ធ្នង់ សំរោង ពពេល និងក្រញូង ជាដើម។ នៅលើទីតាំងដាច់ដោយឡែកពីគ្នា ក្នុងតំបន់ដីព្រៃរេចរិលនៃព្រៃសហគមន៍ សរុបចំនួន ១៥ហិកតា ។ ពិធីដាំកូនឈើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិកា នៃក្រសួងបរិស្ថាន និងឯកឧត្តម អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និងមានការអញ្ចើញ លោក លោកស្រី នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន អាជ្ញាធររដ្ឋបាលស្រុកសូទ្រនិគម នាយសង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគម អជ្ញាធរមូលដ្ឋានឃុំខ្នារពោធិ គណះកម្មការ និងសមាជិកសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សរុបប្រមាណ១០០នាក់ ស្រី្ត ៣៨ នាក់ និងយុវតី ១២នាក់ ។ សកម្មភាពនេះនឹងរួមចំណែកដល់ការថែរក្សាព្រៃឈើ និងការបំពេញបន្ថែមនូវជំរុកសត្វព្រៃដែលមានសភាពរិចរិល ជាពិសេសកាត់បន្ថយបម្រែបម្រួលអាកាសធាតុ សម្រាប់ប្រទេសកម្ពុជា។
resilience

ក្រោមការគាំទ្រពីស្ថានទូតអៀឡង់ តាមរយៈអង្គការ Oxfam ប្រចាំកម្ពុជា ពីថ្ងៃទី ៦–៧ និង ១០–១១ ខែសីហា ឆ្នាំ២០២៦ អង្គការ HURREDO ...
16/08/2026

ក្រោមការគាំទ្រពីស្ថានទូតអៀឡង់ តាមរយៈអង្គការ Oxfam ប្រចាំកម្ពុជា ពីថ្ងៃទី ៦–៧ និង ១០–១១ ខែសីហា ឆ្នាំ២០២៦ អង្គការ HURREDO បានគាំទ្រសហគមន៍ព្រៃឈើគោលដៅទាំង ៥ ក្នុងការរៀបចំព្រឹត្តិការណ៍ដាំកូនឈើ ដើម្បីស្តារតំបន់ដីរេចរឹលក្នុងព្រៃសហគមន៍ឡើងវិញ។

តាមរយៈសកម្មភាពនេះ កូនឈើចម្រុះសរុបចំនួន ៧,៧២០ ដើម ត្រូវបានដាំលើផ្ទៃដី ១៩.៥ ហិកតា ដែលជាតំបន់មានសក្តានុពលសម្រាប់ការស្តារគម្របព្រៃឈើ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីព្រៃសហគមន៍។

ព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធសរុបចំនួន ៣៧៧ នាក់ រួមមាន បុរស ១៩១ នាក់ ស្ត្រី ១៤៥ នាក់ យុវជន ១៥ នាក់ និងយុវតី ២៦ នាក់ ព្រមទាំងមានការចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញតំណាងមន្ទីរ និងការិយាល័យកសិកម្មថ្នាក់ស្រុក និងខេត្ត។

🎯 គោលបំណងសំខាន់ៗនៃសកម្មភាពនេះ គឺ៖
- ស្តារគម្របព្រៃឈើនៅតំបន់ដីរេចរឹល និងបង្កើនដង់ស៊ីតេដើមឈើក្នុងព្រៃសហគមន៍
- រួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការស្រូបយកកាបូន
- កែលម្អការរក្សាគុណភាពដី និងប្រភពទឹក ព្រមទាំងកាត់បន្ថយការហូរច្រោះដី
- ពង្រឹងភាពធន់ និងជីវចម្រុះរបស់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើសហគមន៍សម្រាប់រយៈពេលវែង
- លើកកម្ពស់ការយល់ដឹង ការចូលរួម និងភាពជាម្ចាស់របស់សហគមន៍ ជាពិសេសស្ត្រី និងយុវជន ក្នុងការការពារ និងស្តារព្រៃឈើ។

អ្វីដែលគួរឱ្យកត់សម្គាល់ និងជាមោទនភាព គឺការចូលរួមយ៉ាងសកម្ម និងដោយភាពរីករាយរបស់ស្ត្រី និងយុវជនពេញមួយកម្មវិធី។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំមូលដ្ឋាន និងមន្ត្រីជំនាញក៏បានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការចូលរួមរបស់សហគមន៍ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដាំកូនឈើនេះប្រព្រឹត្តទៅដោយជោគជ័យ។

🌱 ការដាំកូនឈើថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគត។ ការការពារ និងស្តារព្រៃឈើ គឺជាការការពារបរិស្ថាន ជីវភាពរស់នៅ និងអនាគតរបស់យើងទាំងអស់គ្នា។ 💚

🙏 សូមថ្លែងអំណរគុណដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។

#ដាំដើមឈើ #សហគមន៍ព្រៃឈើ #ការប្រែប្រួលអាកាសធាតុ

សេចក្តីប្រកាសជ្រើសរើស!ក្រោមជំនួយខ្នាតតូច (SGP) នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូរីដូ ត្រូវការជ្រើសរើស៖ ១. ...
11/08/2026

សេចក្តីប្រកាសជ្រើសរើស!
ក្រោមជំនួយខ្នាតតូច (SGP) នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូរីដូ ត្រូវការជ្រើសរើស៖
១. អ្នកវាយតម្លៃគម្រោង ចំនួន ១រូប (TOR តាមតំណភ្ជាប់)
២. អ្នកសរសេរករណីសិក្សា ចំនួន ១រូប (TOR តាមតំណភ្ជាប់)។

ព័ត៌មានគម្រោង ដូចខាងក្រោម៖
ឈ្មោះគម្រោង៖ លើកកំពស់ការអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅតំបន់ភ្នំគូលែន
ទីតាំងគម្រោង៖ ឃុំខ្នារពោធិ ស្រុកសូត្រនិគម និងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
លេខកូដគម្រោង៖ KHM/COMDEK-4/2025/01

ទំនាក់ទំនងលោក៖ ឆាំ សុខា ប្រធានគម្រោង
លេខទូរស័ព្ទ៖ 012 887 036/ 016 997 681/ 097 931 1078
Email: [email protected]

ទីកន្លែងទទួលពាក្យ៖ ការិយាល័យអង្គការយូរីដូ ដែលមានអាសយដ្ឋាន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឬតាមសារអេលិកត្រូនិក - Email: [email protected]

ប្រកាសទទួលពាក្យ៖ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦
ឈប់ទទួលពាក្យ៖ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ វេលា ម៉ោង ៥.០០ល្ងាច
ថ្ងៃសម្ភាស៖ នឹងជូនដំណឹងជាក់លាក់
សូមអរគុណ

https://bongthom.com/job_detail/view_detail_40944.html
https://bongthom.com/job_detail/view_detail_40958.html

អង្គការ​ធនធានមនុស្ស​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​ (HURREDO) គឺជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​...

ថ្ងៃទី ២៣ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការយូរីដូ ទទួលបានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងកិច្ចសហការជាមួយរដ្ឋប...
28/07/2026

ថ្ងៃទី ២៣ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការយូរីដូ ទទួលបានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្រុក និងឃុំគោលដៅ (គណៈកម្មធិកាគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ស្រុក និងឃុំ ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំផែនការត្រៀមបង្ការ និងឆ្លើយតប គ្រោះមហន្តរាយ សម្រាប់ស្ថាប័ន យូរីដូ ផ្ទាល់ ដោយមានការចូលរួម ពីបុគ្គលិក យូរីដូ អាជ្ញាធរ និងអង្គការភ្លែន សរុប ២៦ នាក់ ស្រី ៩នាក់
initial disaster preparedness plan

🌳 ការបណ្តុះបណ្តាលស្តីពីបច្ចេកទេសល្បាត ដើម្បីពង្រឹងការការពារ និងគ្រប់គ្រងធនធានព្រៃឈើដោយសហគមន៍ 🌳នៅថ្ងៃសៅរ៍ ១២រោច ខែបឋមសាឍ ...
13/07/2026

🌳 ការបណ្តុះបណ្តាលស្តីពីបច្ចេកទេសល្បាត ដើម្បីពង្រឹងការការពារ និងគ្រប់គ្រងធនធានព្រៃឈើដោយសហគមន៍ 🌳

នៅថ្ងៃសៅរ៍ ១២រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអង្គការយូរីដូ (HURREDO) សហការជាមួយការិយាល័យព្រៃឈើ និងសត្វព្រៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសល្បាត” រយៈពេលមួយថ្ងៃ សម្រាប់សមាជិកសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ និងសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ព្រៃក្បាលទឹក (ព្រៃក្បាលទឹក ថ្ងៃទី១២ កក្កដា)។

សកម្មភាពនេះត្រូវបានអនុវត្តក្រោមការគាំទ្រថវិកាពីកម្មវិធី UNDP/COMDEKS 4 ក្នុងគោលបំណងពង្រឹងសមត្ថភាពសហគមន៍ក្នុងការចូលរួមការពារ និងគ្រប់គ្រងធនធានធម្មជាតិ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីគណៈកម្មការ សមាជិកសហគមន៍ និងយុវជន យុវតី សរុបចំនួន ៣០រូប ក្នុងនោះមានស្ត្រីចំនួន ៩រូប និងយុវជន យុវតីចំនួន ៦រូប។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សមាជិកសហគមន៍បានពង្រឹងចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការរៀបចំផែនការល្បាត ការកត់ត្រា និងរាយការណ៍ព័ត៌មាន ការឆ្លើយតបចំពោះបញ្ហាប្រឈម ព្រមទាំងការចាត់វិធានការសមស្របនៅពេលរកឃើញបទល្មើស ឬសកម្មភាពដែលប៉ះពាល់ដល់ធនធានព្រៃឈើ។

ការពង្រឹងសមត្ថភាពនេះ នឹងជួយលើកកម្ពស់តួនាទី និងការចូលរួមរបស់សហគមន៍ក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។










ក្រោមជំនួយខ្នាតតូច មូលនិធិបរិស្ថានសកល (Small Grants Programme – SGP/ GEF) គាំទ្រថវិកាពី UNDP ប្រចាំកម្ពុជា គម្រោងរបស់អង្...
08/07/2026

ក្រោមជំនួយខ្នាតតូច មូលនិធិបរិស្ថានសកល (Small Grants Programme – SGP/ GEF) គាំទ្រថវិកាពី UNDP ប្រចាំកម្ពុជា គម្រោងរបស់អង្គការយូរីដូ (HURREDO) ត្រូវការជ្រើសរើសក្រុមហ៊ុនសាងសង់ ដើម្បីចូលរួមដេញថ្លៃការសាងសង់ស្ពានថ្មើរជើង មួយខ្សែ នៅសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ ស្ថិតនៅភូមិសំបាត ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រវែង ៤២០ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មាន 14,515 ដុល្លារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម និងឯកសារដេញថ្លៃសូមទាក់ទងមក លោក ឆាំ សុខា ដែលមានលេខទំនាក់ទំនង៖ 016 997 681/ 012 887 036/ 012 876 881

ក្រោមជំនួយហិរញ្ញប្បទានពីស្ថានទូតអៀរឡង់ តាមរយៈអង្គការអុកស្វាមប្រចាំកម្ពុជា អង្គការយូរីដូ (HURREDO) បានផ្តល់ខ្សែពួរ និងឧបក...
05/07/2026

ក្រោមជំនួយហិរញ្ញប្បទានពីស្ថានទូតអៀរឡង់ តាមរយៈអង្គការអុកស្វាមប្រចាំកម្ពុជា អង្គការយូរីដូ (HURREDO) បានផ្តល់ខ្សែពួរ និងឧបករណ៍សូឡាបំភ្លឺតាមសួន ដល់សហគមន៍អេកូទេសចរណ៍គោលដៅចំនួន ២ ក្នុងចំណោម ៣ រួមមាន៖ សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ និងសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្រ្កានរយ។

ការគាំទ្រនេះ មានគោលបំណងជួយឱ្យសហគមន៍រៀបចំទោងកម្សាន្ត និងដំឡើងប្រព័ន្ធភ្លើងសូឡាបំភ្លឺតាមសួន ដើម្បីបង្កើនភាពទាក់ទាញ សុវត្ថិភាព និងផ្តល់បទពិសោធន៍កាន់តែប្រសើរដល់ភ្ញៀវទេសចរណ៍ដែលមកទស្សនាតំបន់ធម្មជាតិរបស់សហគមន៍។

បន្ថែមពីលើសម្ភារដែលទទួលបាន សហគមន៍ក៏បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការប្រមូលសម្បកកង់ម៉ូតូចាស់ៗ មកកែច្នៃធ្វើជាទោងកម្សាន្ត សម្រាប់ភ្ញៀវទេសចរ ជាពិសេសកុមារៗ អាចអង្គុយលេង និងជិះកម្សាន្តបានយ៉ាងរីករាយ។ ក្រោយពេលសាងសង់រួច សហគមន៍បានលាបពណ៌លម្អឱ្យមានភាពស្រស់ស្អាត ទាក់ទាញ និងស័ក្តិសម ជាទីកន្លែងសម្រាប់សម្រាកលំហែកាយ និងថតរូបអនុស្សាវរីយ៍។

សកម្មភាពនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់សោភ័ណភាព និងសក្តានុពលអេកូទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្ម និងភាពច្នៃប្រឌិតរបស់សហគមន៍ ក្នុងការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីបង្កើតជាតម្លៃបន្ថែមសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព។

#ទេសចរណ៍ធម្មជាតិ #អេកូទេសចរណ៍ #សហគមន៍ព្រៃឈើ #ទឹកជប់ខ្នារពោធិ #ចង្រ្កានរយ #ទេសចរណ៍កម្ពុជា

ដំណើរទស្សនកិច្ចត្រួតពិនិត្យវឌ្ឍនភាពគម្រោងពី UNDP នៅសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍កាលពីថ្ងៃសុក្រ ៥កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋ...
02/07/2026

ដំណើរទស្សនកិច្ចត្រួតពិនិត្យវឌ្ឍនភាពគម្រោងពី UNDP នៅសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍

កាលពីថ្ងៃសុក្រ ៥កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូអង្គការ UNDP បានអញ្ជើញចុះទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលអនុវត្តដោយអង្គការយូរីដូ នៅ សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចំនួន២៖ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ និងសហគមន៍ព្រៃឈើព្រៃក្បាលទឹក។

ក្នុងឱកាសនោះ ប្រតិភូបានជួបពិភាក្សាជាមួយគណៈកម្មការ សមាជិកសហគមន៍ យុវជន និងយុវតី ព្រមទាំងតំណាងអ្នកទទួលផលគម្រោងសរុបចំនួន ១៨នាក់ ក្នុងនោះមាន ស្ត្រី ៧នាក់ និងយុវតី ៤នាក់។
ជាមួយគ្នានេះ តំណាងក្រុមប្រឹក្សាឃុំខ្នារពោធិ និងឃុំត្បែង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

តំណាងម្ចាស់ជំនួយ លោកស្រីប្រធានសម្របសម្រួលគម្រោងខ្នាតតូច (UNDP/COMDEKS 4) និងជំនួយការរបស់លោកស្រី បានសម្តែងនូវការពេញចិត្ត និងកោតសរសើរចំពោះសមិទ្ធិផលដែលសម្រេចបាន ព្រមទាំងស្មារតីទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការ និងសមាជិកសហគមន៍ ក្នុងការអនុវត្តសកម្មភាពគម្រោង។

លោកស្រីប្រតិភូក៏បានផ្តល់នូវអនុសាសន៍ និងយោបល់ក្នុងន័យស្ថាបនាជាច្រើន សម្រាប់ការពង្រឹងការអនុវត្តគម្រោងក្នុងរយៈពេល ៣–៤ ខែ ខាងមុខ និងបានលើកទឹកចិត្តដល់បុគ្គលិកអង្គការយូរីដូ ឱ្យបន្តខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាគម្រោងត្រូវបានអនុវត្តប្រកបដោយគុណភាព សម្រេចបានលទ្ធផលតាមផែនការ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍គោលដៅទាំងពីរ។

អង្គការយូរីដូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNDP និងកម្មវិធី COMDEKS 4 ដែលបានផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការតាមដានយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សព្រៃឈើ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព។

#សហគមន៍ព្រៃឈើ #ព្រៃក្បាលទឹក #អេកូទេសចរណ៍ #ការអភិរក្សព្រៃឈើ ្ពុជា #គម្រោងសហគមន៍ #ការអភិវឌ្ឍន៍ប្រកបដោយចីរភាព #ព្រៃឈើកម្ពុជា #សហគមន៍រឹងមាំ

Address

Sala Kamroeuk Village, Sangkat Sala Kamroeuk
Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85578849484

Alerts

Be the first to know and let us send you an email when Human Resource and Rural Economic Development Organization (HURREDO) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Human Resource and Rural Economic Development Organization (HURREDO):

Shortcuts

Share