26/12/2025
រដ្ឋបាលសង្កាត់ក្របីរៀល សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាក្របីរៀល ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខចូលមកមូលដ្ឋានសង្កាត់ក្របីរៀល
ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ បានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ៤២០,០០០រៀល ជូនដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ។
រដ្ឋបាលសង្កាត់ក្របីរៀល សូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លាចំពោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកមូលដ្ឋានសង្កាត់ក្របីរៀល ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕