01/08/2026
តាងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សទាំងអស់ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យើងខ្ញុំសូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ៖
១. ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
២. ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយវិស័យអប់រំខេត្តព្រះសីហនុ
៣. ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកស្ទឹងហាវ ដែលជានិច្ចកាល ឯកឧត្តមថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចុះពិនិត្យ ដឹកនាំ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការ ជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជាពិសេសសាលាមត្តេយ្យសិក្សាទំនប់រលកថ្មី) ឱ្យមានសោភ័ណភាព បរិយាកាស និងបរិស្ថានសិក្សាល្អប្រពៃ។
ការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានរបស់ឯកឧត្តមថ្នាក់ដឹកនាំ គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់កុមារតូចៗ និងជាដើមទុនយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំនៅក្នុងមូលដ្ឋាន។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីសួស្តីជូនចំពោះ ឯកឧត្តមថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
១ សីហា ២០២៦