06/08/2026
សារលិខិតចូលរួមរំលែកទុក្ខ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណបក្សបំណងពលរដ្ឋ មានសេចក្តីសោកស្តាយឥតឧបមាដោយបានទទួលដំណឹងអំពី មន្ត្រីនគរបាល និងប្រជាការពារ ចំនួន ៥រូប ដែលបានពលីនៅក្នុងពេលបំពេញបេសកកម្មបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារមួយ នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
#គណបក្សបំណងពលរដ្ឋ
#កម្ពុជា