06/08/2026
រសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្ដីទី មន្ទីរបរិស្ថានខេត្ត និងការិយាល័យជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាការស្នើសុំដំឡើងស្ថានីយអង្កេតការប្រែប្រួលអាកាសធាតុ នៅលើទីតាំងស្នាក់ការផែសម្រាប់ដាក់អូប័ររបស់ក្រសួងបរិស្ថាន ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ