មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ

  • Home
  • Cambodia
  • Sihanoukville
  • មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ

មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ Department of Civil Service Preah Sihanouk Province

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...
05/08/2026

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ណុប អូ ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នៅសណ្ឋាគារសុខាខេត្តសៀមរាប។

កិច្ចប្រជុំកម្រិតកំពូលតំបន់នេះ ដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំមុខងារសាធារណៈនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសដៃគូបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងអគ្គលេខាធិការអាស៊ាន តំណាងក្រសួង ស្ថាប័នថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់​អា​ស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក​អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

គោលបំណងចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) គឺដើម្បីជំរុញនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបនឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕






05/08/2026
05/08/2026

Address

ផ្លូវលេខ៧០៥ ក្រុម​១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
Sihanoukville
18000

Telephone

+85534933428

Website

Alerts

Be the first to know and let us send you an email when មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share