មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ

  • Home
  • Cambodia
  • Somrong
  • មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ

មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ "ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍"
"ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព"
"បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់"

05/08/2026
😍😍
05/08/2026

😍😍

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ កក្កដា បានប្រកាសពីការផ្តល់ជូនដោយឥតគិតថ្លៃ នូវទីកន្លែងស្នាក់នៅ និងអាហារសម្រាប់បេក្ខជនប្រឡង ដែលមានជីវភាពខ្វះខាត និងការដឹកជញ្ជូនទៅមកតាមបណ្តាក្រុង ស្រុក ព្រមទាំងការ ទទួលផ្ញើយានជំនិះដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តឧត្តរមានជ័យ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

👉🏻 លម្អិត៖ https://kh.cc-times.com/posts/30156

វត្ថុអនុស្សាវរីយ៍ខ្មែរ៖ ពីស្នាដៃសិប្បកម្មមូលដ្ឋាន ឆ្ពោះទៅកាន់ «ការទូតទេសចរណ៍» លើឆាកអន្តរជាតិ! ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក...
31/07/2026

វត្ថុអនុស្សាវរីយ៍ខ្មែរ៖ ពីស្នាដៃសិប្បកម្មមូលដ្ឋាន ឆ្ពោះទៅកាន់ «ការទូតទេសចរណ៍» លើឆាកអន្តរជាតិ!

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ «វត្ថុអនុស្សាវរីយ៍ មិនមែនគ្រាន់តែជាទំនិញសម្រាប់លក់ដូរប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្នែកមួយដ៏សំខាន់នៃ «ការទូតទេសចរណ៍» ដែលជាឧបករណ៍ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពអំពីវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ដែលជាវេទិកាជំនួបផ្គូផ្គងធុរកិច្ច (Business Matching)ដោយផ្ទាល់រវាង «អ្នកផលិត» (សិប្បករ និងសហគមន៍) និង «អ្នកចែកចាយ» (សណ្ឋាគារលំដាប់ខ្ពស់ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍) ក្នុងគោលបំណងបង្កើតគំរូថ្មីក្នុងការភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបង្កើតតម្លៃសេដ្ឋកិច្ច ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជំរុញការប្រែក្លាយវត្ថុអនុស្សាវរីយ៍ខ្មែរឱ្យទៅជា «ការទូតទេសចរណ៍» ប្រកបដោយប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ។ វេទិកាជាតិជាប្រវត្តិសាស្ត្រលើកទី១នេះ គឺជារបត់មួយដ៏មានសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដែលផលិតដោយស្នាដៃកូនខ្មែរពិតប្រាកដ ក្រោមស្លាកសញ្ញា ម៉ាកសញ្ញាខ្មែរ «Made in Cambodia» ។

វេទិកាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិតិបត្តិករទេសចរណ៍ និងបងប្អូនសិប្បករខ្មែរ សរុបប្រមាណ ៥០០នាក់។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រដ្ឋបាលខេត្តសៀមរាប សមាគមទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន ដែលបានសហការរៀបចំវេទិកាជាតិ ជាពិសេសព្រឹត្តិការណ៍កម្មវិធីជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដែលជាយន្តការដ៏មានសារៈសំខាន់បំផុត ក្នុងការបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ និងនាំយកផលិតផលស្នាដៃសហគមន៍ទៅដល់ដៃអ្នកប្រើប្រាស់ពិតប្រាកដ តាមរយៈការជួបជុំដោយផ្ទាល់រវាង «អ្នកផលិត» និង «អ្នកចែកចាយ» ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សម្ដែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់បងប្អូនសិប្បករ ដែលជាអ្នកឈរនៅជួរមុខក្នុងការបន្តវេនពីបុព្វបុរស តាមរយៈការបង្កើតនូវផលិតផលសិប្បកម្មដ៏សម្បូរបែប ទាំងចម្លាក់ថ្ម ឈើ ស្បែក ការត្បាញសូត្រ និងផលិតផលកែច្នៃថ្មីៗ ដោយរំលេចនូវស្លាកសញ្ញា «Made in Cambodia» ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យទីផ្សារប្រកួតប្រជែង យើងមិនអាចលក់ត្រឹមតែផលិតផលនោះទេ ប៉ុន្តែយើងត្រូវលក់ដោយផ្សារភ្ជាប់នូវ «និទានកថា» នៃផលិតផលទាំងនោះ។ ហេតុនេះ ការបណ្តុះបណ្តាលអំពីសិល្បៈនៃការបង្កើតនិទានកថាផលិតផល (Product Storytelling) គឺជាកត្តាស្នូលមួយ ដើម្បីបង្កើនតម្លៃបន្ថែម (Value-added) លើស្នាដៃសិប្បកម្មរបស់យើង ដែលជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់ទិញ ព្រមទាំងចង់ស្វែងយល់ស៊ីជម្រៅពីប្រភពដើម និងអត្ថន័យនៃផលិតផលរបស់យើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់អំពីការរក្សាអត្តសញ្ញាណខ្មែរ, ការផ្តោតលើគុណភាព ស្តង់ដា និង តម្លៃសមរម្យ ព្រមទាំងភាពចាំបាច់មិនអាចខ្វះបានក្នុងការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីម៉ាក ឬសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលយន្តការនេះ គឺជាខែលការពារដ៏រឹងមាំ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់សម្រាប់សិប្បករខ្មែរយើងនៅលើទីផ្សារ និងទប់ស្កាត់ផលិតផលក្លែងក្លាយ។

សណ្ឋាគារសុខា សៀមរាប ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

31/07/2026
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥❤️‍🩹🇰🇭 គឺជាថ្ងៃចោរសៀមឈ្លានពានទឹកដី ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ឈ...
24/07/2026

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥❤️‍🩹🇰🇭
គឺជាថ្ងៃចោរសៀមឈ្លានពានទឹកដី ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ឈឺចាប់មិនអាចបំភ្លេចបាន😔❤️‍🩹

រំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជា នឹងពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី។

ការរៀបចំពិធីនេះមិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងនគរបាលជាតិ។

ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ញើស និងឈាមរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។

គួរបញ្ជាក់ថា សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប គោរពដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមករាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០៨អង្គ ដើម្បីឧទ្ទិសផលានុសផល និងបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍៕

បរិវេណវេទិកាអុំទូកខេត្តឧត្ដរមានជ័យ,ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

#ខេត្តឧត្តរមានជ័យ #មានចាន់យ៉ាដា_meanchanyada

23/07/2026

ទស្សនីយភាពដ៏អស្ចារ្យពីការសម្តែងរបស់ក្រុមភ្លេង កាយរឹទ្ធិសាមគ្គីឧត្តរ🎺🥁 🇰🇭🇰🇭

#២៤កក្តដា២០២៥ រំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាចោរសៀមកលើព្រះរាជាណាចក្រកម្ពុជា នឹងពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី។

សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប គោរពដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ។

#ខេត្តឧត្តរមានជ័យ #ថៃឈ្លានពានកម្ពុជា #ចោរសៀមចោប្រវត្តិសាស្រ្ត #មានចាន់យ៉ាដា_meanchanyada #ក្រុងសំរោង #កម្ពុជា #កាយរឹទ្ធិសាមគ្គីឧត្តរ #សន្តិភាព #ស្នេហាជាតិ

Address

ជិតវិមានឯករាជ្យ, ​ ផ្លូវលេខ​ ៩​ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
Somrong
17404

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ:

Shortcuts

Share