Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, 2thnou Street, Mondul1 Village, Sangkat Svay Dangkum, Siem Reap City Siem Reap Province, Siem Reap.

ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រីឱសថការី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត ឯម សុខុម អនុប្រធានមន្ទីរពេទ...
20/08/2026

ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រីឱសថការី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត ឯម សុខុម អនុប្រធានមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត កែវ សុខា អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានធ្វើគារវកិច្ចទទួលស្វាគមន៍ ដំណើរបេសកកម្មរបស់ឯកឧត្តម កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការងារការគ្រប់គ្រង និងបម្រើសេវាលើអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ...
05/08/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ

ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕

ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានដំណើរការសិក្ខាសាលាបូកសរុបលទ្ធផលត្រីមាសទី២ ឆមាទី១ ឆ្នាំ...
01/08/2026

ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានដំណើរការសិក្ខាសាលាបូកសរុបលទ្ធផលត្រីមាសទី២ ឆមាទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យ ក្រោមវត្តមានរបស់ដ៏ឧត្តុង្គឧត្តមលោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្រីឱសថការី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យ អនុប្រធានមន្ទីរពេទ្យ តំណាងអាជ្ញាធរ រដ្ឋបាលក្រុងសៀមរាប តំណាងសាខា ប.ស.ស.ខេត្ត អង្កការដៃគូ និងលោក លោកស្រី ដែលជានាយផ្នែក នាយផ្នែករង នាយអគារ នាយអគាររង ព្រមទាំងបុគ្គលិក មន្ត្រីរាជការតំណាងគ្រប់ផ្នែក គ្រប់កម្រិត គ្រប់ជំនាញអញ្ជើញចូលរួម។

ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងព...
24/07/2026

ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។
⚠️ សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត
ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម
-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)
-ឈឺក្បាល
-ឈឺសាច់ដុំ
-ឡើងកន្ទួលក្រហមលើស្បែក
-ក្អួតចង្អោរ

24/07/2026

ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។
⚠️ សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត
ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម
-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)
-ឈឺក្បាល
-ឈឺសាច់ដុំ
-ឡើងកន្ទួលក្រហមលើស្បែក
-ក្អួតចង្អោរ

#ជងឺគ្រុនឈាម #សុខភាពមាតានិងទារក #ស្រ្តីមានផ្ទៃពោះ

15/07/2026

ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង

🏥 ពិធីប្រកាសចូលកាន់តំណែង ប្រធាន និងអនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្...
15/07/2026

🏥 ពិធីប្រកាសចូលកាន់តំណែង ប្រធាន និងអនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល រួមទាំងប្រតិភូអមដំណើរ បុគ្គលិក មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កាកបាទយុវជនកាកបាទក្រហមកម្ពុជាខេត្ត ប្រជាពលរដ្ឋ សមាជិក សមាជិកាចូលរួមទាំងអស់សរុបប្រមាណជា៧៥០រូប។

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានដំណើរការវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ ពន្លត់អគ្គី...
10/07/2026

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានដំណើរការវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ជូនដល់បុគ្គលិក មន្ត្រីរាជការ កំពុងបម្រើការគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់កម្រិត ក្រោមការបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ ពីគ្រូបង្គោលជំនាញនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

10/07/2026
សេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេ...
08/07/2026

សេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។

Address

2thnou Street, Mondul1 Village, Sangkat Svay Dangkum, Siem Reap City Siem Reap Province
Siem Reap
17254

Opening Hours

Monday 06:00 - 12:00
Tuesday 06:00 - 12:00
Wednesday 06:00 - 12:00
Thursday 06:00 - 12:00
Friday 06:00 - 12:00
Saturday 06:00 - 12:00
Sunday 06:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប:

Shortcuts

Share