មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province

  • Home
  • Cambodia
  • Sisophon
  • មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province

មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province, Government Official, Sisophon.

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប...
04/06/2026

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០
ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ។
លោក ម៉ែន សូកុមារ អនុប្រធានមន្ទីរទទួលបន្ទុកការងារស្តង់ដារ និងមាត្រាសាស្ត្របានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេងតាមដេប៉ូ(ប្រេង)ស្ថិតក្នុងស្រុកម៉ាឡៃ បានចំនួន ១០កន្លែង មាន ១១ម៉ាស៊ីន ដៃបាញ់ប្រេងចំនួន៣៥ដៃអនុលោម៣៥ដៃ និងខូច០ដៃត្រួតពិនិត្យក្នុងពេលប្រើប្រាស់ ហើយត្រួតពិនិត្យដំបូងមាន៥កន្លែង ៥ម៉ាស៊ីន ១៥ដៃ។

04/06/2026
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្...
03/06/2026

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ហេង សុភាង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ។
លោក ម៉ែន សូកុមារ អនុប្រធានមន្ទីរទទួលបន្ទុកការងារស្តង់ដារ និងមាត្រាសាស្ត្រ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត ដៃបាញ់ប្រេងប្រចាំឆ្នាំ២០២៦ ក្នុងស្រុកម៉ាឡៃ បានចំនួន ៨ កន្លែង ១៥ម៉ាស៊ីន ស្មើនឹង ២៨ ដៃបាញ់ប្រេង អនុលោម ២៨ ដៃ មិនអនុលោម ០ ដៃ ត្រួតពិនិត្យក្នុងពេលប្រើប្រាស់ ក្នុងនោះត្រួតពិនិត្យដំបូង ០ កន្លែង។

អបអរសាទរ និងជូនពរជ័យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេ...
26/05/2026

អបអរសាទរ និងជូនពរជ័យ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ យោងតាមអនុក្រឹត្យលេខ ៤៤៨ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីត្រេកអរឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតជូនចំពោះ៖
លោក ហេង សុភាង (អត្តលេខ ១៦៧១៤០០៣០១)
ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្នាក់ជា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងតែងតាំងជា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ ជំនួស លោក ញ៉ិល ប៊ុនធឿន ដែលបានចូលនិវត្តន៍។
ការទទួលបានការតែងតាំងមុខតំណែងថ្មីនាពេលនេះ គឺពិតជាស្តែងឱ្យឃើញនូវការទុកចិត្តយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព ចំណេះដឹង ទេពកោសល្យ បទពិសោធន៍ និងស្នាដៃការងារដ៏ឆ្នើម ដែលលោកបានលះបង់ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលកន្លងមក។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ លោកប្រធានមន្ទីរ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ចថ្មី ដើម្បីដឹកនាំមន្ទីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
សូមលោកប្រធាន និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរឧវបនបានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនអេនធើប្រាយវីស្សិន &ផាតនើរ...
08/05/2026

ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរឧវបនបានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនអេនធើប្រាយវីស្សិន &ផាតនើរ ឯ.ក
បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ដីអំពី ជំនាញអភិវឌ្ឍន៍ខ្លួន និងអាជីវកម្មសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជំនាញសំខាន់ក្នុងការអភិវឌ្ឍ និងអាជីវកម្មប្រកបដោយអត្ថន័យនិងចីរភាព ដែលបានបើក២វគ្គនៅឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ដែលមានសិក្ខាមចូលរួមចំនួន៧៧នាក់។(នឹងបើកវគ្គថ្មីទៀតនៅពេលឆាប់ៗ)។

ថ្ងៃសុក្រខែពិសាខឆ្នាំមមីអដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៦  ការិយាល័យស្តង់ដារនិងមាត្រាសាស្ត្រ នៃមន្ទីរឧវបនខេ...
08/05/2026

ថ្ងៃសុក្រខែពិសាខឆ្នាំមមីអដ្ឋស័ក ពស ២៥៧០
ត្រូវនឹងថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៦ ការិយាល័យស្តង់ដារនិងមាត្រាសាស្ត្រ នៃមន្ទីរឧវបនខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យដៃបាញ់ប្រេងតាមដេប៉ូ(ប្រេង)ស្ថិតក្នុងស្រុកព្រះនេត្រព្រះ បានចំនួន ៤ទីតាំងមាន ៦ម៉ាស៊ីន ដៃបាញ់ប្រេងចំនួន២១ដៃនិងខូច០ដៃ ។

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូល...
19/04/2026

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្រាបបង្គំទូលថ្វាយពីទូលព្រះបង្គំជាខ្ញុំ ហេង សុភាង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ខេត្តបន្ទាយមានជ័យ

24/03/2026

Address

Sisophon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរឧស្សាហកម្ម វបន ខេត្តបន្ទាយមានជ័យ DISTI-Banteay Meanchey Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share