អ៉ឹង សុភ័ណ - Ung Sophean

អ៉ឹង សុភ័ណ - Ung Sophean Official page of the Governor RuntaaekTechosen city,Siemreap Cambodia

រដ្ឋបាលក្រុងរុនតាឯកតេជោសែន _ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២...
27/07/2026

រដ្ឋបាលក្រុងរុនតាឯកតេជោសែន
_ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន អាណត្តិទី៤ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
#អរគុណសន្តិភាព
#រដ្ឋបាលខេត្តសៀមរាប
#រដ្ឋបាលក្រុងរុនតាឯកតេជោសែន

ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម  សែម រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និង...
27/07/2026

ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម សែម រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគេនទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យបួន វេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ដល់វត្តទាំងបី នៅក្នុងសង្កាត់បល្ល័ង្ក (វត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី វត្តព្រះខ័ណសែនជ័យ) ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
ដើម្បីឧទ្ទិសកុសលផលបុណ្យនេះ ជូនចំពោះបុព្វការីជនមានមាតា បិតា ជីដូន ជីតា គ្រូឧបជ្ឍាយាចារ្យ និងញាតិកាលទាំង៧សណ្ដាន និងបងប្អូនវីរៈយុទ្ធជន កងទ័ព ដែលបានពលីក្នុងសមរភូមិក្នុងការការពារជាតិ និងទឹកដីដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប លោកលោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុង និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង លោក លោកស្រី ក្រុមការងារ ចុះ មូលដ្ឋានភូមិ ទាំង១៦ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ។
#អរគុណសន្តិភាព
#រដ្ឋបាលខេត្តសៀមរាប
#រដ្ឋបាលក្រុងរុនតាឯកតេជោសែន

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បល្ល័ង្ក បានរៀបចំពិធីប្រកាសសមាភាពយុវជន សង្កាត់ ន...
25/07/2026

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បល្ល័ង្ក បានរៀបចំពិធីប្រកាសសមាភាពយុវជន សង្កាត់ និងសកម្មជន យុវជនភូមិ ទាំង ៩ភូមិ ក្រោមអធិបតីភាព ឯកឧត្ដម លី វណ្ណារ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បល្ល័ង្ក ដោយមានការអញ្ជើញចូលរួមពី លោក អុឹង សុភ័ណ ប្រធានគណៈកម្មាធិការគណបក្សក្រុង លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សក្រុង ប្រធានក្រុមយុវជនខេត្តចុះជួក្រុង ប្រធាន ក្រុមការងារគណបក្សចុះ មូលដ្ឋានភូមិទាំង ០៩ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារយុវជន ចុះ មូល ដ្ឋាន សង្កាត់បល្ល័ង្ក លោក លោកស្រី គណៈកម្មាធិការ គណបក្ស សង្កាត់ លោក លោកស្រី ប្រធាន អនុ ប្រធាន យុវជន សង្កាត់ លោក លោកស្រី ប្រធាន អនុប្រធាន សកម្មជន យុវជនភូមិ
សរុបចំនួន 122 នាក់ ស្រី 59 នាក់ ហើយបានរៀបចំអាហារសាមគ្គីជាមួយក្រុមការងារយុវជនទាំងអស់ផងដែរ។
#អរគុណសន្តិភាព
#គណបក្សប្រជាជនកម្ពុជា
#គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប
#គណកម្មាធិការគណបក្សក្រុងរុនតាឯកតេជោសែន

25/07/2026
25/07/2026

ស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ...
23/07/2026

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅទីស្តីការក្រសួងមហាផ្ទៃ។
#អរគុណសន្តិភាព
#រដ្ឋបាលខេត្តសៀមរាប
#រដ្ឋបាលក្រុងរុនតាឯកតេជោសែន

ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាបព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន បានរៀបចំដាំដើម...
21/07/2026

ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន បានរៀបចំដាំដើមក្ងោក សងខាងផ្លូវបេតុងមូលនិធិសង្កាត់ឆ្នាំ២០២៥ ពីភូមិស្រែចងង្ហូត ដល់ព្រំប្រទល់ឃុំរំចេក ស្រុកបន្ទាយស្រី។
ដើមឈើគឺជាជីវិត សូមចូលរួមថែរក្សា និងដាំដើមឈើឡើងវិញ។
#អរគុណសន្តិភាព
#រដ្ឋបាលខេត្តសៀមរាប
#រដ្ឋបាលក្រុងរុនតាឯកតេជោសែន

រដ្ឋបាលក្រុងរុនតាឯកតេជោសែនថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ...
11/07/2026

រដ្ឋបាលក្រុងរុនតាឯកតេជោសែន
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងរុនតាឯកតេជោសែន បានសហការជាមួយក្រុមហ៊ុនហ្គេមស្បឺត(Ganzberg) រៀបចំប្រារព្ធកម្មវិធីប្រលែងកូនត្រីចម្រុះ ចំនួន ៣៥០,០០០មុឺនក្បាល នៅត្រពាំងក្រវ៉ាន់តាពេក (ត្រពាំង Y) ស្ថិតនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទី ក្រុងរុនតាឯកតេជោសែន មន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង លោក ពាក់ មី តំណាងក្រុមហ៊ុនហ្គេមស្បឺត (Ganzberg) ក្រុមប្រឹក្សាសង្កាត់រុនតាឯក និងសង្កាត់បល្លង្ក័ ចៅសង្កាត់ទាំងពីរ លោក លោកស្រីមណ្ឌលសុខភាពក្រុង លោកនាយក នាយិកា វិទ្យាល័យ និងបឋមសិក្សា សិស្សានុសិស្ស អធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង ប្រធាន និងអនុប្រធានភូមិ បងប្អូនប្រជាការពារ ក្រុមការងាររបស់ក្រុមហ៊ុន(Ganzberg) និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានចំនួនសរុប ២២៧ នាក់។
#អរគុណសន្តិភាព
#រដ្ឋបាលខេត្តសៀមរាប
#រដ្ឋបាលក្រុងរុនតាឯកតេជោសែន

Address

Siem Reap

Website

Alerts

Be the first to know and let us send you an email when អ៉ឹង សុភ័ណ - Ung Sophean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share