កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS

  • Home
  • Cambodia
  • Sihanoukville
  • កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS

កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS The Sihanoukville Autonomous Port (PAS) is the sole international and commercial deep seaport of the Kingdom of Cambodia.
(754)

At present, the total operational land area of the Sihanoukville Autonomous Port is around 124.76 ha. The Old Jetty was constructed in 1956 and became operational in 1960. This jetty is 290m long by 28m wide and can accommodate 4 vessels with medium GRT at both sides. The exterior berth is -8.50m -13m depth, while the interior berth is -7.50m -8.50m depth. In order to cope with the increasing rate

s of cargo throughput the Royal Government of Cambodia had constructed another 350m long new quay with -10.50m maximum draft in 1966. At present, this new quay can accommodate 3 vessels with -7.00m draft medium GRT. The construction of Container Terminal with 400m long by -10.50m depth and 6.5 ha of container yard was fully completed on March 2007.

ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពង់...
21/08/2026

ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយ លោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនេះ មានការចូលរួមអមដំណើរពី កងទ័ពជើងទឹកអង់គ្លេស អនុព័ន្ធយោធាអង់គ្លេស រួមទាំង មន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

Sihanoukville Autonomous Port (PAS) : At 9 AM on Friday, 21st August 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, received a courtesy visit of the British Navy Delegation, led by Commander Tom Lindsey, Commanding Officer of HMS Tamar, in purpose to strengthen a friendship relation between the Kingdom of Cambodia and the United Kingdom. This courtesy visit was accompanied by the British Navy Army, the British Defence Attaché and Officers from the British Embassy in Cambodia.

កិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពង់ផែស្វយ័តក្រុងព្រះសី...
20/08/2026

កិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយ លោកស្រី ហុង ស្រីនួន ប្រធានទីផ្សារសកល នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ស្តីពី កិច្ចសហការដៃគូអាជីវកម្ម។

Sihanoukville Autonomous Port (PAS) : At 10 AM on Thursday, 20th August 2026, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, and PAS Management, held a discussion meeting with May Bank (Cambodia) Plc., led by Mrs. Hong Srey Noun, Head of Global Markets of May Bank (Cambodia) Plc., regarding a business partnership cooperation.

ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពង់ផែស្វយ័តក្រុងព្រះសីហនុ ...
18/08/2026

ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារ ៥ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide អគ្គនាយក នៃនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើ ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពី វឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅ កសស។

Sihanoukville Autonomous Port (PAS) : At 11 AM on Tuesday, 18th August 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, and PAS Management, welcomed a visit of Mr. ICHIGUCHI Tomohide, Director General of Infrastructure Engineering Department of Japan International Cooperation Agency (JICA) Headquarter, and Working Group, in purpose to exchange views on the development of Cambodia's logistics and port sector, as well as to discuss about the progress and future direction of port and infrastructure development at PAS.

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហ...
17/08/2026

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) សម្រាប់សិក្ខាកាមនាវិកវ័យក្មេង។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ព្រមទាំងបានដឹកនាំធ្វើបទបង្ហាញ ជាមួយនឹង លោក ស៊ឹង សេណូ នាយក នៃនាយកដ្ឋាន កណ្ណធារ-នាវាចរ សម្រាប់វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) សម្រាប់សិក្ខាកាមនាវិកវ័យក្មេង។

Sihanoukville Autonomous Port (PAS) : At 9 AM on Monday, 17th August 2026, at the venue of PAS Conference Room, Mr. Thong Viro, Deputy Director-General in charge of Administration-Management, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, presided over and led in making a presentation with Mr. Sing Seno, Director of Harbor Master Department for a short training course regarding "Lessons learned in practical maneuvering and case studies at PAS for young trainee pilots".

កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd. នៅ កំពង់ផែស្វយ័...
17/08/2026

កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd. ស្តីពី បច្ចេកវិទ្យាកំពង់ផែដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិរបស់ជប៉ុន រួមបញ្ចូលទាំង Automated Guided Vehicles (AVGs) ដែលត្រូវបានដឹកនាំក្នុងការធ្វើបទបង្ហាញដោយ លោក Yasuhiro Sakano អនុប្រធានគ្រប់គ្រងទូទៅ នៃនាយកដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៃក្រុមហ៊ុន Sumitomo Corporation Power & Mobility Co., Ltd. និងលោក Tomoyuki Kuroda អ្នកគ្រប់គ្រងទូទៅ នៃការិយាល័យតំណាងនៅទីក្រុងភ្នំពេញ នៃក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd.។

Sihanoukville Autonomous Port (PAS) : At 11 AM on Monday, 17th August 2026, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, and Mr. Ty Sakun, Deputy Director-General in charge of Technical, Representatives of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held a discussion meeting and received a presentation of Sumitomo Corporation Asia & Oceania Pte. Ltd., regarding Japanese port automation technologies including Automated Guided Vehicles (AVGs), presented by Mr. Yasuhiro Sakano, Deputy General Manager, Infrastructure Project Department of Sumitomo Corporation Power & Mobility Co., Ltd., and Mr. Tomoyuki Kuroda, General Manager of Sumitomo Corporation Asia & Oceania Pte. Ltd., Phnom Penh Representative Liaison Office.

ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ...
12/08/2026

ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ១៤ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ បណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) និងជាសាស្ត្រាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ សកលវិទ្យាល័យ តូក្យូ និងវិទ្យាស្ថានឧត្តមសិក្សាជាតិ សម្រាប់ការសិក្សាគោលនយោបាយ (GRIPS), លោក ICHIGUCHI Tomohide អគ្គនាយក នាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារ JICA និងអមដំណើរដោយ លោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅ កសស។

Sihanoukville Autonomous Port (PAS) : At 11 AM on Wednesday, 12th August 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, and PAS Management, welcomed a visit of Prof. Dr. MORICHI Shigeru, Senior Advisor for Research at Japan Transport and Tourism Research Institute (JTTRI), Professor Emeritus at Tokyo Institute of Technology, the University of Tokyo, and National Graduate Institute for Policy Studies (GRIPS), Mr. ICHIGUCHI Tomohide, Director General, Infrastructure Engineering Department, JICA Headquarters, and accompanied by Mr. SANUI Kazamasa,្ Chief Representative of Japan International Cooperation Agency to the Kingdom of Cambodia, in purpose to exchange views on the development of Cambodia's logistics and port sector, as well as to discuss about the progress and future direction of port and infrastructure development at PAS.

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពង់ផែស្វយ័តក្រុងព្រ...
11/08/2026

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារ ជាមួយនឹងក្រុមហ៊ុន CMA CGM ដឹកនាំដោយ លោក Kaushal ROHILLA អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន CMA CGM Cambodia និងជាអនុប្រធាន នៃគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្ម នៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា (Euro Cham TLC) ស្តីពី ការពង្រីកកំពង់ផែ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។

Sihanoukville Autonomous Port (PAS) : At 3 PM on Tuesday, 11th August 2025, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held a discussion meeting with CMA CGM (Cambodia) Co., Ltd., led by Mr. Kaushal ROHILLA, Country Manager of CMA CGM Cambodia and Vice-Chairman of Euro Cham Transport and Logistics Committee (TLC), regarding port expansion and strategic cooperation.

ពិធីចុះហត្ថលេខារួមគ្នាលើកិច្វព្រមព្រៀងឥណទានសម្បទានបន្ថែម ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន​ (ប្រមាណ១១៤ លានដុល្លារអា...
11/08/2026

ពិធីចុះហត្ថលេខារួមគ្នាលើកិច្វព្រមព្រៀងឥណទានសម្បទានបន្ថែម ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន​ (ប្រមាណ១១៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង១១:00ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្វព្រមព្រៀងឥណទានសម្បទានបន្ថែម ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន​ (ប្រមាណ១១៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២) ។

On the morning of 11 August 2026, His Excellency Ros Seilava, Secretary of State, Ministry of Economy and Finance, a High Representative of His Excellency Akka Bundit Sapheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Mr. SANUI Kazamasa,្ Chief Representative of Japan International Cooperation Agency to the Kingdom of Cambodia, signed a Loan Agreement for the implementation of the Sihanoukville Port New Container Terminal Development Project (II), with the total amount of JPY 17,776,000,000 (approximately USD 114 million).

កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញ ស្តីពី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ពីកំពង់ផែ ទៅនាវាពេលសំចត និងប្រព័ន្ធតាមដាន...
11/08/2026

កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញ ស្តីពី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ពីកំពង់ផែ ទៅនាវាពេលសំចត និងប្រព័ន្ធតាមដានពីចម្ងាយ ដោយកុំព្យូទ័រ របស់ ក្រុមហ៊ុន ABB Automation and Electrification Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃអង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញ ស្តីពី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ពីកំពង់ផែ ទៅនាវាពេលសំចត និងប្រព័ន្ធតាមដានពីចម្ងាយ ដោយកុំព្យូទ័រ របស់ ក្រុមហ៊ុន ABB Automation and Electrification Co., Ltd.

Sihanoukville Autonomous Port (PAS) : At 9 AN on Tuesday, 11th August 2026, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, and Mr. Ty Sakun, Deputy Director-General in charge of Technical, Representatives of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held a discussion meeting and received a presentation regarding Electric Power System From Port To Ship During Berthing (Shore to Ship Solution), and Remote Monitoring System by Computer [Supervisory Control and Data Acquisition (SCADA)] of ABB Automation and Electrification Co., Ltd.

ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យ...
10/08/2026

ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ១២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មធ្យោបាយលើកដាក់ ឃ្លាំងស្តុក ការវេចខ្ចប់ ដឹកជញ្ជូន ដើម្បីធ្វើការនាំចេញ នាំចូល ជាពិសេសការនាំចេញអង្ករ ដំឡូងមី និងការនាំចូលជី ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Sihanoukville Autonomous Port (PAS) : At 9 AM on Monday, 10th August 2026, at the venue of PAS Conference Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, welcomed a delegation visit of the Ministry of Agriculture, Forestry, and Fisheries and Representatives of the Private Sector Operating Business in the Agricultural Sector, in purpose to learn about port infrastructure, handling equipments, storage warehouse, packaging, transportation, in order to export/import especially to export rice, cassava, and to import fertilizer, presided over by His Excellency Dith Tina, the Minister of Agriculture, Forestry, and Fisheries.

Address

ផែចាស់
Sihanoukville
18203

Alerts

Be the first to know and let us send you an email when កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS:

Shortcuts

Share